ភាគ7

4 2 0
                                    

រវាងគូដណ្ដឹងខ្លួនឯងនិងក្មេងតូចដ៏កម្សត់ម្នាក់ដែរនាយបានផ្ដល់ទីជម្រកឲ្យ គិតទៅមើសថានាយគឺជ្រើសរើសយកអ្នកណា?​តើអ្នកណាសំខាន់ជាងទៅ?  ស៊ាវចាន់ឯណេះវិញគឺថាគេភ័យខ្លាចខ្លាំងណាស់ គឺខ្លាចថារាងក្រាស់មិនជឿគេ ខ្លាចនាយដេញគេចេញតើគេអាចមានកន្លែងណាទៀតទៅ?  សំខាន់មុននេះត្រូវ
គូដណ្ដឹងគេធ្វើបាបទៀត  បើដូចអ្វីដែរគេគិតមែនគេត្រូវឈឺទាំងកាយឈឺទាំងចិត្តមិនខានឡើយ
«ងើបឡើង មកក្រោកថ្នមៗណា»រាងក្រាស់ដើរចូលទៅបន្ទន់ជង្គង់ចុះនៅមុខរាងតូចបន្តិចធ្វើឲ្យគេភ័យខ្លាចជាខ្លាំងតែពាក្យសម្ដីដែរគេនិយាយចេញមកធ្វើឲ្យរាងតូចម្នាក់នេះប្ដូពីខ្លាចទៅជាកើតមានចម្ងល់វិញមុននេះឃើញនាយសម្លឹងគេដោយកែវភ្នែកពិឃាតមិចក៏ពេលនេះមកជួយគេទៅវិញ?​
«បងបូមិចក៏បងជួយវា?​ខ្ញុំទេដែរជាអ្នកឈឺខ្លួនត្រូវអាក្មេងម្នាក់នេះធ្វើបាប»នាងក្រមុំកាលបើបានឃើញបែបនេះគឺថាក្ដៅយកតែម្ដងនេះខំលះបង់ដើមទុនថ្នាក់នេះហើយនៅតែមិនអាចទទួលបានប្រយោជន៍អ្វីសោះរឺ?​
«ហឹសៗ នាងពូកែសម្ដែងណាស់»
«សម្ដែងអី?​បងនិយាយពីស្អីខ្ញុំមិនយល់»
«កុំមកធ្វើពើឲ្យសោះយៀនសាន មនុស្សរបស់ខ្ញុំគឺខ្ញុំស្គាល់ចរិតគេច្បាស់ណាស់ ស៊ាវចាន់គេ ស្លូតបូតយ៉ាងនេះរឿងអីដែរអាចធ្វើបាបនាងបាននោះ?​»
«បងកំពុងតែត្រូវអាក្មេងម្នាក់នេះពង្វក់ហើយតើដឹងដែររឺទេ?​សូម្បីពាក្យសម្ដីខ្ញុំក៏បងមិនជឿដែរមែនទេ?​»
«នាងថាគេធ្វើបាបនាងចុះស្នាមម្រាមដៃនៅលើមុខគេជាស្អីទៅវិញហា៎?​ហើយនៅមានស្នាមលើដៃគេទៀតស្បែកគេឡើងក្រហមបែបនេះគឺព្រោះតែស្នាដៃនាងនឹងហើយ»រាងក្រាស់និយាយមួយៗច្បាស់ៗកែវភ្នែកពិឃាតបាញ់ទៅរកនាងក្រមុំ គេរស់នៅជាមួយក្មេងម្នាក់នេះយូរគួសមដែរចរិតគេបែបណានាយដឹងទាំងអស់មុននេះដែរនាយដើរចូលមករកចាន់ទាំងខឹងឡើងភ្នែកក្រហមច្រាលព្រោះតែនាយបានឃើញស្នាមម្រាមដៃលើថ្ពាល់សរលោងរបស់ក្មេងម្នាក់នេះឯង គេថ្នមក្មេងម្នាក់នេះណាស់មិនដែរហ៊ានប្រើដៃប្រើជើងលើគេធ្វើឲ្យគេមានរបួសស្នាមម្ដងសោះឡើយចុះនាងវិញមិចក៏ព្រហើនធ្វើបាបមនុស្សរបស់គេបែបនេះទៅវិញ?​
«នេះបងការពារវាហេស?​»
«មនុស្សរបស់ខ្ញុំគឺខ្ញុំត្រូវតែការពារបែបនឹងហើយ»
«តែខ្ញុំជាគូដណ្ដឹងបងណា»
«គូដណ្ដឹងនឹងយ៉ាងមិចខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំមិនបានស្រឡាញ់នាងទេ»
«តែយ៉ាងណាបងក៏ជិតរៀបការជាមួយខ្ញុំដែរ»
