Episode 1: ព្រោះស្រឡាញ់ទើបទ្រាំឈឺចាប់

239 21 2
                                    

អ្វីជាគ្រួសារ? គ្រួសារជាមនុស្សក្នុងត្រកូលមួយដែលមានម្ដាយឪពុកនិងកូនៗ ចំពោះគ្រួសារថ្មីថ្មោងអាចមានតែប្ដីនិងប្រពន្ធតែប៉ុណ្ណោះ ។ ប្ដីប្រពន្ធដែលរៀបការជាមួយគ្នាសុទ្ធតែជាមនុស្សដែលស្រឡាញ់គ្នាទើបអាចឈានទៅរកការរៀបការ ឬមិនមែន? ចុះប្រសិនបើរៀបការដោយមានតែប្ដីឬប្រពន្ធដែលស្រឡាញ់តែម្ខាងវិញនោះ គេហៅថាគ្រួសារដែរឬ? នោះក៏ជាគ្រួសារដែរ គ្រាន់តែគ្រួសារមួយនោះអាចនឹងគ្មានក្ដីសុខនោះទេ ។

ភូមិគ្រឹះដ៏ធំមួយដែលមនុស្សគ្រប់គ្នាស្គាល់ច្បាស់ថាវាជារបស់កូនប្រុសច្បងនៃអតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ។ គីម ហាងស៊ូ ជាម្ចាស់ភូមិគ្រឹះដ៏ធំនេះ គេរស់នៅទីនេះជាមួយប្រពន្ធរបស់គេតែរាល់ថ្ងៃនាយតែងតែនាំស្រីស្នេហ៍មកដេកនៅទីនេះបញ្ឈឺចិត្តប្រពន្ធរបស់នាយជានិច្ច ។

ផាក ជីមីន ជាប្រពន្ធរបស់ ហាងស៊ូតែនាយមិនដែលស្រឡាញ់ជីមីននោះទេ នាយរៀបការជាមួយជីមីនព្រោះតែផលប្រយោជន៍ចំណែកជីមីនវិញគេស្រឡាញ់នាយខ្លាំងណាស់ ។ គេដឹងថាប្ដីរបស់គេមិនស្រឡាញ់គេ គេថែមទាំងដឹងទៀតថានាយក្បត់គេតែគេនៅតែមិនព្រមបោះបង់ ព្រោះតែចង់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ទោះឈឺចាប់យ៉ាងណាក៏ព្រម ។

« អ្នកប្រុសអញ្ជើញទៅណាទាន? »

« ខ្ញុំចង់ទៅផ្សារទិញអីវ៉ាន់មួយចំនួន »

« បាទ សូមអញ្ជើញ! » គេបើកទ្វារឱ្យអ្នកប្រុសរបស់គេចូលក្នុងឡានហើយទើបគេចូលទៅតាមក្រោយរួចទើបបើកឡានចេញទៅ សំដៅទៅរកគោលដៅ ។

« ទឹកមុខអ្នកប្រុសមិនស្រស់សោះថ្ងៃនេះ! »

« ពួកយើងឈ្លោះគ្នាទៀតហើយ ខ្ញុំហត់ណាស់ពួកយើងតែងតែឈ្លោះគ្នាព្រោះពាក្យសម្ដីអ្នកដទៃជានិច្ច » រាងល្អិតស្រដីដោយសំឡេងស្រាលស្រទន់ ។

« ជីវិតគូវាបែបនេះហើយអ្នកប្រុស បន្តិចទៀតវានឹងល្អប្រសើរវិញហើយ »

« ឈប់លួងលោមខ្ញុំទៅ យ៉ុនហ្គី! »

« បាទ! » នាយឈប់និយាយហើយផ្ដោតលើការបើកបរវិញ ។ ជីមីន មិនមាត់សំឡឹងមើលទៅមុខ យ៉ុនហ្គី ពីចំហៀងទាំងកែវភ្នែករលីងរលោង ។

រាងតូច ផាក ជីមីន ឆ្នាំនេះមានវ័យ២៤ឆ្នាំហើយ គេរៀបការបានចំនួន២ឆ្នាំមកហើយដែរ ។ តែដឹងទេ? ជីវិតក្រោយរៀបការរបស់គេមានតែរឿងឈឺចាប់ព្រោះប្ដីរបស់គេគ្មានចិត្តស្រឡាញ់គេសូម្បីតែបន្តិច ។ រៀបការរួចនាយនាំស្រីមកដេកដល់ផ្ទះថែមទាំងដេកក្នុងបន្ទប់របស់ពួកគេទៀតផង គេឈឺចាប់តែគេនៅតែទ្រាំព្រោះតែស្រឡាញ់នាយជាប្ដី ស្រឡាញ់ខ្លាំងជាងស្រឡាញ់ខ្លួនឯងទៅទៀត ។ វាក៏ព្រោះតែគេគ្មានសម្រស់ស្រស់ស្អាត ជីមីន មានរាងតូចច្រឡឹងតែសម្បុរខ្មៅ មុខមានស្នាមអុចខ្មៅតិចតួច និងមានមុនខ្លះផងដែរ ។ គ្រួសារគេមិនមែនជាអ្នកក្រទេប៉ុន្តែគេប្រកាន់គោលជំហរថាគេមិនទាន់ចេះរកប្រាក់ដោយខ្លួនឯងនៅឡើយ គេមិនចង់ចាយលុយឥតប្រយោជន៍នោះទេ ។

ព្រោះខ្ញុំស្រឡាញ់អ្នកWhere stories live. Discover now