ភាគ1:ខ្ញុំច្បាស់ណាស់ថាលោកប្រាកដជាព្រម

1.6K 68 2
                                    

     នៅក្នុងក្លឹបមួយកន្លែងដែលមានមនុស្សម្នាជាច្រើនមកសប្បាយនៅទីនេះ ដោយអ្នកខ្លះក៏អង្គុយផឹកជជែកគ្នាឯអ្នកខ្លះក៏រាំ តែក្រឡេកមកមើលកន្លែងក្រឡុងស្រាក៏ឃើញមានកម្លោះរូបសង្ហាម្នាក់ក្នុងចំណោមបីនាក់កំពុងតែធ្វើការក្រឡុកស្រានៅទីនោះ។

     ស្របពេលនោះក៏មានកម្លោះតូចម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតបានដើរចូលមកអង្គុយនៅកន្លែងក្រឡុកស្រានោះ។

  " ឱ្យស្រាមួយកែវមក " ថេហ្យុងនិយាយកាន់កម្លោះរូបសង្ហាម្នាក់នោះ ឯនាយក៏បានក្រឡុកស្រាឱ្យថេហ្យុងមួយកែវ។

     ថេហ្យុងលើកស្រាយកមកផឹកដោយកែវភ្នែកសម្លឹងមើលកម្លោះសង្ហាម្នាក់នោះជាប់រហូតដោយក្រសែភ្នែកដូចជាកំពុងតែចាប់អារម្មណ៍លើនាយហើយ។

  " សូមស្រាមួយកែវទៀត " ថេហ្យុងនិយាយហើយកម្លោះសង្ហារូបនោះក៏បានក្រឡុកស្រាឱ្យថេហ្យុងមួយកែវទៀត ក្រោយរួចបានហើយថេហ្យុងក៏យកវាមកផឹកទៀត។

  " តើលោកមានសង្សារហើយឬនៅ? " ថេហ្យុង

  " នៅនោះទេ " ជុងហ្គុក

  " លោកសង្ហារយ៉ាងនេះហេតុអ្វីក៏គ្មានសង្សារនោះ " ថេហ្យុង

  " ទោះសង្ហាយ៉ាងណាបើគ្មានលុយក៏គ្មានអ្នកមកស្រឡាញ់ដែរ " ជុងហ្គុក

  " ចុះបើខ្ញុំប្រាប់ថាខ្ញុំចាប់អារម្មណ៍លោក លោកគិតយ៉ាងម៉េច? " ឮថេហ្យុងនិយាយអញ្ចឹងជុងហ្គុកក៏សម្លឹងមើលមុខរបស់ថេហ្យុងបន្តិចទាំងចងចិញ្ចើមឆ្ងល់នេះថេហ្យុងនិយាយលេងឬក៏មែនទៅ។

  " លោកកំពុងតែលេងសើចមែនទេ? " ជុងហ្គុក

  " ខ្ញុំនិយាយមែន មិននិយាយលេងនោះទេ " ថេហ្យុង

  " សូមទោសផងខ្ញុំអត់ស្រឡាញ់មនុស្សប្រុសទេ " ជុងហ្គុក

  " មិនអីទេ ខ្ញុំនឹងធ្វើឱ្យលោកស្រឡាញ់ខ្ញុំ " ថេហ្យុងនិយាយហើយក៏ដកលុយដាក់លើតុហើយដើរចេញទៅវិញ ឯជុងហ្គុកក៏មើលតាមមើលដំណើររបស់ថេហ្យុងដែលបានដើរចេញទៅនោះ។

    លុះម៉ោងដប់ពីរយប់កណ្ដាលអាធ្រាតជុងហ្គុកក៏បានដល់ម៉ោងចេញពីធ្វើការ ម៉ោងស្មានេះគ្មានឡានក្រុងគ្មានតាក់ស៊ីឱ្យនាយជិះនោះទេដូច្នេះនាយត្រូវដើរថ្មើជើងត្រឡប់ទៅផ្ទះវិញណាមួយវានៅមិនឆ្ងាយពីក្លឹបនេះប៉ុន្មានទេ ដើរមិនដល់កន្លះម៉ោងផងក៏ដើរដល់ទៅហើយ។

លង់ស្នេហ៍ត្រឹមមួយថ្ងៃ(ចប់✓)Where stories live. Discover now