ភាគ8

4 1 0
                                    

គេនិយាយថាផ្លូវវែងយ៉ាងណាក៏វានៅតែមិនវែងដូចមាត់មនុស្សដែរ វាជាការពិតណាស់មាត់មនុស្សគឺវែងគ្មានដែនកំណត់នោះឡើយ។  គ្រាន់តែមានរឿងកើតឡើងភ្លាម យានសានក៏បានទៅប្ដឹងប៉ាម៉ាក់គេនិងប៉ាម៉ាក់របស់អ៊ីបូតែម្ដងពេលនេះលោកវ៉ាងនិងភរិយាក៏បានមករកនាយដល់ផ្ទះដើម្បីមកសួនាំរឿងដែរកើតឡើងដូចអ៊ីបូនិយាយចឹងពួកគាត់ស្រឡាញ់នាងណាស់លេងនៅសុខៗមានរឿងបែបនេះច្បាស់ណាស់ថាពួកគាត់មិនឈរអោបដៃមើលនោះឡើយ  ដឹងទាំងដឹងថា គ្រួសាយានសានគឺមានឥទ្ធិពលណាស់ មិចក៏អ៊ីបូហ៊ានធ្វើបែបនេះបាន?​
ក្រោយពីមានរឿងម្សិលមិញកើតឡើងថ្ងៃនេះរាងក្រាស់មិនបានខ្វល់ខ្វាយអ្វីសោះឡើយនាយនៅតែអាចមានក្ដីសុខនិងមានស្នាមញញឹមដដែរព្រោះមានចាន់នៅជិតគេនេះឯងទីណាមានកូនទន្សាយម្នាក់នេះគឺថាទីនោះហើយដែរមានស្នាមញញឹមរបស់លោកម៉ាហ្វៀម្នាក់នេះ
«នេះអូនញាំទៅ»និយាយទាំងដួសអាហារដាក់ចូលចានឲ្យចាន់
«បាទអគុណ»គេញញឹមនិងពោលពាក្យអគុណទៅកាន់នាយ
«ថ្ងៃនេះបងទៅធ្វើការទេ?​»ដោយសាតែរាល់ថ្ងៃម៉ោង6ជាងអីគឺចេញទៅហើយតែនេះម៉ោងជិត8ហើយនាយនៅមិនទាន់ញាំអាហារពេលព្រឹករួចទៀត
«បងអត់បានទៅទេ ថ្ងៃនេះបងទំនេរទើបបងចង់នាំអូនទៅដើរលេងពេលញាំរួចក៏រៀបចំខ្លួនទៅណា»ព្រោះតែនៅក្រុមហ៊ុមគ្មានការងារសំខាន់អ្វីនោះទេអញ្ចឹងហើយការងារដែរនៅសេសសល់នាយក៏ប្រគល់ឲ្យជំនិតខ្លួនមើលការខុសត្រូវជំនួសព្រោះនាយចង់ចំណាយពេលវេលាល្អៗនៅជាមួយនឹងរាងតូចវិញ
«ពិតមែនហេស?​»
«បងដែរចេះនិយាយកុហកពីកាល?​»
«បងគួឲ្យស្រឡាញ់ណាស់»
«បងគួឲ្យស្រឡាញ់យូរហើយ នេះអូនមិនដឹងទេហេស​?​»និយាយទាំងមានអារម្មណ៍អន់ចិត្តតិចៗ
«អា៎ៗបងកុំធ្វើមុខបែបនឹងអី?​»
«ហេតុអី?​»
«ព្រោះគួឲ្យចង់សើច»
«អូននៅញ៉ោះបងបានទៀតហេស​?​»ម្ដងនេះនាយធ្វើមុខជូហួញតែម្ដងនេះគេកំពុងអន់ចិត្តមិនលួងហើយឆ្លៀតញ៉ោះថែមទៀតមិនដឹងចាន់គេគិតអ្វីនោះទេ
«អ៊ីបូ»កំពុងតែញាំបាយសុខៗសម្លេងស្រែកហៅឈ្មោះនាយដោយកំហឹងក៏បានបន្លឺឡើង
«លោកប៉ាអ្នកម៉ាក់»ត្រូវហើយតាមពិតទៅជាពួកគាត់នឹងឯងមើលទៅពួកគាត់ដូចជាខឹងនាយខ្លាំងណាស់
«លោកប៉ាអ្នកម៉ាក់ត្រឡប់មកវិញហេតុអ្វីមិនប្រាប់កូនអាងកូនបានទៅទទួលដោយផ្ទាល់»នាយដឹងច្បាស់ណាស់ថា យាន​សានបានទៅប្ដឹង ប៉ាម៉ាក់នាយហើយទើបគាត់ហោះហើយមកវិញទាំងប្រញ៉ាប់និងពោពេញដោយកំហឹងទាំងក្នុងខ្លួនបែបនេះតែក៏ព្យាយាមនិយាយបង្វែដានព្រោះចាន់ក៏នៅទីនេះដែរ
«កុំមកបង្វែរឿងឯងធ្វើស្អីខ្លះមានដឹងខ្លួនទេ?​»
«ខ្ញុំទៅធ្វើស្អីទៅលោកប៉ា?»