«រៀបការមែនទេ?  ខ្ញុំគិតថានាងស្រមៃតែឯងហើយ»
«បងនិយាយបានន័យថាយ៉ាងមិច?​»
«បានន័យថាខ្ញុំនឹងផ្ដាច់ពាក្យជាមួយនាងវិញនោះអី»
«អ្ហាយៗ ខ្ញុំមិនព្រមៗទេ»
«កុំមកជំទាលតម្លង់នៅទីនេះឲ្យសោះនាងឆាប់ចេញពីផ្ទះខ្ញុំទៅ»
«ព្រោះតែវាបងហ៊ានដេញខ្ញុំហេស? បានខ្ញុំនឹងសម្លាប់ឯងគឺឯងដណ្ដើមគាត់ពីខ្ញុំទៅ»ថារួចនាងក៏បម្រុងដើរចូលទៅរកធ្វើបាបកាយតូចតែគិតរឺថាអ៊ីបូគេបណ្ដោយឲ្យនាងធ្វើបាបក្មេងនេះបានតាមចិត្តនោះ?​គឺមិនងាយទេ
«កុំឲ្យខ្ញុំប្រើធម៌ក្ដៅឲ្យសោះចេញទៅតាមសម្រួលរឺចង់ត្រូវចាប់ក្រវែងចេញទៅ?​»
«អ៊ីបូអូនឈឺណាហឹកៗ»នាងក្រមុំស្រែកដោយក្ដីឈឺចាប់ហូទឹកភ្នែកព្រោះតែរាងក្រាស់បានចាប់ច្របាច់ដៃនាងខ្លាំងៗ សំខាន់គឺចំត្រង់កន្លែងដែរគេអារដៃមិញនេះទើបវាធ្វើឲ្យនាងរឹតតែឈឺបែបនេះ
«ចេញពីផ្ទះខ្ញុំទៅ»
«ហឹសបាន បងចាំមើលចុះខ្ញុំនិងប្រាប់រឿងនេះដល់ប៉ាម៉ាក់ខ្ញុំនិងអ៊ំប្រុសអ៊ំស្រី»ដោយសាតែនាងជាកូនស្រីរបស់អ្នកមានអំណាចមួយរូបថែមទាំងប៉ាម៉ាក់របស់រាងក្រាស់ក៏ស្រឡាញ់នាងខ្លាំងដែរដូច្នេះហើយទើបយករឿងនេះមកគម្រាមដល់អ៊ីបូ
«អញ្ជើញ ចង់ទៅប្ដឹងដល់ព្រះឥន្ទទៀតក៏បានដែរ»ឯរាងក្រាស់ក៏មិនណយដែរគម្រាមគេបែបនេះស្មានតែគេខ្លាចហេស?​ឲ្យតែហ៊ានប៉ះមនុស្សរបស់គេគឺនាយមិនខ្លាចនឹងការពារនោះឡើយ
«អូនយ៉ាងមិចហើយ?​»ក្រោយឃើញនាងចេញទៅបាត់រាងក្រាស់ក៏ងាកមកសួនាំរាងល្អិតវិញ
«អូនមិនអីទេ»មាត់និយាយថាមិនអីតែរបួសគេវិញសឹងពេញមួយតួខ្លួនតែដែរគេឆ្លើយថាមិនអីព្រោះមិនចង់ឲ្យនាយបារម្ភម្យ៉ាងមិញនេះគេមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ដែរទទួលបានការការពារពីនាយបែបនេះ
«មើលចុះស្នាមអស់ហើយ សូមទោសដែរបណ្ដោយឲ្យអូនឈឺខ្លួនបែបនេះ»
«មិនអីទេអូនមានអីឯណា បងកុំបន្ទោសខ្លួនឯងអី»
«បើងញ្ចឹងចាំបងលាបថ្នាំឱ្យណា»
«បាទ»
«អ៊ីបូ»កំពុងលាបថ្នាំសុខៗរាងតូចក៏ស្រាប់តែបន្លឺហៅឈ្មោះនាយឡើង
«អូនមានអ្វីមែនទេ?​»មាត់នាយសួតែដៃកំពុងលាបថ្នាំថ្នមៗលើមុខរបួសឲ្យគេយ៉ាងយកចិត្តទុកដាក់បំផុត
«បងនិយាយបែបនេះមិនខ្លាចនាងខឹងទេហេសនាងជាគូដណ្ដឹងរបស់បងណា​»
«ចាន់ស្ដាប់បងណា បងនិងនាងជាគូដណ្ដឹងគ្នាក៏ពិតមែនតែបងមិនបានស្រឡាញ់នាងនោះឡើយហើយបងក៏នឹងសុំនាងផ្ដាច់ពាក្យដូចគ្នាដែរ»
«ចុះប៉ាម៉ាក់បងមិនថាអ្វីទេរឺ?​»
«ប៉ាម៉ាក់បងស្រឡាញ់នាងណាស់តែមិនថាយ៉ាងណាទេបងក៏ត្រូវតែផ្ដាច់ពាក្យពីនាងឲ្យទាល់តែបានដែរ»
«ហេតុអ្វីទៅ?»
