ភាគ3:អ្នកណាៗក៏គេសរសើរថាពួកយើងសមគ្នាដែរ

841 41 0
                                    


     នៅពេលព្រឹកម៉ោងដប់ព្រឹកមេឃរះចាំងឡើងចង់ខ្វះភ្នែកទៅហើយតែក្រឡេកមកមើលក្នុងបន្ទប់នេះវិញគឺឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងស្អិត។ពន្លឺតិចៗបានជះចាំងតាមបង្អួចនកប៉ះផ្ទៃមុខរបស់ថេហ្យុងដែលជាហេតុធ្វើឱ្យថេហ្យុងបានភ្ញាក់។ ពេលភ្ញាក់មកក៏ឃើញថាខ្លួនឯងស្ថិតនៅក្នុងរង្វង់ដៃរបស់ជុងហ្គុក ហើយថេហ្យុងក៏បានងើបមើលមុខរបស់ជុងហ្គុកដែលកំពុងគេងនោះរួចក៏ញញឹមឡើងមកនឹកឃើញដល់រឿងយប់និញដែលជុងហ្គុកបានគេងកំដរជួតបំបាត់ភាពភ័យខ្លាចរបស់ខ្លួន។

     ថេហ្យុងឃើញជុងហ្គុកមិនទាន់ភ្ញាក់បែបនេះដោយឃើញមុខជុងហ្គុកពេលគេងមើលទៅគួរឱ្យស្រឡាញ់ពេកថេហ្យុងក៏បានយកដៃចុចទៅលើថ្ពាល់របស់ជុងហ្គុកតិចៗ ។

" ហិហិ... " ថេហ្យុងក៏សើចតិចៗ នៅពេលបានចុចលេងថ្ពាល់របស់ជុងហ្គុកបែបនេះ។

" លេងឆ្អែតហើយឬនៅ? " ជុងហ្គុកសួរទៅថេហ្យុងទាំងនៅបិទភ្នែកនៅឡើយ ឯថេហ្យុងឮអញ្ចឹងហើយក៏ប្រញាប់ដកដៃចេញមកវិញរួចក៏ងើបចេញពីក្នុងរង្វង់ដៃរបស់ជុងហ្គុកហើយអង្អុយ។

" សូមទោស ខ្ញុំរំខានលោកគេងមែនទេ? " ថេហ្យុង

" អត់ទេ ខ្ញុំភ្ញាក់យូរហើយតែដោយសារឃើញលោកគេងមិនទាន់ភ្ញាក់ទើបនៅសម្ងំគេងបន្តិចទៀតទៅ " ជុងហ្គុកនិយាយហើយក៏ងើបអង្គុយ។

" អរគុណលោកហើយ " ថេហ្យុង

" រឿងអ្វី? " ជុងហ្គុក

" រឿងដែលលោកអនុញ្ញាតឱ្យគេងនៅក្នុងបន្ទប់របស់លោកថែមទាំងមកគេងកំដរខ្ញុំទៀត នេះជាលើកទីមួយហើយដែលខ្ញុំអាចគេងលក់ស្រួលក្នុងស្ថានភាពភ្លៀងខ្លាំងដូចជាយប់មិញនេះ " ថេហ្យុងជាមនុស្សដែលខ្លាចសម្លេងខ្លាំងៗតាំងពីតូចពិសេសសម្លេងរន្ទះបាញ់ខ្លាំងនេះគេពិតជាខ្លាចណាស់ គ្មានអ្នកណាម្នាក់ដែលធ្លាប់មកគេងកំដរឬឱបគេឱ្យបាត់ភាពភ័យខ្លាចដូចដែលជុងហ្គុកធ្វើចំពោះគេនោះទេ។

" មិនអីទេ!រឿងតិចតួចប៉ុណ្ណោះ " ជុងហ្គុក

     គ្រូកៗ សម្លេងកូរពោះរបស់ថេហ្យុងបានបន្លឺដែលបញ្ជាក់ថាវាឃ្លានត្រូវការអាហារចូលពោះហើយ ជុងហ្គុកឮហើយក៏សម្លឹងមើលមុខថេហ្យុង ឯថេហ្យុងក៏ញឹមៗដោយអេះករខ្លួនឯងតិចៗ។

លង់ស្នេហ៍ត្រឹមមួយថ្ងៃ(ចប់✓)Where stories live. Discover now