*ក្នុងវគ្គនេះមានកន្លែងដែលមិនសមរម្យ Admin សុំអភ័យទោសទុកជាមុនផងណា🙏
បកមក Felix វិញ មូលហេតុដែល Felix អត់បាននៅក្បែរពេលដែល Beomgyu ត្រូវគេចោមរោមធ្វើបាប។
Felix មកអង្គុយធ្វើមុខស្អុយម្នាក់ឯងនៅកន្លែងស្ងាត់មួយ ។ ក្នុងដៃមានកាន់ស្រា2ដប ផឹកបណ្ដើររួចរអ៊ូម្នាក់ឯងបណ្ដើរ
< ឆឹស! មិនគួរណាឃើញមនុស្សទាំង2នាក់នោះទេ នាំភាពឈឺចាប់ក្នុងចិត្ត >
< សប្បាយណាស់មែនទេ? ខ្ញុំត្រូវគេវ៉ៃហើយនៅត្រូវចោទប្រកាន់ទៀត ហុឹក ហុឹក >
Felix ផឹកបណ្ដើរយំបណ្ដើរ គេឆាប់ស្រវឹងខ្លាំងណាស់ដោយសារគេមិនធ្លាប់ផឹកសោះពីមុនមក ។ បន្ទាប់មកគេក៏គិតថាដើរទៅកាន់កម្មវិធីវិញ។ គេងើបតិចៗទាំងមានអារម្មណ៍ថាវិលមុខ ។
< ហ៉ើយ....... បើដឹងថាផឹកហើយស្រវឹង
ពិបាកចឹង......ខ្ញុំ...មិនផឹកទេ > Felix
ចៃដន្យពេលនោះជាពេលដែល Hyunjin ដើរចេញពីកម្មវិធីព្រោះតែធុញនឹង Won hee ។ ពេលនោះគេក៏ដើរមកកន្លែងរបស់ Felix ហើយក៏បុកជាមួយនឹង Felix ដោយចៃដន្យ Felix អុកក្បាលនឹងទ្រូងរបស់ Hyunjin ។
< ហុឺ......... ហើយលោក...មិនប្រយត្ន័ចឹង? លោកបុកខ្ញុំ.... ហើយ តែខ្ញុំ មិន...... ប្រកាន់លោកទេ... > Felix និយាយទាំងស្រវឹង
< Felix? >Hyunjin បើកភ្នែកធំៗនៅពេលដែលបានឃើញ Felix នៅទីនេះព្រោះគេស្មានថា Felix
ទៅ Australia បាត់ហើយ។
< ហា...ហា លោកស្គាល់ខ្ញុំ...ហ៎? ហើយ...លោកជាអ្នកណាគេដែរ? > Felix វង្វេងព្រោះស្រវឹង
< ហុឹសនេះស្រវឹងផងហេស? ចេះមកផឹកស្រាទៀតឥឡូវ ! > Hyunjin
< Hymmm! គេស្លៀកពាក់ធ្វើខ្លួនបែបនេះទៅដូចកូនក្មេងអញ្ចឹង មានទាំងសំពត់ទៀត > Hyunjin គិតក្នុងចិត្ត
< ហុឺ? កុំមកចេះ ខ្ញុំ.... ទៅហើយ > FelixFelix រៀបនឹងដើរទៅវិញ ប៉ុន្តែ Hyunjin ចាប់បី Felix ទោះ Felix ខំរើខំវ៉ៃផងជេរផងយ៉ាងណាក៏ Hyunjin មិនដាក់គេចុះដែរហើយក៏ដាក់ Felix ចូលទៅក្នុងឡានហើយបើកចេញពីកម្មវិធីបាត់។