Part 7 កុំគិតថាឯងអាចចាកចេញពីយេីងបានឲ្យសោះ

319 20 7
                                    

Felix ចាប់ផ្តេីមភ័យនឹងខិតខ្លួនថយក្រោយចេញពីរាងក្រាស់ព្រោះពេលនេះមេីលទៅគេដូចជាបីសាចមិនដឹងថារាងក្រាស់កេីតអីឲ្យប្រាកដទេ

« hyunjin នេះឯងកំពុងតែធ្វេីអី?» Felix រាងតូចក៏ស្រែកសួរទៅកាន់រាងក្រាស់នេះរាងតូចចាប់ផ្តេីមភ័យទៅៗហេីយតាំងពីដេីមមកមិនដែលឃេីញគេក្នុងសភាពបែបនេះពីមុនទេ

« ប្រាប់មកឯងលួចទៅទាក់ទងជាមួយអាម្នាក់នោះតាំងពីពេលណា?» hyunjin ក៏កញ្ឆក់ទៅចាប់កាន់កដៃរាងតូចខ្លាំងៗបណ្តាលឲ្យមានស្នាមក្រហមច្បាស់ចេញមក

« អួយឈឺ...hyunjinឯងកំពុងតែនិយាយពីអី?លែងយេីងសិនទៅ» Felix រាងតូចក៏ព្យាយាមរេីដៃចេញពីរាងក្រាស់ប៉ុន្តែកាន់តែរេីគឺកាន់តែរឹតបន្ថែម

« ប្រាប់យេីងសិនមកម៉េចក៏ឯងទៅជាមួយអាម្នាក់នោះឆាប់ប្រាប់មក!» hyunjin ស្រែកសម្លុតដាក់រាងតូចខ្លាំងៗតាមពិតទៅ hyunjin ថ្ងៃនេះគេក៏ត្រូវចេញទៅក្រៅជាមួយនឹងសង្សាររបស់គេដែរហេីយក៏នាំគ្នាចូល club តែចៃដន្យក៏ជួបរាងតូចនៅក្នុង club នោះដែរហេីយក៏ឃេីញថារាងតូចមិនបានទៅម្នាក់ឯងទេគឺមានមនុស្សប្រុសទៅជាមួយគឺ jeonhan នឹងឯងទេីបធ្វេីឲ្យរាងក្រាស់កេីតចិត្តប្រច័ណ្ឌភ្លាមៗ

« យេីងទៅជាមួយអ្នកណាជាសិទ្ធិរបស់យេីងឯងគ្មានសិទ្ធិអីមកហាមឃាត់យេីងបែបនេះទេ hyunjin លែងទៅយេីងឈឺណាស់» Felix រាងតូចក៏ដឹងភ្លាមថារាងក្រាស់កំពុងតែសម្តៅលេីអ្វីប្រហែលជាឃេីញគេហេីយមេីលទៅរាងតូចក៏នៅតែប្រឹងរេីចេញពីរាងក្រាស់ដូចដេីមតែដូចជាមិនបានសម្រេចសោះព្រោះកម្លាំងរបស់រាងក្រាស់ខ្លាំងជាងរាងតូច10ដងហេីយ

« ហេតុអ្វីក៏ថាយេីងគ្មានសិទ្ធិឯងជារបស់យេីងតែម្នាក់គត់ដូច្នេះឯងគ្មានសិទ្ធិអីត្រូវទៅសិទ្នស្នាលជាមួយអ្នកផ្សេងក្រៅពីយេីងដូចគ្នា» hyunjin និយាយទាំងសង្កត់សម្លេងធ្ងន់នេះបញ្ជាក់បានថារាងក្រាស់មិនឲ្យរាងតូចទៅទាក់ទងជាមួយអ្នកណាជាដាច់ខាតក្រៅពីខ្លួន

« ឯងកំពុងតែនិយាយពីអី?នេះឯងឆ្កួតហេីយមែនទេ hyunjin? ឯងក៏ត្រូវគ្នាជាមួយសង្សារឯងរួចមកហេីយហេតុអ្វីមកពាក់ព័ន្ធនឹងយេីងទៀតនេះឯងមិនខ្លាចនាងដឹងហេីយត្រូវមកខូចចិត្តដោយសារតែឯងទេ?» Felix រាងតូចនិយាយចេញមកទាំងមិនចង់ចេញនេះរាងក្រាស់ដូចជាបិទសិទ្ធិគេពេកទេដឹងទាំងដែលខ្លួនមានសង្សាររួចមកហេីយ

មិត្ត🔞 // HYUNLIXWhere stories live. Discover now