ភាគទី៩«កិច្ចការាង្គមរួមគ្នា»

171 36 4
                                    

________ព្រឹកថ្ងៃបន្ទាប់

ថ្ងៃថ្មីរបស់គូរស្មេហ៍ថ្មីថ្មោងក៏បានរះឡើង ធ្វើឱនយកាយក្រាស់បានភ្ងាក់តាមទម្លាប់របស់ខ្លួន ដោយក្រោកយឺតៗ ព្រោះមានរាងតូចកំពុងតែគេងកើយពីលើ។ Geminiញញឹមបន្តិចរួចក៏ដាក់ភួយដណ្ដប់ឱ្យថ្នមៗ។

ប៉ុន្ដែស្នាមញញឹមក៏បាត់ទៅវិញពេលដែល នឹកឃើញនូវពាក្យសម្ដីរបស់ខ្លួនកាលពីយប់មិញ ហើយក៏ដឹងដូចគ្នាថាកាយស្ដើងនឹងខឹងអន់មិនខាន។តែក៏បានត្រឹមតែដើរចេញរួចក៏រៀនចំខ្លួន។

ក្រោយពីងូតទឹកស្លៀកពាក់រួចក៏មិនបានដាស់រាងតូចអ្វីទេ គឺបានត្រឹមតែដើរចេញពីបន្ទប់បាត់។

បានមួយសន្ទុះក្រោយមក ក៏រាងតូចក៏រើបម្រាស់ខ្លួនយឺតៗ ព្រោះឈឺពេញខ្លួនរួចក៏បើកភ្នែកឡើងសន្សឹមៗដើម្បីឱ្យស៊ាំនឹងពន្លឺព្រះអាទិត្យ ក៏បានឃើញថាមនុស្សដែលនៅជាមួយយប់មិញ ដែលជាស្វាមីនោះបានងើបចេញទៅបាត់ហើយ គ្មានសូម្បីតែផ្ដល់ស្នាមថើបកក់ក្ដៅ នឹងការយល់ចិត្តទុកដាក់បន្តិច។

Fourthមិនអាចក្រោកងើបដើរបានទេ ព្រោះពេលនេះជើងញ័រឡើងកម្រើកមិនកើតផង ឱ្យដើរយ៉ាងមិច។ fourthក៏ចុចកណ្ដឹងនៅក្បែរគ្រែហើយក៏មានអ្នកបម្រើនឹងមេការផ្ទាល់ខ្លួនផងដែល មេការផ្ទាល់ខ្លួនរបស់fourth ជាស្រីឈ្មោះ Daisy អាយុ46ឆ្នាំ ណែនាំដោយព្រះមហាក្សត្រយានី។

មេការក៏ហាក់យល់ ក៏ឱ្យអ្នកបម្រើរៀនចំទឹកក្ដៅឧណ្ឌៗ លាយផ្កាដើម្បីឱ្យfourthត្រាំ។

«ក្រាបថ្វាយបង្គំព្រះពរ! តើទ្រង់មានប្រឈួនត្រង់ណាទេព្រះអង្គ?»មេការក៏សួរឡើង ពេលឃើញfourthក្ដោបភួយយ៉ាងណែនហាក់លាក់បាំងអ្វី។

Fourthហាក់បីខ្មាស់ៗ មិនហ៊ានសម្លឹងមុខមេការសោះ បានបន្តិចក៏fourthងាកសម្លឹងទៅកាន់មេការទាំងអឹមអៀនហើយនិយាយឡើងទាក់ៗ«គឺមានព្រះលោហិតដាមនៅលើព្រះសុចសេយ្យាស!»មេការលឺបែបនេះក៏ញញឹមបន្តិច។

[ឈាម = ព្រះលោហិត]
[ពូក = ព្រះសុខសេយ្យាស]

«កុំបាច់ខ្វាយខ្វល់ព្រះទ័យអី ព្រះពរ!»មេការនិយាយទាំងលួងលោមfourthបន្តិច រួចក៏ងាកទៅខ្សឹមប្រាប់អ្នកបម្រើផ្សេងទៀត ឱ្យផ្លាស់ប្ដូរកម្រាលពូកចេញ រួចក៏យកអាវសូកមកឱ្យfourthពាក់។

បេះដូងមកុដកញ្ចក់Where stories live. Discover now