ភាគទី : 18 » [ នាងជាមនុស្សពិសេស ]
TaeKook Yoonmin
_____________
ថេយ៉ុងស្រវ៉ាចាប់ដៃអ្នកដែលអង្គុយទល់មុខ ភ្នែកបើកព្រឹមៗម្ដងទៀតដើម្បីចង់ដឹងថាជាអ្នកណាឲ្យប្រាកដ ទោះបីជាមិនសូវមាន សតិគ្រប់គ្រាន់នឹងបែងចែកថាជាបងប្រុសដែលមកជាមួយខ្លួនឬជាអ្នកណាក៏ដោយ
«មិនមែនបងយ៉ុនទេ...បងយ៉ុនទៅណា?» ថេយ៍រុញដៃគេចេញនិងប្រុងងើបតែគេក៏ចាប់សង្កត់ស្មាជាប់មិនឲ្យងើបគេចទៅណាបាន កំពុងតែមិនងាយបានជួបនិយាយគ្នាផងឲ្យរបូតពីដៃងាយៗរបៀបណា«មើលមុខយើង» នាយក្រាស់ចាប់ចង្ការតូចផ្ញើយឲ្យសម្លឹងមុខចំ ពេលបែបនេះទើប ថេយ៍ប្រែទឹកមុខខិតចេញកាន់តែខ្លាំង
«លោក?!»
«ទើបតែភ្ញាក់? ជេរយើងឡើងឆ្អែតឆ្អន់»
«លោកមកធ្វើអី? បងយ៉ុន បង! អឹមម...» ថេយ៉ុងបម្រុងនឹងស្រែករកជំនួយតែក៏ត្រូវនាយចាប់ថើបបំបិតមាត់ជាថ្មី ខានថើបប៉ុន្មានថ្ងៃ បបូរមាត់តូចនេះនៅតែផ្អែមក្រអូបដដែលណ៎ (ដូចថើបញឹក 🙄)
«អ្អឹមម អ្អឿយ!» សង្គ្រាមបបូរមាត់ដែល បិសាចតូចនិងនាយចចកខ្មៅតែងតែធ្វើគឺមិនដែលថាចាញ់ឡើយ ម្នាក់ៗដឹងតែឈាមមាត់រៀងខ្លួនរហូត ខាំទៅខាំមក
«ចូលចិត្តបឺតឈាមបបូរមាត់ មិចក៏មិនប្រាប់ យើងនឹងឲ្យខាំរាល់ថ្ងៃ ហ្ហឹស!» 😏 ដឹងថាការនិយាយឌឺជាការឈ្នះផ្លូវចិត្ត តែសួរថាបានអ្វីមកវិញក្រៅតែពីគេស្អប់នោះ រាងតូច លើកដៃជូតឈាមតាមគែមមាត់ចេញ មុខខឹងមុខគុំបង្ហាញឡើងច្បាស់ៗ កាចម្លឹងហើយគេអត់ខ្លាចអីបន្តិចសោះ
«ទៅងា.ប់ទៅ!» បីម៉ាត់យ៉ាងខ្លីស្រីដេញបងទៅងា.ប់ 🤭 បើបងងាប់បាត់អូនប្រាកដជាក្លាយជាបិសាចមេម៉ាយមិនខានទេ 🤣
«ហ្ហើយ...យើងស្មានថាកំសត់ខ្លួនដេកយំក្នុងបន្ទប់មិនចេញទៅណាហើយតើ ការពិតក៏...ចេញមកផឹក» ជុងហ្គុកនៅតែឃាំងដៃ ពាំងមិនឲ្យថេយ៍គេចបានដដែល ចចកព្រានម្នាក់នេះពិតជាមិនខុសពីបិសាចព្រានអនាគតបងថ្លៃអីបន្តិចទេ
«កុំមកចេះ! ថ្ងៃនេះខ្ញុំមកជាមួយបងខ្ញុំ នេះ! ប្រយ័ត្នបងខ្ញុំសម្លា/ប់លោកឯងទៅ» រាងតូចលើកដៃចង្អុលមុខគេ ខាំមាត់ខាំកចង់តែហក់ត្របាក់រាងក្រាស់តាមតែចិត្តខឹងទេ
«ឯណា? យើងបីឯងចេញមកយ៉ាងធូរ មិនឃើញមានបិសាចណាវាតាមមកសម្លា/ប់ យើងសោះ ហ្ហឹសៗ...និយាយមែន យើងចេញចូលវីលស្ទេយ៍បានយ៉ាងងាយ ចង់ចូលទៅចាប់ប្អូនវាពេលណាក៏បាន» សម្ដីឈ្លើយនេះ បើមិនមែនតួឯកទេអ្នកអានជេរទក់សាច់ទៀតហើយពូចចកអើយ តែវាក៏ជាការពិត ដោយសារពេលជុងហ្គុកមករកថេយ៍វាក៏ចំពេលយ៉ុនហ្គីទៅរកជីមីន ហើយឲ្យជួបគ្នាបានដោយរបៀបណា?
