PART 3 : ឃេីញសាច់សខ្ចី

294 40 0
                                    

ទាំងSuWonហេីយនិងTaeWangក៏បានមករកមិត្តនៅកន្លែងហាត់តៃក្វាន់ដូរវិញ​

« ហេម...ហេម​ » មកដល់ច្រកចូលក្លឹបហាត់TaeWangធ្វេីជាក្រហឹម​ដេីម​កដេីម្បីSuWonនឹកឃេីញហេីយចាំរឿងនិយាយគ្នាអម្បិញមិញ

« បាទ~ » SuWonធ្វេីជាឆ្លេីយបង្អូសសម្លេងរួចនិយាយត
« ខ្ញុំមិនបានឃេីញលោកTaeWangថេីបគ្នាជាមួយសិស្សស្រីណាមិនដឹង​...ផូសស​ »  វោហារស័ព្ទចប់ភ្លាមត្រូវមួយដៃកណ្តាលក្បាលរបស់TaeWang

« ចាំបែបនឹងល្អហេីយ​ » TaeWangនិយាយរួចក៏ដេីរទៅរកមិត្តផ្សេងៗមុនបាត់

« គ្មានឡេីយពាក្យថាអាថ៏កំបាំង​ » SuWonមិញនេះចេះតែនិយាយអោយរួចពីមាត់​ តែចាំមេីលទុកយករឿងនេះទៅគម្រាមTaeWangលេង

ងាកមកមេីលអ្នកដែរកំពុងហាត់ឯណេះវិញ

« ពួកយេីងបញ្ចប់ចុះ​ តែមុននឹងសម្រាកលោកគ្រូសូមប្រាប់រឿងមួយ​ គឺថាសាលានឹងមានការប្រកួតតៃក្វាន់ដូរជាមួយសិស្សមកពីសាលាផ្សេងទៀតនៅដេីមខែក្រោយនេះ​ ហេីយបេក្ខជនមួយសាលាមានតែ4នាក់ប៉ុណ្ណោះ​ មិនកំណត់អត្តសញ្ញាណ​ សាលាណាដែរប្រកួតឈ្នះ​ ទទួលបានរង្វាន់ចំនួន​ 4000000​ វ៉ុន​ » លោកគ្រូបង្ហាត់ក៏បាននិយាយជាមួយសិស្សរបស់គាត់ប្រហែល16នាក់

« បាទ/ចាសលោកគ្រូ​ »

« នរណាដែរចង់ប្រកួតអាចទៅរកលោកគ្រូបាននៅពីរថ្ងៃទៀត​ ហេីយលោកគ្រូនឹងពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងហេីយរេីសយក4នាក់តែប៉ុណ្ណោះ​ បំបែកគ្នាបាន​ » លោកគ្រូនិយាយរួចក៏ដេីរចេញទៅ​ ចំណែកឯងតួរបស់យេីងទាំងពីរក៏ដេីរមករកមិត្តរបស់ពួកគេ

« អាJungឯងចូលប្រកួតទេ? » EunWooហុចទឹកអោយគេមួយដបរួចលេីកសំណួរឡេីង

« មិនដឹងទេ​ » Jungkook

« ចុះTaehyung » SuWonងាកទៅសួរនាយតូចដែរលេីកកន្សែងមកជូតញេីសនោះ

« ខ្ញុំក៏មិនដឹងដូចគ្នា​ » Taehyungតបហីៗ​ ព្រោះរាល់លេីកក៏គេមិនដែរចូលរួមប្រកួតអស់នឹងទេ​ គេគ្រាន់តែធ្វេីអ្វីដែរអ្នកម៉ាក់របស់គេស្រឡាញ់ប៉ុណ្ណោះ​ ព្រោះគាត់ចង់ឃេីញកូនហាត់តៃក្វាន់ដូរ​ ហេីយស្លៀកសម្លៀកបំពាក់ពណ៍ខ្មៅ​ ប៉ុន្តែមិនមែនបានន័យគេមិនពួកែឡេីយ​ គេបានខ្សែរក្រវ៉ាត់ខ្មៅពីលោកគ្រូទៀតផង

THE BOY BESTFRIEND 2Where stories live. Discover now