Part 21 : មន្ទីរពេទ្យ

32 4 8
                                    

+ Hospital 🏥
Felix រត់ទៅសួរបុគ្គលិកផ្នែកសេវ៉ាយ៉ាងលឿន។
,,,, អត់ទោសអ្នកគ្រូពេទ្យតើអ្នកជំងឺប្រុសឈ្មោះ Sihn Beomgyu អាយុ 20 ឆ្នាំ សម្រាកនៅឯបន្ទប់មួយណាដែរ? ,,, (បញ្ជាក់ Admin ដាក់ឲ្យ Beomgyu ត្រកូល Sihn ព្រោះមិនចង់ឲ្យជាន់គ្នាជាមួយ Yeonjun)
,,,, ចាស!សូមចាំមួយភ្លែតនាងខ្ញុំនឹងឆែកមើលជូន ,,, បុគ្គលិក
,,, កុំប្រញ៉ាប់ពេកអីយ៉ាងណាមាន Yeonjun នៅមើលថែគេហើយ ,,,, Hyunjin
,,,, អ្នកជម្ងឺ Choi Beomgyu សម្រាកនៅបន្ទប់ VIP លេខ 7 នៅជាន់ទី6 ,,,, បុគ្គលិក
,,,, បាទ!បាទ!  អរគុណអ្នកគ្រូពេទ្យ ,,,, Felix
+ ជណ្តើរយន្ត
Felix ញ័រដៃព្រោះគេបារម្ភពី Beomgyu ខ្លាំងតាំងពីគេស្គាល់ Beomgyu មកទោះបីជា Beomgyu ឈឺយ៉ាងមិចក៏ដោយក៏មិនងាយមកមន្ទីពេទ្យដែរ នេះប្រហែលជា Beomgyu កើតអ្វីធ្ងន់ធ្ងរហើយ ។ Hyunjin ដោយឃើញដៃរ Felix ញ័របែបនេះគេក៏កាន់ដៃ Felix ជាប់ ។ Felix សម្លឹងមើលមុខ Hyunjin ធ្វើភ្នែកស្លឺធ្វើឲ្យ Hyunjin សើច ។
< លោក..លោក សើចស្អី? > Felix និយាយទាំងរដាក់រដុបរួចទាញដៃចេញពី Hyunjin
< អរ!នេះយើងបងឯងដល់ទៅ5ឆ្នាំណាឯងហៅយើងបែបនេះស្មើរនឹងមិនគោរពយើង > Hyunjin ក៏ទាញដៃ Felix មកកាន់វិញ
< លែងដៃខ្ញុំទៅ > Felix
< ចុះបើយើងមិនលែង ? > Hyunjin
< បងកុំភ្លេចណា បងធ្លាប់និយាយថាបងខ្ពើមរអើមខ្ញុំ > Felix និយាយទាំងទប់ទឹកភ្នែក
Hyunjin ក៏ព្រមព្រលែងដៃ Felix ព្រោះគេខ្មាស់អៀននឹងទង្វើរបស់គេកន្លងមក ។ បន្តិចក្រោយមកពួកគេក៏ដល់ជាន់ទី6 ។ Felix និង Hyunjin ដើរ
សម្ដៅទៅបន្ទប់ដែលគ្រូពេទ្យបានប្រាប់ ។ Felix បើកទ្វារបន្ទប់រួចដើរទៅជិត Beomgyu ដែលកំពុងសន្លប់ស្ដូកស្ដឹង ។ Felix កាន់ដៃ Beomgyu
< ហេតុអីក៏គេងបែបនេះ? ភ្ញាក់ឡើងមក! យើងត្រឡប់ទៅផ្ទះវិញ Beomgyu តើឯងកើតអីទៅ > Felix
< មានរឿងអី Yeonjun? > Hyunjin សួរទៅកាន់ Yeonjun ដែលកំពុងមានទឹកមុខស្រងូតស្រងាត់
< Won hee ជាអ្នកធ្វើ > Yeonjun
< តើនាងធ្វើអីដាក់ Beomgyu ខ្លះទៅ? > Felix
