🌓 អ្នកប្រមាញ់ 🥀

960 93 5
                                    

ភាគទី : 29 » [ ចចកតូចរបស់យើង ]
TaeKook Yoonmin
_____________
យ៉ុនហ្គីលឺជីមីននិយាយដាក់បន្ទុកឲ្យខ្លួនបែបនេះក៏កាន់តែខឹងទ្វេរឡើង នាយស្ទុះមកចាប់ដើមដៃជីមីនទាញមួយទំហឹងសឹងតែជល់ថ្ងាស់គ្នា ចុងច្រមុះទាំង2 ទល់គ្នាកៀកកិតស្និទ្ធស្នាលដោយមិនខ្វល់ពីថេយ៉ុង ដែលឈរនៅក្បែរនោះទេ
«ឯងគិតថាយើងមិនហ៊ានហ្អេះ?» យ៉ុនហ្គី ខាំសង្គ្រឺតធ្មេញដាក់ជីមីន នាយសួរបកបែបគម្រាមមកកាន់រាងតូចវិញ ដៃក៏បន្ថែមកម្លាំងច្របាច់ស្ទើរតែបាក់ឆ្អឹង ប៉ុន្តែជីមីនមិនបាននិយាយថាខ្លួនឈឺនោះទេ
«🥺🥺» រាងតូចមិនមាត់មិន.ក ទឹកភ្នែកក៏ស្រក់ចុះមកបន្តដូចបាក់ទំនប់ចាប់មិនឈ្នះ មិនចង់យំទេ តែភ្នែកវាទន់ពេកងាយប៉ះ ទង្គិចអារម្មណ៍មែនទែន
«ឈប់មកធ្វើជាមនុស្សស្លូតបូត» យ៉ុនហ្គី
«ខ្ញុំនៅតែប្រកាន់ជំហរដដែល បើលោក ហ៊ានប៉ះពាល់បងប្រុសរបស់ខ្ញុំ ពួកយើងនឹងក្លាយជាសត្រូវពេញមុខម្ដងទៀត» ជីមីន និយាយដោយមុខមាំទោះទឹកភ្នែកមិនឈប់ហូរក៏ដោយ ថាគេការពារបងប្រុសដែលខុសក៏ថាបាន រឿងនេះវាម្ដងម្នាក់គ្មានអ្នកណាល្អជាងអ្នកណាឡើយ
«បានហើយបងយ៉ុន» ថេយ៉ុងបេះដៃបងប្រុសចេញពីដើមដៃជីមីន
«ហ្ហើយ!!» នាយបិសាចខឹងណាស់ដែលមិនអាចចិត្តដាច់ដូចកាលពីមុន ពីមុនសាកអ្នកណាធ្វើឲ្យគេខុសចិត្តបន្តិច នឹងក្លាយជាសាកសពភ្លាមៗ
«រឿងវាកាន់តែវែងឆ្ងាយហើយ កាលដែលខ្ញុំមកថ្ងៃនេះ ខ្ញុំសុំទោសថេយ៍ជំនួសបងប្រុសខ្ញុំផង ហើយក៏...គិតថាអម្បូរពួក យើងទាំង2 អាចនឹងលែងបានជួបគ្នាក្នុងសភាពដូចពេលនេះទៀតហើយ» ជីមីនចង់ថាជួបគ្នាលើកក្រោយអាចនឹងប្រយុទ្ធគ្នា មិនមែនការពារគ្នាដូចពេលនេះក៏ថាបាន
«ចុះឯងអាចហាមបងប្រុសឯងបានដែរ?» ថេយ៉ុងដឹងថាមិនអាចហាមជុងហ្គុកបានទៅហើយ រាល់ពេលដែលគេលួចមកគឺមិនដែលមានស្រមោលហើយក៏គ្មានអ្នកណា ដែលចាប់គេបានទេ ត្រង់នេះទើបថេយ៉ុង សួរបកទៅជីមីនវិញ
«អា ចចកខ្មៅហ្នឹងឲ្យវាមកៗ លើកនេះយើងនឹងយកអង្គុបមកដាក់វាតែម្ដង» នាយ បិសាចលូកមាត់ទៀតហើយ ហាមតែខ្លួនឯងឲ្យបានសិនទៅ កុំឲ្យតែទៅលួចមើល ស្រមោលគេតាមបង្អួចទៀត
«ខ្ញុំដឹងថាខ្ញុំហាមគាត់មិនបានទេ» ជីមីន
«ហ្ហឹស! អញ្ចឹងកុំបន្ទោសថាយើងដាក់អង្គុបវាដូចដាក់អង្គុបសត្វព្រៃ» យ៉ុនហ្គី
