ភាគ36: អូនចិត្តដាច់ណាស់

5.2K 258 1
                                        

<<អូនពិតជាចង់បែបនេះមែនទេ? អូនពិតជាអស់ចិត្តពីបងពិតមែន?>>Jungkook ងើបឈរវាសទឹកភ្នែកចេញ មិនអស់ចិត្តទើបសួរបញ្ជាក់អោយច្បាស់~ស្រួលនឹងតម្រូវតាមចិត្តរាងល្អិតអោយបានល្អ~

<<ត្រូវហើយលោកគួរអោយធុញណាស់មានដឹងខ្លួនទេ ត្រូវហើយខ្ញុំនឹងបង្ហាយស្វាមីខ្ញុំអោយលោកបានស្គាល់~>>Tae ញញឹមលាយឡំនឹងទឹកភ្នែកដៃក្តាប់ណែនបបូរមាត់ញ័រទទ្រើតព្យាយាមទប់ភាពឈឺចាប់លាក់ទុកក្នុងក្រអៅបេះដូង បើកុំតែរាងក្រាស់នៅទីនេះទេ កុំអីពេលនេះគេទះមាត់ខ្លួនឯងបែកឈាមបាត់ទៅហើយ ~

<<អូនកុហក់បង អូនមិចនឹងអាចមានថ្មីទៅ អូនកុហក់បង~>>Jungkook ក្តាប់ដៃណែនហេតុអ្វីTaeនិយាយបែបនេះដូចជានិយាយទាំងបង្ខំ តែសម្តីចេញពីមាត់ម្ចាស់គេហើយបើមិនជឿអោយធ្វើយ៉ាងមិច?

<<រៀនស្គាល់គារពិតខ្លះទៅJeon Jungkook!! គ្រប់យ៉ាងខ្ញុំមិនបានស្រឡាញ់លោកពីដើមមកម្លេះ~បើកត្រជៀកស្តាប់អោយស្រួលផង~>>Tae រហ័សបែរខ្នងដើរចេញតែអ្នកកម្លោះនិយាយកាត់

<<បងបានប្រាប់អូនហើយ បងមិនអាចរស់ដោយគ្មានអូនទេ តែបងនឹងចាកចេញយ៉ាងស្ងៀមស្ងាត់បំផុត~ប៉ា..សុំទោស~>>Jungkook ដើរទៅរករាងតូចសន្សឹមៗមុខពោពេញទៅដោយទឹកភ្នែកដាប ព្រមទាំងអោបTaeពីក្រោយផ្អែកក្បាលលើស្មារាងតូចយកដៃអង្អែលពោះថ្នមៗចំណែកTaeខំប្រឹងទប់សម្លេងយំឡើងញ័រខ្លួនហេតុអ្វីគេអន់យ៉ាងនេះគ្រាន់តែចង់បញ្ចេញសម្លេងយំអោយលឺៗហេតុអ្វីធ្វើមិនបាន~

<<ថែរក្សារកូនពួកយើងអោយល្អលឺទេ បងលាហើយ~បងស្រឡាញ់..អូន>>Jungkook សម្លឹងមើលខ្នងរាងតូច2នាទីតើគេអាចបែរខ្នងមើលខ្លួនជាលើកចុងក្រោយដែរឬទេ តើគេឃាត់ខ្លួនទេ? ចម្លើយគឺ "អត់ទេ" សូម្បីតែមើលមុខរាងក្រាស់ជាលើកចុងក្រោយក៏រាងតូចមិនងៀកផង "Kim Taehyung អូនចិត្តដាច់ណាស់~"Jungkook និយាយពាក្យទាំងនេះក្នុងចិត្តមុននឹងសម្រក់ទឹកភ្នែកជាលើកចុងក្រោយបែរខ្នងដើរចេញទៅតាមផ្លូវរាងខ្លួន~តែផ្លូវនេះច្បាស់ជាសុខហើយ ទៅរកប្អូនគេមែនហើយHyungjaeកំពុងចាំគេផងក៏មិនដឹង~

រាងក្រាស់ដើរចេញមិនបានប៉ុន្មានផងស្រាប់តែ ផាំង!!! សម្លេងនេះដូចជាសម្លេងឡានប៉ះទង្គិចនឹងអ្វីម្យាង Taeលឺបែបនេះស្រវាររត់ចេញមកតែម្តង~

🍁💫ស្នេហាម៉ាហ្វៀ💫🔞Tempat cerita menjadi hidup. Temukan sekarang