< នាងបានខឹងនឹង Beomgyu ដែលធ្វើឲ្យប្រឡាក់រូបរបស់នាងប៉ុន្តែខ្ញុំបានឲ្យកូនចៅរបស់ខ្ញុំឆែកកាមេរ៉ារួចហើយ វាជាកំហុសរបស់ Won hee ដោយខ្លួនឯង នៅពេលនោះគ្រួសាររបស់ San woo នាំគ្នាចោមរោមជេរស្ដីឲ្យ Beomgyu ពេលដែល Beomgyu រៀបនឹងដើរចេញ Won hee បានឲ្យ Beomgyu ក្រាបសំពះសុំទោសតែ Beomgyu មិនព្រមក៏កើតទៅជារឿងឈ្លោះគ្នា ពេលនោះ Won hee ក៏រុញ Beomgyu ឲ្យដួលមុតអំបែងដបស្រាចាក់មុតជ្រៅចូលទៅក្នុងពោះ នាងនៅចង់វាយ Beomgyu ថែមទៀតប៉ុន្តែខ្ញុំមកទាន់ហើយក៏ជួយ Beomgyu ទៅ។ > Yeonjun
< នាងស្អប់ Beomgyu ព្រោះ Beomgyu ជាអ្នកក្រជំពាក់បំណុលគេហើយគ្មានឪពុកម្ដាយទៀតតាំងពីដើមមកនាងតែងតែធ្វើបាប Beomgyu ជានិច្ចព្រោះ Beomgyu ហ៊ានប្រឆាំងនឹងនាង ប៉ុន្តែ... អ្នកណាទៅជួយ Beomgyu បានទៅ ខ្ញុំជួយហើយនាងធ្វើបាបខ្ញុំទាល់តែបានសម្រេចទៀត > Felix
< ខ្ញុំស្ទើរតែសម្លាប់នាងនៅនឹងកន្លែងទៅហើយប៉ុន្តែ Beomgyu ឃាត់ខ្ញុំ.... ខ្ញុំគ្មានសតិទេនៅពេលនោះ > Yeonjun
< ហុឹស! បងចង់សម្លាប់សំណព្វចិត្តរបស់មិត្តបងមិចនឹងបានទៅ ? > Felix និយាយរួចងាកទៅមើល Hyunjin ដែលឈរនៅក្បែរ Yeonjun
< អញ្ចឹងសម្លាប់ដោយទាំងគេទៅ > Yeonjun
< ហើយវាស្អីឯងយើងពាក់ពន្ធ័អីនឹង Won hee > Yeonjun
< ក្រែង Felix ចេញពីផ្ទះដោយសារតែឯងជឿលើ Won hee មិនអញ្ចឹងហី? > Yeonjun
< បានហើយៗ! ឈប់ប្រកែកគ្នាទៅ បង Yeonjun ត្រឡប់ទៅផ្ទះសិនទៅបងមើលថែ Beomgyu ហត់ណាស់ហើយតាំងពីយប់មក > Felix
< បងមិនអីទេ! បងចង់នៅមើលគេ > Yeonjun
< តែមើលអាវបងទៅ! នៅប្រឡាក់ឈាមនៅឡើយប្រហែលនៅមិនទាន់បានញុាំអីទៀតបងទៅផ្ទះសិនទៅណា > Felix
< បងថាមិនអីគឺមិនអីហើយ > Yeonjun
< ឯងថាមិនអី! តែអ្នកមីងដែលនៅផ្ទះគាត់បាត់ឯង១យប់ដល់ព្រឹកថ្មើរនេះហើយគាត់ប្រាកដជាបារម្ភពីឯង > Hyunjin
Yeonjun ក៏យកទូរស័ព្ទមកមើលឃើញថាប៉ាម៉ាក់របស់គេ Call មកជាច្រើនដងថែមទាំង ផ្ញើសារមកទៀត។ Yeonjun រៀបនឹង Call ទៅវិញប៉ុន្តែទូរស័ព្ទក៏រលត់ដោយសារតែអស់ថ្ម ។ នៅទីបំផុត Yeonjun ក៏សម្រេចចិត្តថាទៅផ្ទះ។
< ផ្ញើមើលថែ Beomgyu ផង > Yeonjun
< បងកុំបារម្ភអី > Felix
Yeonjun ចេញទៅបាត់។ បន្តិចក្រោយមក Felix ក៏បានងាកទៅនិយាយជាមួយ Hyunjin ។