«ព្រោះបងមានមនុស្សដែរបងស្រឡាញ់ហើយ» នាយឆ្លើយបែបធម្មតាតែអ្នកបានស្ដាប់ឮគឺមិនធម្មតាទេ ព្រោះថាគេបានលង់ស្រឡាញ់មនុស្សប្រុសម្នាក់នេះទៅហើយតែនាយមកប្រាប់ថាគេមានមនុស្សដែរគេស្រឡាញ់គិតទៅថាវាឈឺកម្រិតណា?​
«ជ ជាអ្នកណា?​»រាងតូចទប់ខ្លួនសម្រួលអារម្មណ៍ប្រឹងសួចង់ដឹងចង់ឮទោះជាចម្លើយនោះអាចឲ្យគេឈឺចាប់ក៏ដោយ
«ចង់ដឹងហេស?​»
«ប បងមិនចង់ប្រាប់ក៏មិនអីដែរ ខ្ញុំសុំទៅធ្វើអាហារឲ្យបងសិន»
«ឈប់សិន»
«មានអ្វី?​»
«មនុស្សដែរបងស្រឡាញ់គឺកំពុងតែនៅនឹងមុខបងនេះហើយ»
«តែនៅមុខបងគឺមានតែខ្ញុំនឹង?​»
«ត្រូវហើយព្រោះមនុស្សដែរបងស្រឡាញ់គឺជាចាន់នោះអីដឹងទេ?​»
«ជ ជា  ខ្ញុំហេស?​»
«ពិតមែនហើយបងស្រឡាញ់អូនស្រឡាញ់ដោយមិនដឹងខ្លួន ស្រឡាញ់អូនមិនដឹងតាំងពីពេលណា ដឹងត្រឹមថាបងស្រឡាញ់អូន ចង់នៅក្បែរអូន ចង់មើលថែអូនរហូតណាស៊ាវចាន់ ចុះអូនវិញនោះគិតយ៉ាងមិចចំពោះបងដែរទៅ?​»
«គ គឺ​ខ្ញុំៗ»
«អូន»នាយប្រើសម្លេងសង្កត់ខ្លាំងៗចង់បញ្ជាក់ថាឲ្យគេហៅខ្លួនឯងថាអូនវិញជំនួសឲ្យពាក្យខ្ញុំ
«គឺអូនៗ»
«រឺអូនមិនស្រឡាញ់បងទេ?​»នាយក្រាស់ក៏ចាប់ផ្ដើមទម្លាក់ទុខមុខចុះមុខក៏ស្រពោននឹកអស់សង្ឃឹមនេះកន្លងមកនាយស្រឡាញ់គេតែម្ខាងរឺ?​
«អូនក៏ស្រឡាញ់បងដែរ»ទម្រាំតែអាចនិយាយចេញរួចថ្ពាល់របស់គេក៏ក្រហមព្រឿងៗព្រោះតែភាពអៀនប្រៀននេះឯងតែមិនថាអៀនយ៉ាងណាគេត្រូវជម្នះវានិយាយចេញមកមិនអញ្ចឹងគេបាត់បងឱកាសនេះមិនខានឡើយ
«ពិតមែនហេសបងមិនបានស្ដាប់ច្រឡំមែនទេចាន់?​»
«ហិៗពិតមែនហើយអូនស្រឡាញ់បងៗលឺទេ»