«មួយម៉ាត់ណាក៏បានសម្ដីដែរបងយ៉ុន កុំតែ ទៅរកចចកតូចត្រូវពួកចចកខ្មៅចាប់បានវិញទៅ គ្រាន់តែប្រាប់» ថេយ៉ុងដាក់ឲ្យបងឡើងចុកៗ ជីមីនគេឡើងការពារបង ដល់ប្អូនឯងចេះតែផ្តាន់ឲ្យបងអញ្ចឹងកើតដែរ
«ឯងនេះសមតែចាប់ព្យួរជើងឡើងលើតើ» យី...មើលបងប្អូនគេ 🤭
«កុំរវល់ជាមួយគាត់ សុទ្ធតែជា Alpha គួរឲ្យស្អប់ ឆឹស!» ថេយ៉ុងដឹងថាបើបណ្ដោយឲ្យនៅនិយាយគ្នារឿងមុនមិញទៀត ជីមីន នឹងខឹងបងប្រុសខ្លួនកាន់តែខ្លាំងហើយ
«យប់ហើយ ខ្ញុំត្រូវទៅវិមានវិញហើយ» ជីមីនមើលមេឃក៏យប់ងងឹតល្មមនឹងទៅវិញដែរ លើកនេះមិនមែនត្រូវគេចាប់មកឯណា ចាំមើលអ្នកណាស្ម័គ្រចិត្តជូនទៅវិញ
«ចាំខ្ញុំជូន...» ថេយ៉ុង
«ឯងចូលវិមានឲ្យឆាប់!» យ៉ុនហ្គីកាត់សម្ដីប្អូនដេញចូលវិមានឡើងលឿន តើនេះជា ឱកាសឬមួយក៏បារម្ភពីប្អូនមិនចង់ឲ្យមកវិញតែម្នាក់ឯង?
«អេ! អញ្ចឹងចចកសបានអ្នកណាជូនទៅ?»
«មិនអីទេ ខ្ញុំមកខ្លួនឯងបាន ទៅវិញក៏បានដូចគ្នាដែរ ខ្ញុំទៅហើយ» ជីមីនញញឹមចាប់ដៃថេយ៉ុងបន្តិចរួចក៏ងាកទៅមើលមុខយ៉ុនហ្គីបែបស្មើរៗ
«ហើយឯងអង្កាល់ចូលវិមាន?» យ៉ុនហ្គីសួរ ប្អូនម្ដងទៀតបែបដាក់កំហឹត
«ចុះបង? នែ...មុខហ្នឹងប្រាកដជាមុខក្រាស់ តាមគេតត្រុកទៀតហើយ អញ្ចឹងកុំខ្លាំងសម្ដីពេក Omega ពួកខ្ញុំកម្លាំងខ្សោយ ប៉ុន្តែចិត្តវិញខ្លាំងណាស់ ឲ្យដឹងផងទៅ» ថេយ៉ុងប្ដូរទៅធ្វើម្ដាយយ៉ុនហ្គីវិញទៅ បើពូកែប្រដៅបងដល់ម្លឹងនៀក
ឃ្លូស!! មួយក្រញ៉
«អ្ហឹមម ចូលក្នុងឲ្យបាត់ ទៅ!» យ៉ុនហ្គីគ្រឺត ថេយ៉ុងណាស់ លើកណាក៏បងប្អូនគេនេះ និយាយមិនដែលល្អដាក់គ្នាដែរ មកពីនាង បិសាចតូចយើងបានសម្ដីមិនចាញ់បងដែរ ហ្នឹង ទើបចេះតែស៊ីក្រញ៉រហូត 🤭
«ហ្ហឹក ចាំមើលពេលខ្ញុំបានប្ដី ការហើយខ្ញុំឈប់នៅជាមួយបងហើយ ខោកគេរហូត! ហ្ហឹមមម» ថេយ៉ុងទន្ទ្រាំជើងធ្ងន់ៗរត់ចូលទៅក្នុងបាត់ ឯបងប្រុសបានត្រឹមក្រវីក្បាល ក៏មកពីស្រលាញ់ បារម្ភដែរ មិនឲ្យទៅស្ទេលឡាទាំងយប់ខ្លាចនាយចចកចាប់បាត់ ទៀតហ្នឹងណា
________
ជីមីនដើរមកវិញតាមផ្លូវមានអារម្មណ៍ដឹងថាមានអ្នកតាមមក រាងតូចកាន់តែភ័យនិងដើរកាន់តែលឿនបន្ថែម មិនថាជាអ្នកណា វាពិតជាមិនមានសុវត្ថិភាពទេ
«ជីមីន!» សម្លេងរបស់អ៊ូវុន