< ចុះពេលណាទើបលោកទៅវិញ? > Felix
< ហេតុអីត្រូវទៅ? > Hyunjin
< ចុះលោកនៅមានការអីដែរមានពាក់ពន្ធ័អីនឹង
លោក?> Felix
< ហាក!ចុះមិចក៏ Yeonjun គេនៅបាន? > Felix
< បង Yeonjun គាត់ប្រាប់ខ្ញុំថាគាត់ទទួលពាក្យសន្យាពីលោកយាយ Ju មុនពេលដែលគាត់រៀបនឹងស្លាប់ ថានឹងជួយមើលថែ Beomgyu > Felix
< ខ្ញុំក៏មានសន្យាដែរ> Hyunjin
< សន្យាអី? > Felix
< គឺខ្ញុំសន្យាថានឹងប៉ះប៉ូវនូវកំហុសរបស់ខ្ញុំចំពោះ Felix> Hyunjin
<........... មិនអីទេ ខ្ញុំមិនត្រូវការទេ > Felix
Hyunjin កាន់ដៃ Felix ជាប់ ។ 
< ផ្ដល់ឱកាសឲ្យខ្ញុំខ្លះបានទេ?> Hyunjin
< ខ្ញុំមិនអាចបំភ្លេចបានទេ លោកមិនបាច់ចង់ប៉ះប៉ូវអ្វីឡើយវាគ្មានប្រយោជន៍ទេ > Felix
Hyunjin ក៏លុតជង្គង់ធ្វើឲ្យ Felix ភ្ញាក់ផ្អើលនឹងទង្វើរបស់ Hyunjin ។
< ខ្ញុំមិនគួរទុកឲ្យ Felix ដើរហាលភ្លៀងមកផ្ទះវិញទេ ខ្ញុំមិនគួរជឿគេ ខ្ញុំមិនគួរនិយាយស្ដីអាក្រក់ដាក់ Felix ឡើយ! ខ្ញុំដឹងថាខ្ញុំខុសខ្លាំងប៉ុន្តែធ្វើយ៉ាងមិចទៅទើប Felix ផ្ដល់ឱកាស ឲ្យខ្ញុំ? មិនបាច់លើកលែងឲ្យប៊ខ្ញុំក៏បានដែរ ខ្ញុំសុំត្រឹមឱកាសប៉ះប៉ូវប៉ុណ្ណោះ > Hyunjin
<ហុឺម ! ក្រោកឡើងមកខ្ញុំយល់ព្រម ហើយទៅផ្ទះវិញចុះ > Felix
Hyunjin ក៏ទាញ Felix មកអោប ។ < ឲ្យយើងនៅក្បែរឯងបានទេ? កុំដេញយើងអី! > Hyunjin
< លែង ខ្ញុំទៅ > Felix
< យល់ព្រមនឹងយើងសិនមក > Hyunjin
< ok! លែងបានហើយនៅ?> Felix
Hyunjin ញញឹមក្បួច រួចក៏ព្រលែង Felix ទៅ ។
< មានអារម្មណ៍ថាគាត់មិនមែនគល់ឈើដែលឈាមត្រជាក់ដូចពីមុនទេ > Felix គិតនៅក្នុងចិត្ត ។
ភ្លាមនោះ ពោះ Felix ចាប់ផ្តើមកូរ ។
< មកកូរអី ពេលនេះហា៎? កំពុងតែពិបាកឡើងចុះផង > Felix
< ឃ្លានមែនទេ? ខ្ញុំទៅទិញអីឲ្យញុាំ > Hyunjin
< មិនបាច់ទេ!ខ្ញុំមិនអីទេ > Felix
< ប្រយត្ន័ឈឺដូចជា Beomgyu ទៅ! នៅហ្នឹងហើយខ្ញុំចុះទៅទិញអីឲ្យ > Hyunjin
ក្រោយពី Hyunjin ចុះទៅបាត់ Felix ចាប់ផ្តើមនិយាយម្នាក់ឯង ។ < ហ៉ើយដល់ប្លែកបែបនេះពេកទៅឆ្ងល់ដល់ហើយ! មនុស្សមិនធ្លាប់និយាយស្ដីច្រើនបែជាមកចេះតាមអង្វរ សុទ្ធតែលុតជង្គង់ទៀត ហេតុអីទៅណ៎?....... ហ៉ើយស្អីក៏ស្អីទៅ > Felix