«ឮគឺឮច្បាស់ទៀតផងណាសំណព្វចិត្តបងសឺតៗៗ»
«អូយសឹកថ្ពាល់អូនអស់ហើយ»
«អ្នកណាប្រើអោយថ្ពាល់អូនក្រអូបនិងទាក់ទាញបែបនេះធ្វើអី?​»
«បានហើយអ៊ីបូលែងអូនទៅអូនទៅធ្វើអាហារឲ្យបងញាំ»
«មិនបាច់ទេអូនឈឺខ្លួនហើយក៏មានរបួសទៀតអង្គុយនៅឲ្យស្ងៀមទៅបងធ្វើវិញ»
«បងចេះធ្វើដែរហេស?​»
«ចេះតើគ្រាន់តែបងមិនដែរធ្វើ»
«អាចញាំបានអត់នឹងហិៗៗ»រាងតូចសួទាំងសើចក្នុងន័យចម្អកឲ្យនាយ
«នេះចង់មើលងាយបងផងហេស?​»
«ទេអូនសួធម្មតាតើ»
«បើអញ្ចឹងក៏ចាំមើលទៅធានាថាញាំហើយជាប់ស្នេហ៍អូនដកចិត្តពីបងមិនរួចទេ»
«ពិតមែនហេស?​»
«បាទពិតមែនណា»
«បើអញ្ចឹងទៅធ្វើទៅអូនចង់ភ្លក់ស្នាដៃបង»
«បានបើអញ្ចឹងចាំបន្តិចទៅណារួចអីឡូវហើយ»
«បាទ»
ចូលទៅក្នុងផ្ទះបាយចំណាយពេលប្រហែល10នាទីរាងក្រាស់ក៏បានចម្អិនអាហាររួចរាល់នាយដើរសម្ដៅមករកចាន់ដែរកំពុងអង្គុយរងចាំនាយនៅតុបាយស្រាប់
«រួចរាល់ហើយ»
«ហុឹមឆ្ងុយខ្លាំងណាស់»រាងតូចហិតក្លិនអាហារនោះគ្រាន់តែក្លិនក៏ឆ្ងុយប៉ុណ្ណឹងទៅហើយចុះទម្រាំរសជាតិវិញនោះ?​
«សាកភ្លក់ទៅ»
«បាទ»
«រស់ជាតិយ៉ាងមិចដែរ?​»
«គឺរៀងពិបាកលេបបន្តិច»រាងតូចតបទាំងរៀងក្រែងចិត្តនាយព្រោះខ្លាចនាយអន់ចិត្តដែរខំបញ្ចេញថ្វីដៃឲ្យគេញាំហើយបែជាញាំមិនកើតបែបនេះ
«បើអញ្ចឹងអូនមិនបាច់ញាំទេបងបានទិញអាហារពីក្រៅខ្លះមកដែរចាំបងយកទៅកម្ដៅឲ្យ»រាងក្រាស់និយាយទាំងបម្រុងយកចានអារហារដែរធ្វើមុននេះចេញតែរាងតូចក៏មកយកពីដៃគេវិញ
«អេបងយកទៅណា?​»
«បើញាំមិនកើតផងអូនចង់ទុកធ្វើអី?»