«បងអ៊ូវុន អឺ!» រាងតូចបែរជាដើរគេចពីនាយមិននិយាយអ្វីបន្ត មុននេះញញឹមហើយនឹកឃើញដល់សម្ដីលោកមេដៀក៏ប្រែជាស្មើរៗហើយដើរគេច
«នែ...មិចក៏គេចពីបង?» នាយចចកតាមស្ទាក់កាត់មុខរាងតូចដែលអោនមុខចុះ គេចពីយ៉ុនហ្គីមកជួបអ៊ូវុនទៀត
«បងគួរតែកុំជួបខ្ញុំ ខ្ញុំមិនចង់ឲ្យបងមានបញ្ហា ដោយសារខ្ញុំទេ លោកពូមេដៀនិយាយត្រូវហើយ ឲ្យតែបងជួបខ្ញុំបងរបួសរហូត» ជីមីន
«មកពីបងចង់ការពារឯង បងរបួសដាច់ម្រា*មដៃប៉ុណ្ណឹងមិនអីទេ» អ៊ូវុននិយាយមកក៏ធ្វើឲ្យរាងតូចកាន់តែមានអារម្មណ៍ថាខ្លួនជាដើមហេតុមែន
«ពួកយើងផ្អាកជួបគ្នាទៅបានទេ?» ជីមីន មិនចង់ឲ្យរឿងកាន់តែអាក្រក់ជាងរាល់លើកទេ ទាំងអ៊ូវុនក៏របួសឈឺខ្លួន ហើយលោកមេដៀក៏ខឹងស្អប់និងតាមមើលងាយខ្លួនមិនឈប់ឈរដែរ
«អត់ទេ...» នាយចចកលឺហើយមិន
ស្រណុកក្នុងចិត្តសោះក៏ស្ទុះទាញកាយតូច មកអោបជាថ្មីម្ដងទៀត
«លែងខ្ញុំទៅ លោកពូមេដៀបានរករឿងខ្ញុំជាច្រើនដង តើបងមិនដឹងថាគាត់មើល ងាយខ្ញុំប៉ុណ្ណាទេ?» ជីមីនព្យាយាមរើបម្រះ ក៏មិនល្អភ្នែកបើមានគេមកឃើញ
«លោកពុកថាអ្វីឲ្យឯង?» អ៊ូវុន
«ដឹងត្រឹមថាគាត់មើលងាយខ្ញុំ ចង់រកប្ដីឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំនៅឆ្ងាយពីបង ខ្ញុំគិតថាពួកយើងគួរតែកុំជួបគ្នាគឺល្អបំផុត» រាងតូចបេះដៃគេចេញមួយទំហឹង និង ងាកមកបង្ហើយប្រយោគមួយថ្មីទៀត
«សម្ដីដែលលោកពុកបងនិយាយនិងធ្វើ ដាក់ខ្ញុំ វាលើសនឹងពាក្យថាលើកលែងឲ្យ» ជីមីនរលីងរលោងខាំមាត់លើកដៃជូតទឹក ភ្នែកម្ដងទៀត ហេតុអីធ្វើជាមនុស្សស្លូតបូត មានតែរឿងមិនឈប់?
«ជីមីន! ជីមីន បងសុំទោស...លោកពុកគាត់តែងតែបែបនេះយូរហើយ ពួកយើងក៏មិនមែនមិនដឹងចរឹកគាត់ឯណា» អ៊ូវុនមិនព្រមបញ្ឈប់ការតាំងចិត្តមួយនេះឡើយ

«ឈប់មុខក្រាស់ បើមនុស្សគេមិនចង់ក្បែរហើយនោះ អា.ចចកឆ្លៀតឱកាស» យ៉ុនហ្គី តាមមកពិតមែន មកការពារអូនឬយ៉ាងណា តែលើកនេះទប់ចិត្តបានឬអត់ក៏មិនដឹង
«ឯង!» អ៊ូវុន
«បងអ៊ូវុនឆាប់ទៅវិញ!» ជីមីនខ្លាចថាមាន រឿងទៀតក៏ប្រញាប់រុញអ៊ូវុនឲ្យចេញ តែគេនោះទ្រឹសៗគ្មានឈានសូម្បីមួយជំហានឡើយ
នាយចចកអ៊ូវុននិងនាយបិសាច មកឈរទល់មុខគ្នា ទាំងមាឌ កម្ពស់កម្ពរក៏ប្រហែល គ្នាដែរ មុខម្នាក់ៗមាំរៀងខ្លួន ចង់ដណ្ដើមនាងចចកមានសួរបងគេហើយឬនៅហ្នឹង?

