1អាទិត្យកន្លងផុតទៅផ្ទះKim ដូចជាមានក្តីសុខនឹងជីវិតរសនៅប្រចាំថ្ងៃ ជាមួយកូនៗរបស់ពួកគេ សម្លេងអណាព្យាបាលស្រែកទន្ទេញឈ្មោះកូនហាមប្រាប់ពីនេះពីនោះ មិនចេះចប់មិនចេះហើយ~
<<Ap..pa ពេលណាលោកប៉ាត្រឡប់មកវិញ កូនចង់ជួបប៉ា Appa~>>Taeguk រនៀលខ្លួននឹងដី ស្រែកសួររកប៉ាៗដែរទៅធ្វើការមិនទាន់ត្រឡប់មក
<<Taeguk~ ប៉ាកូនទៅធ្វើការ ល្ងាចត្រឡប់មកហើយ កូនកុំខូចទៅមើល~>>Taehyung លើកកូនដាក់ចង្កេះតែTaeguk ខ្វេជើងមិនព្រមឡើង
<<អីឡូវAppa នាំកូនទៅយ៉ាងមិចដែរ? >>Taehyung អស់វិធីលួងមានតែបែបនេះទេ~
<<ok ចា៎ នឹកប៉ាJung~ណាស់~>>Taeguk ញញឹមដាក់ដៃលើបេះដូងតាមទម្លាប់
<<Appa កូនទៅដែរ~>>Taejung រត់ទាំងត្រដាប់ត្រដួលដូចជាខ្លាចមិនបានទៅ
+ក្រុមហ៊ុន~
<<អត់ទោសលោកមករកអ្នកណាដែរ?មានការអញ្ជើញត្រឹមត្រូវឬនៅ>>Eunmin សម្លឹងមើលលើមើលក្រោមព្រមទាំងសម្លឹងបងប្អូនភ្លោះក្នុងន័យមិនយល់ Eunminជាលេខារបស់Jungkook
<<ខ្ញុំមករកJungkook~ មានបញ្ហាមែនទេ?>>Taehyung ដៃទាំងពីរកាន់ដៃកូនចូលខាងក្នុងតែបែរជាមានបុគ្គលិកមិនដឹងអីសួរដូចជាមនុស្សល្ងង់ប្រហែលជាមនុស្សថ្មីហើយបានជាមិនដឹងអីយ៉ាងនេះអ្នកណាក៏ស្គាល់ថាគេនឹងកូនក្នុងដៃជាអ្នកណានឹងត្រូវជាអ្វីនឹងម្ចាស់ក្រុមហ៊ុននេះ ចេញចូលមិនបាច់មានអ្នកសួរនាំមានតែមនុស្សអោនគោរព តែនាងនេះបែរជាធ្វើអីឆ្កួតៗទៅវិញ~
<<គឺខ្ញុំចង់សួរថា មានបានណាត់ទុកមុនឬនៅ? >>Eunmin អោបដៃសម្លឹងមើលTaehyung ដែរកាន់ដៃកូនត្រណាត់ត្រណោង
<<មិនបានណាត់ស្អីទេ ថយចេញទៅកូនខ្ញុំកំពុងតែចង់ជួបBossនាង ~>>Taehyung មិនបានឆ្លើយនឹងសំណួរEunmin រកដើរចូលOffice តែEunmin មកពាំងផ្លូវ
<<ត្រូវហើយ អ្នកមីងចេញទៅខ្ញុំចង់ជួបប៉ាJung~>>Eunmin សើចចុងមាត់ហាក់អស់សំណើចស្អីគេក្មេងពីនាក់នេះជាកូនរបស់Boss ថែមជាមានប្រពន្ធជាប្រុសមុខញីម្នាក់នេះទៀត គួរអោយអស់សំណើចណាស់ Bossនាងសង្ហារថែមទាំងមានទៀតផងមិននឹងអាចយកប្រពន្ធប្រុសនោះ ណាមួយប្រភេទblមានតែក្នុងរឿងទេមើលទៅ តែនាងនៅតែគិតមិនដល់ថាBossនាងជាប្រភេទBl~