«អ៊ីបូហេតុអ្វីក៏កូនធ្វើបែបនឹងដាក់គូដណ្ដឹងកូន?​»
«ខ្ញុំថាហើយនាងប្រាកដជាទៅប្ដឹងប៉ាម៉ាក់មិនខាន»
«ម៉ាក់មិនដឹងទេកូនប្រញ៉ាប់ទៅសំទោសនាងទៅ»
«រឿងអីខ្ញុំត្រូវសំទោសនាងទៅអ្នកម៉ាក់?​»
«ព្រោះកូនធ្វើខុសនឹងហើយនៅមានមុខមកសួម៉ាក់ទៀតហេស?​»
«ខ្ញុំមិនបានខុសទេខ្ញុំគ្រាន់តែការពារមនុស្សដែរខ្ញុំស្រឡាញ់ប៉ុណ្ណោះ លោកប៉ាអ្នកម៉ាក់»
«ការពារមនុស្សដែរឯងស្រឡាញ់ចឹងហេស?​»
«ត្រូវហើយនាងជាអ្នកមករករឿងចាន់មុនខ្ញុំគ្រាន់តែការពារគេប៉ុណ្ណោះ  ម្យ៉ាងទៀតប៉ាម៉ាក់ក៏ដឹងត្រូវទេថាខ្ញុំមិនបានស្រឡាញ់នាងទេ ហើយខ្ញុំក៏នឹងសុំផ្ដាច់ពាក្យនាងផងដែរ»
«វ៉ាង អ៊ីបូឯងធ្វើបែបនេះមិនបាននោះទេ»
«ហេតុអ្វីថាមិនបានខ្ញុំមានមនុស្សដែរខ្ញុំស្រឡាញ់ហើយខ្ញុំចង់មានគេតែម្នាក់ ខ្ញុំស្រឡាញ់ចាន់ ខ្ញុំចង់ការពារគេ ចង់មើលថែគេហើយក៏ចង់រៀបការជាមួយគេដូចគ្នាដែរ»
«ឯងឆ្គួតមែនទែនហើយពួកឯងជាប្រុសដូចគ្នារៀបការជាមួយគ្នាបានយ៉ាងមិចបើសង្គមដឹងឮខ្មាស់គេស្លាប់ហើយ »
«មែនហើយម៉ាក់មិនព្រម ពួកឯងជាប្រុសដូចគ្នា ហើយក្មេងម្នាក់នេះមកពីណាក៏មិនដឹង ទើបតែស្គាល់គ្នាឯងក៏និយាយថាស្រឡាញ់ងាយៗអញ្ចឹងហេស?  តាមមើលទៅវាស្រឡាញ់ឯងព្រោះចង់តោងទាមឯងឃើញឯងមានទ្រព្យសម្បតិ្តនោះទេ»សម្ដីមើលងាយមើលថោកចេញពីមាត់លោកស្រីវ៉ាងជាហេតុធ្វើឲ្យក្មេងតូចត្រូវឱនមុខចុះលួចសម្រក់ទឹកភ្នែក
«អ្នកម៉ាក់ខ្ញុំថាជ្រុលពេកហើយណា ចាន់គេមិនមែនជាមនុស្សបែបនេះទេ»
«នេះឯងហ៊ានតឹងសសៃករដាក់ម៉ាក់ដោយសាតែអាក្មេងម្នាក់នេះមែនទេ?​»
«ខ្ញុំប្រាប់ហើយតើថាខ្ញុំស្រឡាញ់គេខ្ញុំនិងការពារគេ»
«ឯងងប់ងល់នឹងវាពិតមែនហើយអ៊ីបូ»
«ត្រូវហើយខ្ញុំស្រឡាញ់គេខ្លាំងណាស់ដូច្នេះហើយលោកប៉ាអ្នកម៉ាក់កុំគិតថាចង់បំបែកបំបាក់ខ្ញុំនិងស៊ាវចាន់ឲ្យសោះនោះ»
