Part 6 ប្រច័ណ្ឌ

242 19 18
                                    

មកដល់ផ្ទះវិញរាងតូចក៏ផ្តួលខ្លួនទៅនឹងពូកទាំងអស់កម្លាំងជាពិសេសភ្នែកហេីមអស់ហេីយព្រោះតែយំច្រេីនពេកនៅសុខៗរាងតូចក៏ក្រោកនឹងទាញរូបថតមួយសន្លឹកចេញពីថតតុនឹងយកមកមេីលទាំងទឹកមុខអាប់ស្រពោននៅក្នុងរូបនោះជារូបកាលដែលរាងតូចនឹងរាងក្រាស់ថតជាមួយគ្នាតាំងពីតូចៗឯរាងតូចក៏បានរកឃេីញរូបនេះពីបន្ទប់ម៉ាក់របស់គេទេីបយកមករក្សាទុក

« យេីងមិនគួរស្រឡាញ់ឯតាំងពីដំបូងមកម្លេះ hyunjin ស្រឡាញ់មិត្តខ្លួនឯងគឺវាពិបាកនឹងទទួលយកណាស់សម្រាប់រឿងខ្លះដូចពេលនេះឯងដឹងទេយេីងឈឺចាប់បុិនណា...ហុឹក..ហុឹក...តាមពិតវាមិនមែនជាកំហុសរបស់ឯងទេគឺជាកំហុសយេីងគេស្រឡាញ់អ្នកណាជាសិទ្ធរបស់គេទេមកពីខ្ញុំឆ្កួតខ្លួនឯងដែលគិតថាឯងនឹងមានចិត្តលេីយេីងទេីបបណ្តោយខ្លួនឯងឲ្យទៅជាបែបនេះ..ហុឹក» Felix និយាយទាំងស្រក់ទឹកភ្នែកជាហូរកាន់តែសម្លឹងមេីលរូបនោះកាន់តែនឹកឃេីញដល់រឿងចាស់ៗដែលធ្លាប់មានជាមួយគ្នាកន្លងមក

« ឯងមានចាំទេកាលដែលឯងធ្លាប់និយាយមកកាន់យេីងកាលគ្រានោះ—»

កាត់មកដល់កាលពីពួកគេទាំងពីរនៅក្មេង**

(អួយ..ឈឺ..ហុឹក) Felix ក៏យំមកហូរដូចបាក់ទ្រនប់ព្រោះតែពេលនេះគេកំពុងតែជិះកង់លេងជាមួយ hyunjinសុខៗ តែក៏ទាក់នឹងដុំថ្មធំមួយបណ្តាលឲ្យត្រូវដួលនឹងដីហេីយក៏បង្កឲ្យមានឈាមជេីងច្រេីនគួរសម

( Felix យ៉ាងម៉េចហេីយ?) hyunjin ក៏ចូលទៅគ្រារាងតូចដាក់លេីកៅដីនៅក្បែរនោះហេីយក៏ហែកអាវខ្លួនដេីម្បីមករុំរបួសឲ្យរាងតូច

( hyunjin ឈឺណាស់..ហុឹក..ហុឹក») Felix កាន់តែយំខ្លាំងទៅៗព្រោះឈាមហូរមិនឈប់របួសក៏កាន់តែឈឺហេីយក៏មិនមានថ្នាំអ្វីមកលាបទៀត

(ចាំមួយភ្លេតណាស់យេីងទៅផ្ទះយកថ្នាំមួយភ្លេត) hyunjin ថាហេីយក៏ជិះកង់ចេញទៅបាត់ព្រោះគេត្រូវទៅយកបង់រុំរបួសនឹងថ្នាំផ្សេងៗទៀតដេីម្បីមកលាបឲ្យរាងតូចណាមួយផ្ទះ hyunjin នៅក្បែរនឹងទេមួយសន្ទុះក្រោយមកទេីប hyunjin ត្រឡប់មកដល់វិញ

(ឯងទៅយូរម៉េសយេីងខ្លាចណាស់) Felix បន្ទាប់ពីឃេីញរាងក្រាស់ត្រឡប់មកវិញចិត្តក៏ត្រេកអរជាខ្លាំងគេគិតថា hyunjin នឹងទុកគេចោលហេីយតេីស៎បេីទៅយូរបែបនេះ

មិត្ត🔞 // HYUNLIXWhere stories live. Discover now