ថេយ៉ុងរុញគេមួយទំហឹងតែក៏ដួលខ្លួនឯង ព្រោះនៅមិនទាន់ស្វាងនៅឡើយ បើគេចង់ធ្វើបាបងាយដូចបកចេកអញ្ចឹង
«ខ្ញុំទៅវិញ...» ថេយ៉ុងប្រឹងច្រត់ងើបវិញ
«បើឯងមិនមែនជាមនុស្សរបស់វីលស្ទេយ៍ ពេលនេះយើងប្រហែលយកឯងធ្វើប្រពន្ធហើយ» មួយប្រយោគនេះធ្វើឲ្យអ្នកប្រឹងងើបគាំងអុកគូទទៅលើដីវិញ លឺគេនិយាយ ស្ទើរតែមិនជឿនឹងត្រចៀកសោះ នាយចចកចង់មានន័យថាមិចឲ្យប្រាកដ?
«ឈប់និយាយពាក្យដែលមិនអាចទៅរួច» ថេយ៉ុងមិនបានមើលមុខគេទេ តែក៏បង្អាក់អារម្មណ៍ដែលគេកំពុងតែនិយាយពាក្យ
ឆ្គួតៗដូចខ្វះការពិចារណាមកកាន់ខ្លួន
«ត្រូវហើយ ហ្ហើស! វាមិនអាចទៅរួចទេ» នាយក៏ដឹងស្រាប់ហើយ គ្រប់គ្នានៅស្ទេលឡានិងវីលស្ទេយ៍ច្បាស់ជាប្រឆាំងដាច់ខាត ឬបើមានអ្នកបះបោរថាជុងហ្គុកចង់ផ្លាស់ប្ដូរ យកសត្រូវមកធ្វើប្រពន្ធនោះនឹងមានបញ្ហា មិនខានឡើយ
«បើសិនជាអញ្ចឹងខ្ញុំឲ្យលោកទទួលខុស ត្រូវហើយ មិនមែនដេកភ័យរាល់ថ្ងៃទេ ឆាប់ទៅស្ទេលឡារបស់លោកវិញទៅ!» ឲ្យតែនិយាយដល់ពាក្យទទួលខុសត្រូវមានអារម្មណ៍ថាឈឺអួលៗ មានអារម្មណ៍ថាសែនអាម៉ាស់ និយាយមិនរួចទាល់តែសោះសម្រាប់ងារកូនប្រុសពៅត្រកូលវីលស្ទេយ៍
...............