«អន់ចិត្តនឹងអូនមែនទេ?​»
«អត់មានទេបើអូនញាំមិនបានក៏មិនបាច់ញាំដែរបងមិនថាអីឡើយ»វាជាការពិតគេក៏មិនបានខឹងរឺអន់ចិត្តឡើយតែបើរបស់ញាំមិនបានទៅហើយនាយក៏មិនចង់បង្ខំឲ្យគេទ្រាំលេបទាំងវេទនានោះដែរ
«ប្រុសឆ្គួត អូនលលេងទេ ស្នាដៃបងឆ្ងាញ់ខ្លាំងណាស់ នេះលេងងរអូនមែនទែនហេសហិៗៗៗ»តាមពិតទៅអាហារស្នាដៃនាយគឺឆ្ងាញ់ណាស់តែរាងតូចនេះគឺថាគេចង់សាកចិត្តនាយទើបធ្វើជាសម្ដែងថាមិនឆ្ងាញ់បែបនេះ
«នេះអូនបោកបង?​»
«ប៉ុណ្ណឹងក៏មើលមិនដឹងដែរប្រុសចាស់ហិៗៗ»
«នេះសើចឲ្យបងទៀតហេស?​»
«អត់មានផង»
«កុហកបងដឹងថាមានទោសទេ?​»
«ប បងចង់ធ្វើស្អីអូននឹង?​»
«គឺរំលោភនឹងហើយជាកាដាក់ទោសដែរអូនហ៊ានកុហកបង»
«អេ មិនបានទេប្រយ័ត្នអូនប្ដឹងណា»
«ឲ្យតែបានរំលោភដេកគុកក៏ដេកដែរ»
«អ្ហាយអុីបូធ្វើអីលែងៗ ដាក់អូនចុះភ្លាមណា»
«មិនដឹងទេយកទៅរំលោភហើយ»
«ហឺៗបងចង់រំលោភអូនហើយពេលដែរអូនអស់ខ្លួនជាមួយបងហើយបងក៏ទាត់ក្បាលអូនចោលត្រូវទេហឹកៗៗ» ទឹកភ្នែកគេស្រក់ចុះខួក្បាលក៏គិតដល់រឿងនៅថ្ងៃមុខមិនដឹងជានឹកឃើញស្អីៗខ្លះទេ
«មិនមែនបែបនឹងទេចាន់បងលលេងតើកុំយំៗអីណាបងសំទោស» រាងក្រាស់ភ័យមិនស្ទើគ្រាន់តែញ៉ោះលេងសោះអីឡូវយំមែនទែនបាត់
«ហឹកៗអូនមិនជឿ បងមិចនឹងអាចស្រឡាញ់អូនទៅ អូនគ្រាន់តែជាក្មេងកំព្រា  ក្មេងអនាថា  ហើយក៏ជាក្មេងប្រុស ហើយក៏ជាក្មេងគ្មានបានការទៀតផងបងមានជម្រើសច្រើនចឹងហើយបង  អឹមៗ» មិនចង់ស្ដាប់ការរៀបរាប់រាប់របស់គេតទៀតរាងក្រាស់ក៏ចាប់ថើបបំបិតមាត់គេតែម្ដងនាយប្រើអណ្ដាតគ្រលាស់យ៉ាងស្ទាត់ជំនាញបឺតជញ្ជក់ឡើងបបូមាត់តូចដាច់រលាត់ចេញឈាមហូមករឹមៗ
«មើលមុខបងណាចាន់​អូនជាអ្នកណាមកពីណាក៏បងមិនខ្វល់ដែរសំខាន់គឺត្រង់នេះ» រាងក្រាស់បានចាប់ដៃស្រឡូនរបស់គេឲ្យស្ទាបចំសាច់ទ្រូងផ្នែកខាងឆ្វេងដែរចង្វាក់បេះដូងកំពុងតែលោតញ៉ាប់ស្អេកនោះ
«ត្រង់នេះវាត្រូវការតែអូនម្នាក់ប៉ុណ្ណោះវាមិនទទួលអ្នកណាទៀតទេ បងស្រឡាញ់អូនណាស់ ស៊ាវចាន់ ស្រឡាញ់ដល់ថ្នាក់មិនចង់បាត់មុខ ស្រឡាញ់ទាំងដែរពីមុនមកបងមិនដែរស្រឡាញ់អ្នកណាអូនជាមនុស្សដំបូងគេហើយក៏ជាមនុស្សចុងក្រោយគេបង្អស់នៅក្នុងបេះដូងបងដូចគ្នា»
«អ៊ីបូ» រាងតូចបង្ហើបមាត់ហៅឈ្មោះនាយទាំងទឹកមុខរករលីងរលោងរកកល់ចង់យំដោយសាគេរំភើបខ្លាំងពេក
«សូមឲ្យជឿចិត្តបងចុះណាបងស្រឡាញ់អូនតែម្នាក់ប៉ុណ្ណោះ»
«ហឹកបាទអូនក៏ស្រឡាញ់បងដែរ»

អន្លង់​ស្នេហ៍​ម៉ាហ្វៀវ៉ាង​Where stories live. Discover now