ភាគ4:ពេលដែលបងថើបមាត់អូននោះទុកជាការយល់ព្រមបាត់ទៅហើយ

812 38 0
                                    


     ជុងហ្គុកបានធ្វើម្ហូបដល់ទៅបួនមុខបើតាមនាយនៅតែម្នាក់ឯងនាយធ្វើតែមួយមុខឬក៏ពីរមុខអីទេ តែដោយសារមានថេហ្យុងជាភ្ញៀវទើបនាយត្រូវធ្វើច្រើនមុខបែបនេះ។

" ស្នាដៃរបស់លោកឆ្ងាញ់ណាស់ " ថេហ្យុងក្រោយបានភ្លក់ម្ហូបជុងហ្គុកហើយក៏និយាយសរសើរដល់ជុងហ្គុក ឯនាយឮថេហ្យុងសរសើរអញ្ចឹងក៏ញញឹមអៀនតិចៗដោយមិនដឹងខ្លួន ហើយជុងហ្គុកក៏ចាប់ផ្ដើមញ៉ាំជាមួយថេហ្យុង។

     ក្រោយពីញ៉ាំបាយថ្ងៃហើយក្រឡេកមើលម៉ោងគឺម៉ោងមួយជាងទៅហើយ នៅសល់ពេលច្រើនដូច្នេះថេហ្យុងក៏បបួលជុងហ្គុកមកអង្គុយមើលរឿងពីរនាក់ដោយមានការជជែកគ្នាខ្លះដែរ។

  " ហេតុអ្វីក៏លោករស់នៅទីនេះតែឯងចឹង? " ថេហ្យុង

  " មកពីខ្ញុំជាក្មេងកំព្រា " ជុងហ្គុក

  " អរ...សូមទោសខ្ញុំស្មានតែលោករស់នៅបែកពីអ្នកផ្ទះដូចខ្ញុំដែរ " ថេហ្យុង

  " កាលពីមុនខ្ញុំគឺរស់នៅជាមួយលោកយាយនៅឯស្រុក តែដោយសារគាត់លែងនៅហើយក៏គ្មានការងារធ្វើទៀតនោះទើបខ្ញុំប្ដូរមករស់នៅសេអ៊ូលហើយរកការងារធ្វើ " ជុងហ្គុក

  " បើលោកមិនប្ដូរមករស់នៅទីនេះទេ ប្រហែលជាខ្ញុំមិនបានស្គាល់មនុស្សសង្ហាដូចជាលោកទេ " ថេហ្យុង

  " មនុស្សគ្រប់គ្នាតែងនិយាយថាខ្ញុំសង្ហា តែខ្ញុំគ្មានអារម្មណ៍ថាខ្លួនឯងសង្ហាបន្តិចសោះ " ជុងហ្គុក

  " មកពីលោកគ្មានភាពជឿជាក់លើខ្លួន ទើបគិតថាខ្លួនឯងមិនសង្ហា " ថេហ្យុង

  " អាចមកពីបែបហ្នឹង ណាមួយអាចមកពីខ្ញុំក្រដែរទើបខ្ញុំមិនដែលគិតថាខ្លួនឯងសង្ហា " ជុងហ្គុក

  " ហេតុអ្វីទៅ? " ថេហ្យុង

  " សង្ហាមានន័យអីបើគ្មានលុយផងនោះ គ្មានអ្នកណាមកចាប់អារម្មណ៍នោះទេ ទោះចាប់អារម្មណ៍ក៏បានត្រឹមតែមួយឆាវហើយក៏ឈប់ ខ្ញុំធ្លាប់ជួបអស់ហើយ " ជុងហ្គុក

  " តែឥឡូវនេះលោកមានខ្ញុំចាប់អារម្មណ៍លោកហើយតើ " ថេហ្យុង

  " ខ្ញុំជឿថាបន្តិចទៀតលោកនឹងដូចពួកគេដែរ បានត្រឹមតែមួយឆាវទេ " ជុងហ្គុក

លង់ស្នេហ៍ត្រឹមមួយថ្ងៃ(ចប់✓)Where stories live. Discover now