«ស ស៊ាវចាន់ហេសលោកបង?​»លឺកូនប្រុសហៅឈ្មោះគេពេញបែបនេះលោកស្រីរៀងភាំងបន្តិចងាកទៅសួអ្នកជាស្វាមី
«កូនបូតើក្មេងនេះគ គេឈ្មោះអ្វីដែរ?​»
«លោកប៉ាសួធ្វើអី?​»
«ឆ្លើយសិនមក»
«គេឈ្មោះ ស៊ាវចាន់»
«អឹ មីងសុំសួអ្វីមួយបានទេក្មួយ?​»
«ប បាទ»
«អ្នកម៉ាក់ចង់ប្រើល្បិចអីទៀតហើយ?​»អ៊ីបូដូចមិនសូវទុកចិត្តមុននេះនៅស្ដីថាឲ្យគេញ៉ែតៗសោះមិចក៏ប្ដូរមកនិយាយល្អៗជាមួយគេបាន
«ម៉ាក់មានរឿងចង់សួគេពិតមែនណាអ៊ីបូ»
«អូនមិនអីទេណា»ចាន់ក៏ជួយនិយាយបន្ថែមកុំឲ្យគ្រួសានាយត្រូវឈ្លោះប្រកែកគ្នាដោយសាគេទៀត
«ក៏បានដែរតែខ្ញុំក៏នៅទីនេះដែរ»
«តាមចិត្តចុះ»
«អ្នកមីងមានអ្វីចង់សួខ្ញុំមែនទេ?​»
«គឺមីងចង់សួថាប៉ាម៉ាក់ក្មួយឈ្មោះអ្វីដែរ?​»
«ម៉ាក់ទៅសួរំលឹកការឈឺចាប់គេធ្វើអីទៅ?​»អ៊ីបូក៏ជួយលូកមាត់លូកកព្រោះខ្លាចវាប៉ះពាល់អារម្មណ៍ចាន់
«មិនអីទេអ៊ីបូ»
«គឺម៉ាក់ខ្ញុំឈ្មោះ  យ៉ាន​ស៊ូអើ លោកប៉ាឈ្មោះ សាន អ៊ូយ៉ុន »
«លោកបង»អ្នកស្រីវ៉ាងហៅឈ្មោះស្វាមីទាំងភ្ញាក់ផ្អើលព្រោះថាវាដូចជាការគិតរបស់គាត់ពិតមែន
«អ្នកមីងមានអ្វីដែរទេ?​»
«គ គឺមីងសុំអោបក្មួយបន្តិចបានទេ?​»
«បាទបាន/មិនបាន»ម្ចាស់សមីខ្លួនមិនជំទាស់ណាស់តែនាយក្រាស់នោះទេគឺថាហួងហែងសូម្បីជាមួយប៉ាម៉ាក់ខ្លួន
ទទួលបានការអនុញ្ញាតិពីសមីខ្លួនហើយទាំងលោកវ៉ាងនិងអ្នកស្រីវ៉ាងក៏ចូលទៅអោបចាន់ទាំងក្ដីនឹករលឹកធ្វើឲ្យអ្នកជាកូនឯណេះមានតែសញ្ញាសួពេញខួក្បាលតែម្ដងមុននេះនៅស្ដីឲ្យគេមើលងាយចាន់ទៀតតែមើលពេលនេះចុះវាយ៉ាងមិចនឹងនាយវង្វេងអស់ហើយ?​
«លោកប៉ាអ្នកម៉ាក់នេះមានរឿងអីកើតឡើងនឹង?​ជួយនិយាយប្រាប់ខ្ញុំផងបានទេមិចក៏សុខៗបែបនេះវិញ?»
