ភាគទី 11

3.1K 287 26
                                    

🥀ពាក្យអង្វរគ្មានន័យ🥀

«នៅឈរចាំអីទៀត? មិនឮខ្ញុំប្រាប់ឲឯងស្រាតទេហ្អេស៎? ឬចង់ឈឺសាច់?»
បន្ទាប់ពីគ្មានការឆ្លើយតបពីរាងស្តើង នាយមេបក្សក៏កាន់តែខឹងរហូតកំហឹងស្ទើរតែរលាយក្លាយជាភ្លើងទៅហើយ ទើប Tae រហ័សស្រែកតបនាយទាំងញាប់ញ័រ៖
«អត់ទេ! ហេតុអីខ្ញុំត្រូវធ្វើតាមលោក? ម-ម្យ៉ាងទៀតវាខុសប្រពៃណី!»
ជើងស្រឡូនស្ទើរតែទន់ល្អូក,   Tae ប្រឹងរកនឹកពាក្យដោះសារ ប៉ុន្តែចុងក្រោយក៏មានតែពាក្យប៉ុន្មានម៉ាត់នេះឯងដែលគេនឹកឃើញ។
     រាងតូចសង្ឃឹមថាមនុស្សប្រុសឈាមត្រជាក់ដែលកំពុងមើលមកគេដោយកែវភ្នែកក្រហមឆ្អៅម្នាក់នេះ នឹងមិនធ្វើអ្វីលើសលប់មកលើគេ ព្រោះទង្វើដែលនាយធ្វើកាលពីយប់មិញវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់គេ។     Tae ចង់មានសេរីភាពខ្លាំងណាស់ គេក៏សង្ឃឹមថានាយមេបក្សព្រមដោះលែងគេឲត្រឡប់ទៅផ្ទះវិញដូចគ្នា។
«ឯងថាខុសប្រពៃណី? មិចនឹងអាចខុសទៅ បើយើងនិងឯងដេកជាមួយគ្នារួចទៅហើយ»
មេបក្ស Osakak ដោះក្រវ៉ាត់ក.ហើយកាន់ក្នុងដៃ ទាំងបោះជំហ៊ានមករករាងកាយតូចច្រឡឹង ម្រាមដៃម្ខាងទៀតរបស់នាយដែលនៅទំនេរក៏ចាប់ផ្តើមសរសៀរប្រលេសឡេវអ៊ាវខ្លួនឯង ម្តងមួយៗ។
Tae ឃើញកាយវិការនាយកំលោះហើយ ធ្វើឲគេកាន់តែខិតថយក្រោយទាំងញញើត។ កន្លងមក គេត្រូវបានមើលថែរដិតដល់ដោយមនុស្សជុំវិញខ្លួន សូម្បីតែស្រមោចមួយក្បាលក៏ Aki បងប្រុសរបស់គេមិនឲវារឡើងលើខ្លួនផង ទើបដូចច្នេះហើយនេះជាលើកទីមួយក្នុងជីវិតដែលកូនប្រុសពៅរបស់ត្រកូល Kim មករងការឈឺចាប់និងត្រូវគេរំលោភបំពានធ្វើបាបរាងកាយគ្មានស្រណោះបែបនេះ។
មកដល់ជិតរាងស្តើង នាយមេបក្សចិត្តជាមាក៏ចាប់ក្របួចកគេដោយប្រើកម្លាំងដៃធ្ងន់៖
«អ្ហាយ៎... ខ្ញុំឈឺណា៎លោក!»
ទោះត្រូវបប៊ូរមាត់តូចក្រពុំរបស់ Kim Taehyung ទទូចអង្វរនាយយ៉ាងណា ក៏ប្រុសចិត្តបិសាចម្នាក់នេះមិនខ្វល់ថាអ្នកនៅខាងក្រោមនាយស្លាប់ ឬក៏រស់ដែរ។
«ល-លែងខ្ញុំទៅ...ហ្អឹក* ខ្ញុំសុំអង្វរ!»
ម្តងនេះ Tae ដល់ថ្នាក់លើកដៃសំពះឲនាយមេបក្សឈប់ធ្វើបាបខ្លួនទាំងដែលក្នុងឋានៈរបស់គេពីមុនមកធ្លាប់តែថ្កំថ្កើន មិនដែលលូនក្រាបចំពោះអ្នកណាឡើយ ប៉ុន្តែពេលនេះ Tae លែងខ្វល់ហើយព្រោះគេចង់បានជីវិតត្រឡប់ទៅជួបបងប្រុសរបស់គេវិញ មិនដឹងថាថ្មើរណេះបងរបស់គេកំពុងតែកើតទុក្ខយ៉ាងណាទេ។ គិតដល់ចំណុចមួយនេះ ធ្វើឲ Tae ប្រើកម្លាំងដែលនៅសេះសល់ប្រឹងរុញដៃរបស់ Jungkookផង ទាំងវាយដើមដៃរបស់នាយផង ព្រោះបើនាយនៅតែបន្តច្របាច់កគេមិនលែងបែបនេះ Tae ប្រាកដជាសល់ដង្ហើមចង្រឹតមិនខាន។

បំណុល OsakakWhere stories live. Discover now