ថេយ៉ុងដើរទប់ៗម្នាក់ឯងទៅក្លឹបកំសាន្តវិញ ប្រហែលជាជុងហ្គុកដឹងខ្លួនថាមិនអាចនៅនិយាយអ្វីបន្ត ហើយប្អូនដែលគោលដៅត្រូវមកតាមរកក៏មិនឃើញមានវត្តមានទៀត នាយចាកចេញបាត់ ទុកឲ្យក្មេងខ្លួនតូចដើរទៅវិញម្នាក់ឯងតែម្ដង
«ថេយ៍...ឯងទើបមកពីណា? បងខំឲ្យជេកយ៉ុងតាមទៅរកឯង» យ៉ុនហ្គីឈរក្បែរនាង យូរីនិងប៉ារបស់នាងគឺលោកសុង ហើយកាលដែលថ្ងៃនេះប្អូនផឹកជ្រុល ត្រូវនាយចចកបីចេញទៅក៏មិនដឹង ព្រោះយ៉ុនហ្គី រវល់ជាប់និយាយរឿងការងារសំខាន់ជាមួយលោកសុងនោះឯង
«អស គឺខ្ញុំចេញទៅក្រៅមួយភ្លេត ហើយនេះ? នាងជា...?» ថេយ៍ជួបនាងម្ដងហើយ តែក៏មិនសូវជាយកចិត្តទុកដាក់ទើបមិនហ៊ានសន្មត់ថានាងជាអ្នកណា
«នាងជាមនុស្សពិសេស អ្ហស...នេះលោក សុង ប៉ារបស់យូរី» យ៉ុនហ្គី
«សួស្ដី ខ្ញុំប្អូនប្រុសរបស់បងយ៉ុន» ថេយ៉ុង មើលទៅលោកសុងម្ដងទៀត ដោយសារតែគាត់ក្មេងខ្លាំង ការពិតមិនចង់ធៀបអាយុទេ ប្អូនថេយ៉ុងច្រើនណាស់
«ប្អូនរបស់លោកយ៉ុនស្រស់ស្អាតណាស់» លោកសុងមើលមកថេយ៉ុងមិនដាក់ភ្នែករហូតនាងយូរីទាញជាយអាវគាត់
«ប៉ា...!» យូរី
«ហើយយ៉ាងមិច?» លោកសុង
«ខ្ញុំស្រវឹងហើយ មិនបាននៅនិយាយយូរទេ សុំទោសផង» ថេយ៉ុង
«អូ ពួកយើងរួចការងារហើយ ចង់ទៅឡានជាមួយគ្នាដែរទេ?» លោកសុងរហ័សស្នើរ ខ្លួនបែបប្លែកៗ នែ! បើមិនគិតអាយុថេយ៉ុង ពិតប្រាកដ គេហៅគោចាស់ចង់ស៊ីស្មៅខ្ចីហើយពូអើយ សូម្បីតែយូរីក៏រអៀសចិត្តដែរ នាងដឹងថាប៉ារបស់នាងមិនបានចូលចិត្តមនុស្សស្រីឬក្មេងស្រីៗទេ
«ជេកយ៉ុងនឹងជូនគេទៅហើយ» យ៉ុនហ្គីឆ្លើយជំនួសរហ័សការពារប្អូនរបស់ខ្លួន មើលទឹកមុខក៏ដឹងថានាយអាចនឹងប្រលះគោចាស់ម្នាក់នេះបើហ៊ានតែប៉ះពាល់ថេយ៍តែបន្តិច
«អ្ហស...មិនអីទេអញ្ចឹង» លោកសុង
«បងយ៉ុនជូនខ្ញុំទៅបានទេ? ខ្ញុំមានអារម្មណ៍ថាខ្លាចៗ» រាងតូចទាញបេះដៃនាងល្អចេញពីយ៉ុនហ្គីហើយតោងបងប្រុសឡើងស្អិតដូចតុកែ ទៀតហើយនាងយូរីមិនពេញចិត្តទង្វើរបស់ថេយ៉ុងសោះ លើកណាក៏គេចង់បំបែកនាងមិនឲ្យនៅជិតយ៉ុនហ្គីដែរ
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