part9(ចូលទឹកជួបក្រពើឡើងគោកជួបខ្លាpt2)

168 14 0
                                    

ក្រោយពីញាំអាហារពេលល្ងាចរួចwonwooបានឡើងទៅបន្ទប់របស់គាត់វិញភ្លាម គាត់កំពុងតែព្យាយាមគេចមុខ Seungcheolដែរជាបងប្រុសបង្កើតរបស់គាត់។

"ហ៊ើយយ!" Wonwooដាក់ខ្លួនដេកនៅលើពួកទុនៗ គាត់ដកដង្ហើមយ៉ាងធំ មើលទៅខាងលើពិដាននឹកឃើញដល់មនុស្សប្រុសដែរគាត់ស្រឡាញ់។

"អួយនឹកបងណាស់!" Wonwooយកដៃស្ទៀបបេះដូងខ្លួនពេលនេះគាត់មើលឃើញតែមុខ dokyeomនោះទេ។
--^-^--
ព្រឹកថ្ងៃថ្មីwonwooបានក្រោមតាំងពីប្រលឹម ដើម្បីមកជួបនឹង Seungcheolព្រោះគាត់ចង់និយាយរឿងទូរសព្ទ។

"Hyungឈប់!" Wonwooរត់យ៉ាងលឿន ចុះពីលើកាំជណ្ដើរតាមដំណើរ Seungcheolដែរកំពុងឡើងឡានហៀបនឹងចេញក្រៅ។

"Wonu?" Seungcheolទុញទ្វាដែរ jeonghanហៀបនឹងបិទចេញដោយក្រសែភ្នែកកាចរបស់គាត់នឹងក្រោមឈរពេញខ្លួន បុរសសង្ហាមាឌធំសម្បូរសាច់តិចៗ ជាមួយកម្ពស់ដល់ខ្ពស់របស់គាត់ ពាក់អាវsuitធ្វើការយ៉ាងសង្ហា កំពុងតែដើរមកជិតនឹងwonwooដែរមានកម្ពស់ត្រឹមករបស់គាត់។

Seungcheolដើរកាត់តែជិតwonwoo ជាមួយនឹងស្នាមញញឹមរបស់គាត់ធ្វើអោយឃើញថ្ពាល់ខួចនោះយ៉ាងច្បាស់ ភ្នែកសម្លឹងមើលមុខwonwooជាមួយ នឹងដងខ្លួនតូចមួយ ពេលនេះមានពាក់ខោត្រឹមជង្គុងជាមួយអាវយឺតពណ៍សរនៅផ្ទះនោះទេ។

"Hyung!"

"ហឹម!" មាត់ឆ្លើយតែក៏បន្តដើរចូលមករហូត Seungcheol មើលទៅwonwooយ៉ាងជិត

"អួយ!" Wonwooស្រាប់តែប្រទាក់ជើងភ្លាមៗធ្វើអោយខ្លួនគាត់ហៀបនឹងដួលតែក៌បានដៃក្រាសរបស់ Seungcheolទ្រចង្កេះតូចមួយរបស់គាត់បាន

"អ្នកប្រុស!" Jeonghanនៅក្រោយ Seungcheolចូលមកជិតនឹងមើលwonwooតិចៗ

"ចេះប្រយ័ន្នលឺទេ!" Seungcheolញញឹមនឹងដាក់wonwooអោយឈរស្រួលវិញថែមទាំងយកដៃប៉ះច្រមុះwonwooថ្នមៗធ្វើអោយwonwooមើលទៅមុខគាត់ទាំងមិនយល់។

WonwooងាកមើលJeonghanដោយភាពអៀនខ្មាសនឹងទង្វើគាត់មុននេះតែ Jeonghanក៏ងក់ក្បាលតិចៗ

"Hyung! អូនមានរឿងចង់សួរបង!" Wonwooសួរតែគាត់នៅអោនមុខតិចៗ មុខគាត់ក៏កាន់តែក្រហមឡើងដែរ។

"រឿងអ្វី?" Seungcheolគាត់សួរទៅwonwoo គាត់កំពុងមានស្នាមញញឹមជាប់នឹងមាត់។

ម៉ាហ្វីយ៉ា (ឈប់សរសេរ!)जहाँ कहानियाँ रहती हैं। अभी खोजें