ភាគ១៧ ពូជាប៉ារបស់ខ្ញុំ??

790 35 2
                                    


.........

បន្ទាប់ពីជុងហ្គុកនិងក្មេងស្រីតូចបានជួបគ្នាហើយអារម្មណ៍ក្នុងចិត្តជុងហ្គុកក៏បានច្របូកច្របល់មួយរំពេច តើវាអាចទៅរួចបានដែលឬទេ?? អំពីសុបិន្តកាលពី១ឆ្នាំ និងពេលបច្ចុប្បន្ននេះ????

  លុះបានប្រហែលជាកន្លះម៉ោងក្រោយជុងហ្គុកក៏បានត្រឡប់ទៅវិញ ព្រោះថាមេឃក៏ជិតងងឹតទៅហើយ ជុងហ្គុកដើរតម្រង់ទៅកំផែរទូកដែលលោកអ៊ំកំពុងតែចាំខ្លួន យ៉ាងណាមុននិងឈានជំហានឡើងទូក នាយក៏ក្រឡេកមើលជុំវិញភូមិតូចនោះ ជាលើកចុងក្រោយ សភាពស្ងាត់ជ្រងំ ផ្ទះនីមួយៗ បំភ្លឺដោយចង្កៀងតូចៗដែលបញ្ចេញពន្លឺពីខាងក្នុងផ្ទះ រួចនាយក៏បោះជំហានឡើងទូក

នៅតាមផ្លូវលើផ្ទៃទឹក ស្របពេលដែលអ្នកទាំងពីកំពុងតែធ្វើដំណើរ ជុងហ្គុកនៅតែមិនអស់ចិត្តពីរឿងក្មេងស្រីនោះ នាយភ្លឹក ភ្លឹកហើយភ្លឹកទៀតមិនស្រដីរកអ្នកណា

"អ្នកកំលោះ!! អ្នកកំលោះ!!" អ៊ំប្រុសដែលបានជុងហ្គុកទ្រឡប់ទៅវិញកាលដែលឃើញនាយប្លែកមិនស្រដីអ្វី គាត់ក៏ហៅជុងហ្គុកម្តងហើយ ម្តងទៀត

"បា..បាទ!!" នាយឆ្លើយតបដោយអារម្មណ៍មិននៅខ្លួន

"នេះក្មួយមានរឿងអី ដូចជាស្រងូតស្រងាត់ម្លេះ??"

"ខ្ញុំ-ខ្ញុំមិនមានរឿងអីទេ"សំដីរៀងស្ទាក់ស្ទើរ

"បើមានរឿងអីប្រាប់ពូមក"

"បាទ!!"នាយតបទៅអ៊ំម្ចាស់ទូកដូចជាមិនចង់

ម្ចាស់ទូកដែលមានវ័យចំណាស់បានត្រឹមសើចហើយអ្នកទាំងពីរក៏បន្តដំណើរទៅមុខ ទីបំផុតជុងហ្គុកនៅតែមិនអស់ចិត្តពីអ្វីដែលគេបានជួប

"លោកអ៊ំ!!" ម្តងនេះសម្រេចចិត្តហើយថានិងសួរ

"មានការអ្វីមែនទេ"លោកអ៊ំឆ្លើយតប

"អ៊ំមានស្គាល់ក្មេងស្រីដែលនៅក្នុងភូមិនេះទេ??"

"ហាហា"សើច

"ក្មួយចង់និយាយពីអ្នកណា??ព្រោះក្នុងភូមិនេះមិនមែនមានក្មេងស្រីតែម្នាក់ទេ"

"គឺ គឺ ក្មេងស្រីដែលដែលមានស្នាមឆូតនៅផ្ទៃមុខខាងឆ្វេង"នាយសួររួមទាំងកាយវិការ ចង្អុលទៅមុខរបស់គេ

ប្រមាញ់ស្នេហ៍ប្រពន្ធដើម(ចប់)Where stories live. Discover now