«ហុឹម »លោកវ៉ាងបានត្រឹមតែដកដង្ហើមធំឲ្យតែនឹកដល់រឿងនឹងម្ដងៗគឺថាគាត់ពិតជាពិបាកចិត្តខ្លាំងណាស់
«អង្គុយសិនមកចាំម៉ាកនិយាយប្រាប់ពួកកូនស្ដាប់ណា»
ពួកគេទាំងបួននាក់ក៏អង្គុយជុំគ្នាអ្នកស្រីវ៉ាងក៏ចាប់ផ្ដើមនិយាយរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងប្រាប់គ្រប់គ្នា តាមពិតទៅគ្រួសាវ៉ាងនិងគ្រួសាសៀវគឺជាមិត្តភក្ដិសម្លាញ់នឹងគ្នាគ្រួសាទាំងពីរនេះស្រឡាញ់រាប់អានគ្នាណាស់ លោកវ៉ាងគឺជាមនុស្សញៀនល្បែងខ្លាំងណាស់គាត់តែងតែទៅបនជារៀងរាល់ថ្ងៃហើយពេលទៅម្ដងៗគាត់តែងតែបបួលលោកសៀវដែរជាមិត្តទៅជាមួយដែររាល់ពេលដែរគាត់ចាញ់លុយល្បែងអស់គឺតែងតែមានមុខលោកសៀវនេះឯងដែរជាអ្នកចេញមុខខ្ចីលុយគេមកឲ្យគាត់ តែថ្ងៃមួយវាជាថ្ងៃដ៏សែនអាក្រក់បំផុតបានកើតឡើង គឺនៅថ្ងៃមួយមានគេប៉ុនប៉ងចង់សម្លាប់លោកវ៉ាង រីឯលោកសៀវដើម្បីតែជួយជីវិតលោកវ៉ាងទើបគាត់ត្រូវស្លាប់បាត់លោកវ៉ាងពិតជាស្ដាយក្រោយខ្លាំងណាស់  ហើយគាត់តែងតែអោបវិប្បដិសារីនេះតាំងពីពេលនោះមកម្លេះ ចំណែកក្រោយមកទៀតម៉ាក់របស់ចាន់គាត់បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ព្រោះតែគ្មានលុយព្យាបាល បន្ទាប់ពីនោះផ្ទះរបស់គេក៏ត្រូវបានម្ចាស់បំណុលដែរលោកសៀវបានទៅខ្ចីលុយនោះមករឹបអូសយកគ្មានសល់ទើបជាហេតុបណ្ដាលឲ្យចាន់ក្លាយជាក្មេងអនាថាគ្មានទីជម្រកគ្មានអាហារហូបចុកតាំងតែពីពេលនោះមកម្លេះ។​
«ពូបានសាងកំហុសធំណាស់បើសិនជាក្មួយចង់ស្អប់ចង់ខឹងចង់ដាក់ទោសពូយ៉ាងមិចក៏បានដែរឲ្យសាកសមនឹងទោសកំហុសរបស់ពូណាក្មួយចាន់ពូព្រមទទួលគ្រប់យ៉ាង»លោកវ៉ាងលុតជង្គង់ចុះនៅមុខក្មេងតូចហើយពោលពាក្យក្នុងចិត្តនេះចេញមកបើមិនព្រោះតែគាត់ទេពេលនេះមិត្តរបស់គាត់ក៏មិនស្លាប់នោះដែរ
«លោកពូៗក្រោកវិញមកលោកពូកុំធ្វើបែបនេះអីណា»រាងតូចស្រឡូនបន្ទន់ជង្គង់ចុះបន្តិចនិងនិយាយប្រាប់ឲ្យគាត់ក្រោកវិញព្រោះគាត់ជាមនុស្សចាស់មកធ្វើបែបនេះមិនសមឡើយ
«ទេពូមិនក្រោកទេពូខុសពូត្រូវតែលុបលាងទោសកំហុសដែរពូបានសាងក្មួយដាក់ទោសពូមកចុះណា ពូព្រមទទួល»
«ខ្ញុំអត់ខឹងនឹងលោកពូទេ»
«ហេតុអីទៅ?​»
