ភាគទី៤៨ : កុំស្ដាយក្រោយ

1.5K 150 19
                                    

    ជុងហ្គុកអូសដៃថេយ៉ុងមកដល់ខាងក្នុង  រាងតូចរហ័សរលាស់ដៃនាយចេញមិននិយាយអ្វីមួយម៉ាត់គេប្រុងនឹងគេចចេញទៅវិញតែនាយចាប់ដៃរបស់គេជាប់និងទាញមកវិញរុញអោយទៅពិតនិងជញ្ជាំង ។

     « ឆាប់លែងខ្ញុំភ្លាមទៅ » ដៃស្រឡូនទាំងគូរព្យាយាមលើកច្រានទ្រូងនាយឱ្យចេញ ប៉ុន្តែទោះរំលងមករយ:ពេលច្រើនឆ្នាំប៉ុណ្ណាក៏ដោយក៏កម្លាំងមួយនេះនៅតែមិនអាចយកឈ្នះនាយបានដដែល គឺដូចតែពេលមុនអ៊ីចឹងជុងហ្គុកចាប់ដៃគេទាំងពីរលើកឡើងទៅផ្គួបខាងលើជាប់និងជញ្ជាំងដោយដៃរបស់នាយ

    « ច្រើនឆ្នាំកន្លងទៅហើយ កុំធ្វើជាស្អប់ប្ដីខ្លួនឯងបែបនេះអី  គ្មានបងនៅជាមួយប្រហែលជាសុខសប្បាយហើយពិតទេ? » ជុងហ្គុកសួរទាំងការម៉ួរម៉ៅបន្តិចព្រោះតែថេយ៉ុងគេរើមិនឈប់ហាក់ដូចជាការប៉ះពាល់របស់នាយនេះធ្វើឱ្យគេខ្ពើមរអើមណាស់អ៊ីចឹង

     « មែនហើយ! ខ្ញុំសុខសប្បាយ ហើយយ៉ាងម៉េច? »

     « សុខសប្បាយបែបនេះមានធ្លាប់នឹកប្ដីម្នាក់នេះខ្លះដែរទេ »  ជុងហ្គុកស្គ្រឺតធ្មេញបន្តិច ហើយក៏ដូចជាក្ដៅក្រហាយណាស់ដែរពេលដែលថេយ៉ុងគេព្យាយាមគេចមុខពីនាយ សូម្បីតែមុខរបស់នាយក៏គេខ្ពើុមងាកមើលដែរ

     « សំណួរមិនចេះខ្មាសមាត់ កោតតែលោកហ៊ាននិយាយចេញមករួច ដឹងត្រឹមតែម្យ៉ាងទៅថាខ្ញុំមិនធ្លាប់សូម្បីតែគិតពីវាម្ដងណាឡើយ ខ្ញុំក៏មានតែបន់ស្រន់សុំកុំឱ្យឃើញមុខរបស់លោកនៅលើពិភពលោកនេះទៀត » ថេយ៉ុងរើចេញបានសម្រេចប្រុងថានិងគេចពីនាយម្ដងទៀតតែក៏ដូចមុននេះជុងហ្គុកមិនព្រមឱ្យគេទៅបើនៅមិនទាន់និយាយអស់សេចក្ដី

     « អ៊ីចឹងឯងមិនដែលនឹកខ្ញុំខ្លះទេហ្ហេស? »

     « ខ្ញុំខ្ពើមទាំងគិតទៀតផង មេត្តាលែងដៃរបស់ខ្ញុំ ខ្ញុំគ្មានពេលនៅនិយាយជាមួយលោកនោះទេ ខ្ញុំត្រូវធ្វើការ »

      « ក្មេងនោះជាកូនរបស់ខ្ញុំមែនទេ? » សំណួររបស់នាយធ្វើឱ្យរាងតូចបង្អាក់ដំណើរ គេក្ដាប់ដៃណែនចូលគ្នាទាំងមានអារម្មណ៍មួយថាខឹង គឺខឹងនិងនាយខ្លាំងណាស់កោតតែនាយហ៊ាននិយាយពាក្យនេះចេញមករួច

     « ហ្ហឹស! ទេ! គេជាកូនរបស់ខ្ញុំតែម្នាក់លោកស្ដាប់បានទេ ខ្ញុំជាប៉ាហើយក៏ជាម៉ាក់របស់គេ ឆាប់ដកសម្ដីរបស់លោកទៅវិញភ្លាមទៅ ស្ដាប់ទៅវាគួរឱ្យចង់សើចខ្លាំងណាស់ » ថេយ៉ុងបែរមុខមកវិញនិយាយជាមួយនាយទាំងចង់អស់សំណើច ស្មានមិនដល់ថានាយអាចគិតបែបនេះ ម្ដេចក៏មិនស្មានទៀតទៅថាគេទៅមានកូនជាមួយសាហាយទៀតទៅ? ម្ដេចក៏គិតថាគេជាកូនរបស់នាយដោយគ្មានការសង្ស័យទៅវិញទាំងដែលពួកគេឃ្លាតឆ្ងាយគ្នា៥ឆ្នាំមកហើយ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now