+ព្រឹកថ្ងៃថ្មី🌄
Felix បានចុះមកញុាំបាយជាមួយអ្នករាល់គ្នាក្នុងគ្រួសារ Hwang លើកដំបូង។ Hyunjin ក៏បានចុះមកពីខាងលើហើយសម្លឹងមើលមុខ Felix បន្តិចទើបដើរចូលតុអាហារ។ ក្នុងពេលកំពុងញុាំបាយលោក Hwang បានព្យាយាមនិយាយឲ្យ Felix មានអារម្មណ៍ល្អ ឯអ្នកស្រី Yerim វិញក្នុងចិត្តរបស់គាត់ស្អប់ Felix បំផុត ។
ក្រោយមក លោក Hwang បាននាំ Felix ទៅចុះឈ្មោះរៀននៅឯសាកលវិទ្យាល័យ Seoul ហើយ Felix ក៏បានរៀននៅថ្នាក់ របស់ Beomgyu ។
លោក Hwang ក៏បានផ្ដាំឲ្យលោកនាយកជួយមើលថែ Felix ជំនួសគាត់ផងព្រោះគេទើបតែមកពី Australia ខ្លាចគេឯកាហើយ ម្យ៉ាងវិញទៀតបើសិនជាមានគេធ្វើបាប Felix លោកនាយកមិនត្រូវលាក់បាំងនឹងគាត់ឡើយ លោកនាយកស្គាល់លោក Hwang ស្រាប់ហើយថាគាត់មានអំណាចប៉ុណ្ណា។ ក្រោយនិយាយជាមួយលោកនាយករួចលោក Hwang ក៏បានទៅនិយាយជាមួយ Felix < ខំរៀនណាកូនបើសិនជាមានរឿងអីកូនអាចប្រាប់លោកនាយកបាន > Felix < បាទខ្ញុំមិនអីទេលោកប៉ាទៅវិញចុះ > ក្រោយមកលោក Hwang ក៏ទៅធ្វើការនៅឯក្រុមហ៊ុន។ចំណែក Felix កំពុងដើរតាមប្រធានថ្នាក់ចូលទៅដល់ក្នុងថ្នាក់គ្រប់គ្នាសម្លឹង Felix មិនដាក់ភ្នែក ហើយអ្នកខ្លះខ្សឹបខ្សៀវគ្នាអំពីរឿង Felix មកពីគ្រួសារអ្នកមាន Felix មិនដឹងថាទៅអង្គុយជាមួយអ្នកណាទេព្រោះគេមិនបានស្គាល់នណារម្នាក់ឡើយនៅថ្នាក់រៀននេះ។