<  Beomgyu ពេលណាឯងដឹងខ្លួនវិញទៅ? យើងមិនគួរបណ្ដោយឲ្យខ្លួនឯងផឹកស្រវឹងមិនដឹងខ្យល់អីនោះទេ សុំទោសណាដែលយប់នោះមិនបាននៅជួយឯង ! > Felix
+បន្តិចក្រោយមកមក
< ខ្ញុំមកវិញហើយ ! > Hyunjin
< ហុឺមបានអីខ្លះ? > Felix
< ទឹក ទឹកដោះគោ Strawberry ហើយនិង cake >
Hyunjin
< ចុះឯណារបស់ប្រើប្រាស់នោះ? > Felix
< របស់ប្រើប្រាស់អីទៅ? > Hyunjin
< គឺដូចជាកន្សែងត្រជាក់ កន្សែងជូតខ្លួន ភួយ រឺសាប៊ូអីាំដើម > Felix
< ហុឺខ្ញុំអត់បានគិតដល់ចំណុចនេះទេ ចប់បាត់ទៅហើយ > Hyunjin
< Hmmm! តែមិនអាចបន្ទោសលោកទេ ព្រោះខ្ញុំមិនបានប្រាប់លោកទុកជាមុន > Felix
បន្ទាប់មក Felix ក៏យកកន្សែងទៅជ្រលក់ទៅហើយជូតខ្លួនឲ្យ Beomgyu តាមអ្វីដែលគេអាចធ្វើបាន ។
< មើលទៅឯងដូចជាពូកែមើលថែអ្នកជម្ងឺណាស់ > Hyunjin
< ខ្ញុំមិនពូកែអីនោះទេគ្រាន់តែធ្លាប់មើលថែម៉ាក់នៅឯមន្ទីរពេទ្យពីមុនមក > Felix
< ម៉ាក់របស់ឯងកើតអីដែរទៅ? ហេតុអីម្ដាយរបស់ឯងស្លាប់ > Hyunjin
< កុំចង់ដឹងអី > Felix
<ប្រាប់ខ្ញុំតើបានទេ? > Hyunjin
< ហុឹស! ស្លាប់ដោយសារតែមានជម្ងឺ > Felix
< ជម្ងឺអី? > Hyunjin
< របួសរើឡើង > Felix
< Hmm!តើរបួសស្អីទៅ?> Hyunjin
< សួរដេញដោលខ្ញុំធ្វើអី? > Felix
< ព្រោះយើងចង់ដឹង > Hyunjin
< ត្រូវបានគេតាមសម្លាប់ > Felix
< អ្នកណា? > Hyunjin
< កុំសួរដេញដោលបានទេ > Felix ចាប់ផ្តើម ទ្រាំលែងចង់បានព្រោះអ្នកនៅពីក្រោយរឿងនេះគឺជាម៉ាក់របស់ Hyunjin
< ហេតុអីក៏មិនប្រាប់ខ្ញុំមានរឿងអីលាក់បាំងមែន
ទេ? >Hyunjin បង្ខំ Felix
< ឲ្យខ្ញុំនិយាយថាជាស្នាដៃរបស់ម៉ាក់លោកមែនទេ? Felix
Hyunjin ហាក់គាំងនឹងចម្លើយរបស់ Felix ប៉ុន្តែគេមិនបានជឿអ្វីដែល Felix និយាយឡើយ ។
< ឯងកុហក! ហេតុអីក៏ចោទប្រកាន់ម៉ាក់ខ្ញុំ? >  Hyunjin
< ខ្ញុំនិយាយជាការពិត > Felix
< ខ្ញុំដឹងថាម៉ាក់ខ្ញុំកន្លងមកមិនសូវល្អនឹងឯងប៉ុន្តែម៉ាក់ខ្ញុំមិនមែនជាមនុស្សអាក្រក់ដូចអ្វីដែលឯងគិតនោះទេ > Hyunjin តម្លើងសម្លេងដាក់ Felix
< ចង់លោកជឿមិនជឿវាជារឿងរបស់លោកខ្លួនឯងទេ ខ្ញុំមិនបង្ខំលោកឡើយ > Felix
< ហេតុអីទៅ Felix? ខ្ញុំខំគិតថាឯងជាមនុស្សល្អ ប៉ុន្តែឯង> Hyunjin និយាយមិនទាន់ចប់ផង Felix ក៏និយាយកាត់