«រឿងដែរកន្លងហួសទៅហើយឲ្យវាហួសទៅចុះណាលោកពូ ទោះបីជាខ្ញុំវាយដំធ្វើបាបលោកពូក៏លោកប៉ាអ្នកម៉ាក់របស់ខ្ញុំគាត់ក៏មិនអាចរស់ឡើងវិញដែរម្យ៉ាងទៀតខ្ញុំដឹងថាប៉ាម៉ាក់របស់ខ្ញុំក៏គាត់មិនខឹងនឹងលោកពូដែរ»
«ក្មួយពិតជាមានចិត្តល្អដូចប៉ាម៉ាក់ក្មួយពិតមែន»
«មីងអគុណក្មួយណាស់ដែរមិនខឹងនឹងពូរបស់ក្មួយ»
«បាទអ្នកមីង»
«ម៉ាក់ប៉ាឃើញហើយមែនទេថាចាន់គេជាមនុស្សល្អប៉ុណ្ណានោះ  ដូច្នេះកូនសង្ឃឹមថាប៉ាម៉ាក់នឹងលែងបំបែកបំបាក់ពួកកូនទៀតហើយណា?​»
«មិន... »
«ចាន់ជាមនុស្សល្អយ៉ាងណាប៉ាម៉ាក់ក៏មើលឃើញហេតុអ្វីក៏នៅតែជំទាស់ទៀត?​»
«អ៊ីបូកុំអី»រាងតូចក៏ឃាត់នាយព្រោះមិនចង់ឲ្យនាយមានបញ្ហាជាមួយគ្រួសានោះឡើយ
«ប៉ានិងម៉ាក់ចង់ប្រាប់ថា មិនជំទាស់ទេ»លោកវ៉ានិងអ្នកស្រីវ៉ាងមើលមុខគ្នាបន្តិចមុននឹងនិយាយឡើងទៅកាន់ពួកគេ
«បើអញ្ចឹងបានន័យថាលោកប៉ាអ្នកម៉ាក់អនុញ្ញាតិហើយត្រូវទេ?​»
«មែនហើយ»
«យ៉េៗៗសប្បាយចិត្តណាស់»
«ហាសហា៎ៗៗ»
សម្លេងសើចក្អាកក្អាយបានបន្លឺឡើងកងរំពងនៅក្នុងភូមិគ្រឹះវ៉ាងពេលនេះរឿងគ្រប់យ៉ាងកំពុងតែល្អតែនៅមានបញ្ហាមួយដែរមិនទាន់ដោះស្រាយគឺការផ្ដាច់ពាក្យរវាងអ៊ីបូនិងគូដណ្ដឹងរបស់នាយ។  នៅថ្ងៃបន្ទាប់ប៉ាម៉ាក់អ៊ីបូក៏បានទៅនិយាយរឿងផ្ដាច់ពាក្យប៉ាម៉ាក់របស់យៀនសានពិតជាខឹងខ្លាំងណាស់ជាពិសេសគឺនាងផ្ទាល់តែម្ដងតែយ៉ាងណាក៏លោកវ៉ាងនិងភរិយាមិនខ្វល់ដែរទោះបីជាត្រូវគេគម្រាមថានឹងជាន់បំផ្លាញក្រុមហ៊ុននិងទ្រព្យសម្បត្តិទាំងអស់របស់គ្រួសាវ៉ាងក៏ដោយសំខាន់គឺគាត់ចង់ឃើញកូនគាត់មានក្ដីសុខគាត់មិនចង់ខុសលើកូនគាត់ទៀតនោះទេ។

ក្រោយពីមានការផ្ដាច់ពាក្យហើយខាងគ្រួសាខាងស្រីគឺបានដកភាគហ៊ុននិងបានឲ្យអ្នកចូលហ៊ុនជាមួយត្រកូលវ៉ាងឲ្យដកខ្លួនចេញតែក៏មិនបានដូចចិត្តព្រោះតែអ្នកទាំងអស់នោះស្មោះត្រង់នឹងត្រកូលវ៉ាងណាស់ហើយក៏ពេញចិត្តសមត្ថភាពរបស់អ៊ីបូផងនោះអញ្ចឹងហើយទើបម្នាក់ៗមានតែកោតសសើរនិងជួយជ្រោមជ្រែងមិនឲ្យក្រុមហ៊ុនមួយនេះដួលរលំទេតែផ្ទុយទៅវិញអ្នកដែរត្រូវដួលរលំនិងក្ស័យធនជាគ្រួសាខាងយៀនសានទៅវិញព្រោះប៉ូលីសបានសើបដឹងថាប៉ារបស់នាងជាមេជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់ទៀតផង។​

អន្លង់​ស្នេហ៍​ម៉ាហ្វៀវ៉ាង​Where stories live. Discover now