part12(ជួបគ្នាទៀតហើយ!)

176 15 0
                                    

ផ្លាច់!

Mingyuវ៉ៃគូទwonwooតិច មុននឹងគាត់ដើរចេញពីទីនេះដោយមិនចង់ឆ្លើយតមនឹងការរើរបស់wonwooសោះឡើយ។

"Wonwoo?!" សម្លេងមួយស្រែកពីចម្ងាយ នោះគឺជាសម្លេង dokyeomគាត់បានទម្លាក់អ្វីដែរគាត់បានទិញភ្លាមៗ នឹងប្រញាប់ឡើងម៉ូតូដេញតាមឡានដែរហៀបនឹងបើកចេញទៅ។

ចូលមកដល់ក្នុងឡានmingyuលើកដាក់wonwooអង្គុយស្រួលបួល ដោយឡានកំពុងតែចេញដំណើរពួកគេមិនបានលឺនឹងសម្លេង dokyeomនោះទេ។

"កាលពីមុនបងមានចំនុចមួយមិនចូលចិត្តពីអូន!" Mingyuនិយាយដោយដៃគាត់កំពុងចាប់ដៃwonwooដែរកំពុងរើសចេញពីគាត់
"តែពេលនេះបងស្រាប់តែចូលចិត្តវា! អូនដឹងទេថាជាអ្វី?"

Mingyuចាប់ថ្ពាល់wonwooទាំងសងខាងដោយដៃគាត់ម្ខាងអោយមុខតូចនោះមកមើលមុខគាត់យ៉ាងចំ

"...?" Wonwooក្រវីក្បាល

"ឆ្លើយ!" Mingyuតែងសួរតែwonwooមិនដែលឆ្លើយមានត្រឹមតែការក្រវីក្បាលមករហូត។
"មិនឆ្លើយក៏បាន បងនឹងប្រាប់អូន! កាលពីមុនបងមិនចូលចិត្តនោះទេពេលខ្លួនតូចៗរបស់អូនអាចរត់គេចពីបងបាន តែពេលនេះបងយល់ថាវាមានប្រយោជន៍សម្រាប់បងណាស់"

Mingyuបានយកមាត់គាត់មកថើបថ្ពាល់wonwooទោះwonwoo ងាកមុខចេញក៏ដោយ។ គាត់កំពុងតែអរគុណwonwooដែរអាចរកផ្លូវរត់ចេញពីផ្ទះ Seungcheol បាន។

ក្មេងម្នាក់នេះមើលទៅទោះចាប់ដាក់នៅក្នុងផ្ទះហើយមានអង្គរក្សរ200អ្នកមកចាំមើលក៌នៅតែរត់រួចដែរ។

"អូនពូកែណាស់ដឹងទេ!" Mingyuលែងដៃពីថ្ពាល់wonwooថ្នមៗគាត់មើលទៅមុខតូចមិនរីករាយ គាត់កំពុងតែលួចញញឹម ព្រោះwonwooអាចរត់ចេញ Seungcheolបាន។

ឡានបើកទៅជារើយៗក៌ពួកគេក៌ចាប់ផ្ដើមដឹងដល់ការតាមពីម៉ូតូរបស់ dokyeom។

"ចាហ្វាយមានគេមកតាម!" កូនចៅនៅក្នុងឡាននិយាយមកក្រោយពីមើលឃើញម៉ូតូដែរកំពុងបើកតាមឡានទី2របស់កូនចៅmingyu។

"ជាគេមែនទេ?" mingyuកំពុងអង្គុយក្នុងឡានកាន់ដៃwonwooជាប់ ដោយពេលនេះwonwooកំពុងតែស្លន់ស្លោរកផ្លូវរត់ចេញពីក្នុងឡាន

"Hyungធ្វើអីទៀតហើយ? ដឹងទេព្រោះតែhyungខ្ញុំទៅជួបនឹងរឿងឆ្កួតឡប់អីមកខ្លះ?" Wonwooស្រែកទៅអោយmingyuគាត់កំពុងមើលទៅខាងក្រៅដែរឃើញ dokyeomកំពុងតែបើកម៉ូតូតាមឡានកូនចៅmingyu។

ម៉ាហ្វីយ៉ា (ឈប់សរសេរ!)Where stories live. Discover now