Episode 5

110 10 0
                                    

          មកដល់ផ្ទះភ្លាមយ៉ុនហ្គីក៏ចាប់ផ្ដើមធ្វើម្ហូបភ្លាមតែម្ដងដោយមានជីមីនជួយបេះបន្លែនិងលាងឱ្យ ។ ទោះយ៉ុនហ្គីដេញឱ្យគេទៅអង្គុយរង់ចាំក៏គេមិនទៅដែលគេចង់មើលនាយធ្វើម្ហូបបើនាយទំនេរគេនឹងសុំឱ្យនាយជួយបង្រៀនតែម្ដង ។ មិនយូរប៉ុន្មានពួកគេក៏ធ្វើអាហាររួចរាល់និងញ៉ំាអាហារថ្ងៃត្រង់រួចរាល់ដូចគ្នា ដោយគ្មានអ្វីធ្វើយ៉ុនហ្គីក៏ឆ្លៀតពេលទំនេរទៅធ្វើស្មៅនៅក្នុងសួនមុខផ្ទះនិងធ្វើដីដាំដំណាំ ដាំផ្កាបន្ថែម កុំឱ្យសល់ដីចោល ។

     យប់ដដែល៚

     ពេលយប់ចូលមកដល់ជីមីននិងយ៉ុនហ្គីងូតទឹកស្លៀកពាក់ហើយរៀងខ្លួន ដោយជីមីនអង្គុយលើពូកយ៉ុនហ្គីអង្គុយអានសៀវភៅមុនចូលគេងនៅលើសាឡុង ។

« លោក! »

« បាទ? »

« លោកគិតថានៅពេលខ្ញុំស្អាតជាងនេះ ហាងស៊ូនឹងស្រឡាញ់ខ្ញុំវិញដែរឬអត់? » ជីមីន សួរឡើងជាសំណួរដ៏សែនចុកឆ្អល់សម្រាប់យ៉ុនហ្គីបំផុត គេគាំងខ្លាំងណាស់តើឱ្យគេឆ្លើយយ៉ាងម៉េចសមទៅ? បើឆ្លើយការពិតជីមីននឹងត្រូវឈឺចាប់ជាមិនខាន ។

« ខ្ញុំ...ខ្ញុំក៏មិនច្បាស់ដែរ ចុះសម្រាប់អ្នកប្រុសវិញគិតយ៉ាងណា? »

« ប្រហែលគ្មានថ្ងៃទេ ព្រោះគេមិនដែលស្រឡាញ់ខ្ញុំផង! » ជីមីន និយាយទាំងរកយំរលីងរលោងគេស្រឡាញ់នាយម្នាក់នោះព្រោះនាយធ្លាប់ជួយជីវិតគេតែគេក៏មិននឹកស្មានថានាយស្អប់គ្មានចិត្តស្រឡាញ់ចំពោះគេសូម្បីតែបន្តិចដូច្នេះដែរ ។

« អ្នកប្រុសចង់យំមែនទេ? »

« ខ្ញុំ...ខ្ញុំអាចសុំឱបលោកបន្តិចបានទេ? »

« បាទ! » យ៉ុនហ្គីក៏យល់ព្រមហើយក្រោកមកអង្គុយលើពូកក្បែររាងតូច ព្រោះនេះក៏ជាបំណងរបស់គេដែរ បំណងដែលអាចឱបលួងលោមរាងតូចពេលគេយំ ពេលគេឯកា ។

« ហ្ហឹកៗ ខ្ញុំស្រឡាញ់គេតែម្ខាងប៉ុណ្ណោះយ៉ុន គេមិនបានស្រឡាញ់ខ្ញុំវិញនោះទេ ហ្ហឹកៗ ខ្ញុំឈឺ...ឈឺខ្លាំងណាស់ ហ្ហឹកៗ » ជីមីន ឱបកាយក្រាសហើយយំរៀបរាប់តែម្ដង គេឈឺចាប់ដែលត្រូវស្រឡាញ់ហាងស៊ូតែម្ខាង តែងាកមកបុរសដែលឱបគេនិងអង្គុយឱ្យគេឱបនេះវិញ ក៏ឈឺចាប់មិនស្ទើដែល គេឈឺចាប់ជាងជីមីនទៅទៀតតើគេនឹងត្រូវទ្រាំមើលរាងតូចឈឺចាប់ដោយសារអ្នកផ្សេងយូរប៉ុណ្ណាទៀតទៅ?

ព្រោះខ្ញុំស្រឡាញ់អ្នកWhere stories live. Discover now