< ខ្ញុំមិនមែនជាមនុស្សល្អស្រាប់ហើយ ម៉ាក់របស់ខ្ញុំក៏មិនខុសគ្នាដែរពួកខ្ញុំបំផ្លាញក្ដីសុខគ្រួសាររបស់លោកប៉ុណ្ណឹងដឹងហើយនៅ? > Felix និយាយទាំងទប់ទឹកភ្នែក
< ពីពេលនេះទៅយើងមិនពាក់ពន្ធនឹងគ្នាទៀតទេ Lee Felix > Hyunjin និយាយរួចក៏ដើរចេញទៅដោយលាយឡំជាមួយកំហឹងហើយនិងភាពឈឺចាប់។
ក្រោយពី Hyunjin ចេញទៅផុត Felix ក៏ទប់ទឹកភ្នែកលែងជាប់ហើយអង្គុយយំតែម្នាក់ឯង ព្រោះគេដឹងថាយ៉ាងណា Hyunjin នៅតែមិនជឿជាក់លើគេដដែល។
+ យប់ 7 : pm
Felix កំពុងអង្គុយមើលទូរទស្សន៍ព្រោះគេអផ្សុកមិនដឹងធ្វើអ្វីបាននៅក្នុងមន្ទីរពេទ្យនោះ ។ ភ្លាមនោះដែរស្រាប់តែ Yeonjun បានដើរចូលមកដោយមានកាន់របស់របរជាច្រើនយួរពេញដៃ ដូចជាអាហារ ភួយ កន្សែង ក្រដាស សាប៊ូ និងរបស់ប្រើប្រាស់ខ្លះៗទៀត ។
< បង Yeonjun ? > Felix
< Hmmm! តើ Beomgyu គេបានដឹងខ្កួនរឺនៅ? > Yeonjun
< នៅទេ! មកចាំខ្ញុំជួយ....អូហូបងទិញច្រើនម្ល៉េះ? នេះមានទាំងរបស់ញុាំនិងរបស់របរប្រើប្រាស់ទៀត > Felix
< គឺបងយល់ថានៅមន្ទីរពេទ្យប្រាកជាខ្វះរបស់របរចាំបាច់ប្រើប្រាស់ទើបបងទិញមក > Yeonjun
< បាទ!ខ្ញុំយកអាហាទៅដាក់នៅទូរទឹកកកសិន អូហូមានច្រើនមុខណាស់នៀក! ផ្លែឈើក៏មាន ទឹកដោះគោក៏ច្រើនមុខ មានទាំងយ៉ាអួទៀតណ៎ នៅថែម sushi និងភ្លៅមាន់បំពងទៀត> Felix
< បើ Felix ឃ្លានយកញុាំទៅណាបងទិញវាសម្រាប់ឯងព្រោះឯងមើលថែ Beomgyu យូរណាស់ហើយប្រាកដជាអស់កម្លាំងហើយ > Yeonjun
< បាទអរគុណ! >Felix
Felix កំពុងញុាំសុខៗក៏ភ្ញាក់ព្រើត ។
< អឹស! ភ្លេចគិតទៅកើត > Felix
< ភ្លេចអីទៅ? > Yeonjun
< គឺថា Beomgyu ចិញ្ចឹមឆ្កែនៅផ្ទះវាតែងតែយាមផ្ទះរាល់ថ្ងៃ នេះតាំងពីយប់ម្សិលមិញមកដល់ឥឡូវនេះវាមិនទាន់បានសុីអីទេ ព្រះអើយ វាឃ្លានណាស់ហើយ > Felix
< អញ្ចឹង Felix ទៅផ្ទះទៅប្រហែលជាវាកំពុងចាំផ្លូវនិងឃ្លានណាស់ហើយ > Yeonjun
< បាទ! អញ្ចឹងខ្ញុំផ្ញើមើលថែ Beomgyu ផងណា > Felix
< បាទ! > Yeonjun
Felix ក៏ប្រញាប់ទៅផ្ទះយ៉ាងលឿន នៅតាមផ្លូវគេក៏ឆ្លៀតចុះទិញអាហារសម្រាប់ឆ្កែផងដែរ។

Good bye my sunshine ☆Where stories live. Discover now