ភាគទី២«ក្មេងប្រុសចម្លែក»

276 35 6
                                    


១ឆ្នាំកន្លងផុតទៅ...

ទិដ្ឋភាពនៃទីក្រុងទាំងមូលបានរះពន្លឺនៃផែនពសុធាយ៉ាងភ្លឺថ្លា ធ្វើឱ្យបានឃើញឡានមួយគ្រឿងពណ៍ខ្មៅស្រឡាងបរកាត់ព្រៃព្រឹក្សារពណ៍បៃតងស្រងាត ដែលដាច់ឆ្ងាយពីទីក្រុងបន្តិច។

ឡានទំនើបRange Rover បានចតនៅពីមុខភូមិគ្រឹះមួយ ដែលមានការយាមយ៉ាងទឹងរឹង។

បុរសសង្ហារដែលពាក់សម្លៀកបំពាក់បែបOld money ជាមួយអាវយឺតនិងខោក្រណាត់បង្ហាញរាងដែលមានសាច់ដុំយ៉ាងស្រស់សង្ហារ ដែលមាននាមជាព្រះអង្គរម្ចាស់Geminiបានដើរឡើងមកកាន់ភូមិគ្រឹះដ៏ធំ ឈរចំកណ្ដាលLobby។

បានបន្តិចក៏មានមេការប្រចាំភូមិគ្រឹះក៏បានដើរចុះមកពីខាងលើក ក៏ហាក់ភ្ងាក់ផ្អើរបន្តិចនូវវត្តមានរបស់Gemini ដែលជាព្រះអង្គរម្ចាស់។

«ក្រាបថ្វាយបង្គំ! ព្រះអង្គរ!»មេការJohn ក៏ឱនបន្ទាបខ្លួនគោរពទៅកាន់Gemini។ Geminiក៏ងក់ក្បាលបន្តិចជាមួយនឹងស្នាមញញឹម។

«ខ្ងុំម្ចាស់មិនសូវជាចេះនិយាយភាសារាជសព្ទទេ សូមខន្តីអភ័យទោសផងចុះ!»មេការJohnក៏និយាយទាំងទាក់ៗភ័យបន្តិច។

«ហឹម! យើងមិនប្រកាន់ទេ យើងមកនេះមកយកឯកសារមួយចំនួនពីលោករដ្ឋមន្ដ្រីGong yoo។ តើគេនៅទេ?»Geminiនិយាយតបទៅកាន់មេការទាំងសម្លេងស្មើរថ្នមៗ។

«ព្រះពរ! សូមរង់ចាំបន្តិច ព្រោះគាត់បានចាកចេញទៅខាងក្រៅមិញនេះ ខ្ងុំនឹងទាក់ទងទៅកាន់គាត់!»មេការJohnក៏ឱនចាកចេញទៅកាន់បន្ទប់ទទួលភ្ងៀវ។

Geminiឃើញបែបនេះក៏ដើរលេងជុំវិញផ្ទះ ហើយក៏ដើរទៅខាងក្រោយក៏បានឃើញបន្ទប់មួយដែលមានបង្ហួចដ៏ធំ បង្ហាញឱ្យឃើញនូវសួនផ្កាដ៏ធំលាតសន្ធិត ដូចជាឋានសួគ៍។

បន្តិចក៏មកក៏មានក្មេងប្រុសម្នាក់ស្លៀកពាក់យ៉ាងចម្លែក គឺបែបតុកាតាខ្លាឃ្មុំហើយរត់ពេញផ្ទះហាក់ដូចជាកំពុងតែលាក់ពួននឹងនរណាម្នាក់។

«ហឺយ...!»Fourthក៏ភ្ងាក់ពេលឃើញមនុស្សភ្លែកមុខនៅក្នុងផ្ទះហើយខ្លួនបែបជាតែងខ្លួនបែបនេះ។

«នរណា?»Geminiក៏សួរឡើង ពេលឃើញកាយវិការចម្លែករបស់Fourth។

Fourthក៏លាក់ពួនក្រោយបង្អួចនៅក្រោយក្រណាត់វាំងនក្រហម។

បេះដូងមកុដកញ្ចក់Where stories live. Discover now