«ជីមីន! នែ បងខំតាមរកឯងពេញវិមាន» ហៃយ៉ា...ថ្ងៃជោគថ្ងៃជ័យតើនេះ មកជុំគ្នាល្អណាស់ពួក Alpha អស់នេះ ចចកខ្មៅ ចចកស និង បិសាចមុខស
«បងប្រុស» 🥹 មកចំពេលល្អណាស់ជុងហ្គុកមកបំបែកគូសត្រូវស្នេហានេះផង ម្នាក់ៗសឹងហក់ត្របាក់គ្នាហើយ
«អាបិសាច ឯងមកធ្វើស្អី?» គ្រាន់តែនាយ ចចកឃើញយ៉ុនហ្គីភ្លាម កំហឹងដែលគុំរឿង ធ្វើបាបប្អូនរបស់គេក៏កើតមានឡើង នេះៗ ចចកខ្មៅ2 Vs. បិសាច1 ហើយតើ
«យើងមកការពារ Omega របស់យើង» មួយប្រយោគនេះ គ្រប់គ្នាលឺហើយពិតជាស្រឡាំងកាំងណាស់ ជាពិសេសអ៊ូវុន Omega? ចង់សម្ដៅដល់ជីមីន? តាំងពីពេលណា? នាយកំពុងតែទទួលយកមិនបានរឿងជីមីនឈប់ឲ្យជួបផង
«អាចង្រៃ!» អ៊ូវុនចាប់ក្របួចកអាវនាយបិសាច តែគេចាប់កដៃជាប់កាច់ស្ទើរតែ បាក់កដៃវិញ
«ទុកឲ្យយើង!» ជុងហ្គុកឃើញអ៊ូវុនមិនមែនជាដៃគូប្រកួតក៏ចូលទៅជំនួសម្ដង
«បងប្រុសកុំវ៉ៃគ្នា» ជីមីនឈឺក្បាលកាន់តែខ្លាំង ណាមួយចិត្តបារម្ភ ហើយឥលូវនេះគេដឹងរឿងអាថ៌កំបាំងស្ទើរគ្រប់គ្នាទៀត វឹលវល់ច្របូកច្របល់ស្ទើររកពាក្យថ្លែងមិនរួច រាងតូចក៏ដួលសន្លប់លើដីអស់សតិរលីង
ចចកខ្មៅទាំង2 កំពុកតែវាយប្រយុទ្ធនឹងនាយបិសាច ស្រាប់តែងាកទៅឃើញជីមីន ដេកសន្លប់លើដី ម្នាក់ៗភ័យណាស់ ទាំងនាយបិសាចមុខសក៏បារម្ភមិនស្ទើរដែរ
«ជីមីន!» ជុងហ្គុកស្ទុះទៅត្រកងប្អូនឡើង មើលមុខគេស្លេកខ្លាំងណាស់ ដៃជើងក៏
ត្រជាក់ស្រេបដែរ
«ឆាប់នាំគេទៅវិមានឲ្យឆាប់ឡើង» អ៊ូវុន ងាកមកចង្អុលមុខយ៉ុនហ្គីមិនឲ្យតាមទៅ ខណៈពេលនេះទោះខ្លួនត្រូវហាមមិនឲ្យជួបជីមីនឬលោកពុកស្ដីបន្ទោសក៏លែងខ្វល់ដែរ
យ៉ុនហ្គីបានត្រឹមតែក្ដាប់ដៃមិនអស់ចិត្ត ចង់តាមទៅមើលថារាងតូចកើតអីឬអត់? ប៉ុន្តែ កាលៈទេសៈមិនអំណោយផលសោះ
«ចចកតូចរបស់យើង...» យ៉ុនហ្គីបានត្រឹមតែនិយាយម្នាក់ឯងថានាងចចកជារបស់នាយ ប៉ុន្តែរាល់ថ្ងៃនេះគ្មានផ្លូវណាដែលបើកឲ្យនាយអាចមានក្ដីសុខជាមួយរាងតូចឡើយ ក្ដីស្រម៉ៃដែលអាចយកនាងចចកមកឃុំគ្រងមើលទៅរលាយហើយ ។

To be continue....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now