Trailer

6.1K 165 21
                                    

Min Yoongiហៅក្រៅថាSugaជាមនុស្សប្រុសដែលខុសពីមនុស្សប្រុសផ្សេងទៀតអាចនិយាយថាគេជាមនុស្សប្រុសដែល មានប្រភេទឈាមជាomega បើនិយាយពីរូបរាងវិញគឺមិនបាច់ និយាយទេស្អាតជាងមនុស្សស្រីទៅទៀតអាចនិយាយថាគេម្នាក់ នេះជាសត្រូវរបស់ស្រីៗនៅក្នុងលោកហើយ ដៃជើងស្រលូន ចង្កេះមួយក្តាប់ កែវភ្នែកពណ៌ត្នោតថ្លា មុខរលោង មិនសូវចេះនិយាយទេតែក៏មិនប្រាកដថាគេជាមិនដែលមិននិយាយរកអ្នកណាដែលពេលខ្លះក៏friendlyពេលខ្លះក៏សោះកក្រោះ ពេលខ្លះក៏ស្លូតពេលខ្លះក៏កាច និយាយទៅតាមចរិកកូននេះមិនទាន់ទេ😹 គេមានអាយុ22ឆ្នាំជាកូនប្រុសទោលនៅក្នុងគ្រួសារត្រកូលMin ម៉ាក់ប៉ារបស់គេស្រឡាញ់គេណាស់មិនហ៊ានសូម្បីតែនិយាយខ្លាំងៗដាក់កូនប្រុសម្នាក់នេះ ហើយពួកគាត់ក៏បានភ្ជាប់ ពាក្យឲ្យគេរួចរាល់ហើយដែលគឺជាមួយនិងកូនប្រុសមិត្តភត្តិរបស់ពួកគាត់គេមកពីត្រកូលJungឈ្មោះJung hoseokហៅ ក្រៅJhope

Jung hoseokហៅក្រៅJhope មកពីត្រកូលJungអាយុ24ឆ្នាំ ជាកូនប្រុសទោលដូចទៅនិងគូរដណ្តើររបស់គេដែល រាល់ថ្ងៃគេជាប្រធានក្រុមហ៊ុនមួយឈ្មោះថាJHK Groupមានទីតាំងស្ថិត នៅកណ្តាលទីក្រុងSeoulតែម្តង បើនិយាយពីចរិកវិញគឺល្អគ្មានចំណត់ទាស់ទេ ស្លូត friendlyដាក់មនុស្សជុំវិញខ្លួន និយាយទៅគេម្នាក់នេះល្អគ្មានកន្លែងទាស់ទេ

Park Jiminជាម៉ាហ្វៀវមានល្បិចច្រើនណាស់នៅមុខយើងគេជាមនុស្សដែលល្អទន់ភ្លន់តែបើភ្លេចខ្លួនគេនិងចាក់អ្នកពីក្រោយជាមិនខាន់ គេមិនសូវជាបង្កជម្លោះជាមួយអ្នកណាទេតែក៏មិនប្រាកដថាគេម្នាក់នេះគ្មានសត្រូវដែល សត្រូវរបស់គេម្នាក់ណាក៏មិនអាចយកឈ្នះគេបានទេព្រោះខួរពួកគេគឺអន់ណាស់មិនចេះគិតរាកជ្រៅដូចម្នាក់នេះទេ គេអាយុ23ឆ្នាំ ជាកូនប្រុសតែម្នាក់គត់ របស់ត្រកូលParkគេក៏មានបងប្រុសចញ្ចិមដែលប៉ារបស់គេបាន យកមកនៅជាមួយដែលគឺគេម្នាក់នោះឈ្មោះKim Seokjin(ម៉ាក់របស់ពួកគេបានស្លាប់បាត់ទៅហើយរាល់ថ្ងៃពួកគេមានតែប៉ាប៉ុណ្ណោះ)

Kim Seokjinមិនស្គាល់ប្រវត្តិដើមរបស់គេច្បាស់ទេដឹងត្រឹមថា ម៉ាក់និងប៉ារបស់គេបានស្លាប់នៅក្នុងផ្ទះដែលពពេញទៅដោយភ្លើងដែលឆេះនោះបាត់ទៅហើយ គេមានអាយុ25ឆ្នាំ បើកហាង អាហារមួយនៅទីក្រុងSeoulដែលជាលុយដែលប្អូនប្រុសរបស់គេបានផ្តល់ឲ្យ

Kim taehyungជាម៉ាហ្វៀវចិត្តខ្មៅនិយាយរួមទៅគេម្នាក់នេះតែអ្នកណានិយាយមិនត្រូវចិត្តរបស់គេនោះគេដកកាំភ្លើងបាញ់ផ្លុះសន្ទាសក្បាលជាមិនខាងទេ មិនសូវចេះនិយាយច្រើនថាបាញ់គឺបាញ់ថាសម្លាប់គឺសម្លាប់គ្មានអ្នកណាហ៊ានជំទាស់ចិត្តរបស់គេទេសូម្បីតែប៉ានិងម៉ាក់របស់គេតែពួកគាត់បានលាចាលោកតាំងពីគេនៅអាយុ15ឆ្នាំមកម្លេះឥឡូវគេអាយុ23ឆ្នាំហើយ មានបងប្រុសម្នាក់ឈ្មោះKim Namjoon

Kim Namjoonគេម្នាក់នេះមិនបាច់រៀបរាប់ច្រើនទេគ្រាន់តែលឺឈ្មោះក៏ដឹងថាចរិកល្អដែល គេខុសពីប្អូនប្រុសគេឆ្ងាយដាច់ស្រលាក់តែម្តង ទាំងមុខនិងចរិកគ្មានកន្លែងណាថានិងដូចនោះទេ គេមានអាយុ26ឆ្នាំ ជាមនុស្សដែលចូលចិត្តប្រើជីវិតបែបសាមញ្ញៗ ជាមនុស្សដែលមិនចូលចិត្តសម្ភារៈនិយម រាល់ថ្ងៃគេគ្មានការងារធ្វើទេគឺចាយលុយប្អូនរបស់គេប៉ុណ្ណោះ(ឡូយរបស់គេ😂👍)

Jeon Jungkookជាម៉ាហ្វៀវដែលមានចរិកឆេវឆាវមិនសូវជាចេះគិតអីប៉ុន្មានទេ របស់ដែលចង់បានគឺJungkookត្រូវតែបាន បើហ៊ានជំទាស់បាញ់បែកក្បាលជាមិនខាន់ អាចនិយាយថាគេជាម៉ាហ្វៀវដែលល្ងង់ខុសពី2នាក់មិញដែលខ្ញុំបានរៀបរាប់ គេម្នាក់ នេះស្រួលបោកណាស់ និយាយតែបន្តិចក៏ជឿង៉ប់មិនចេះគិតរាកជ្រៅដូចជាJiminទេ តែក៏គ្មានអ្នកណាអាចយកឈ្នះម៉ាហ្វៀវម្នាក់ នេះបានដែលព្រោះថាគេមានជំនិតដែលឆ្លាតនិងអង្គរក្សដែលខ្លាំង និយាយទៅបើចង់យកឈ្នះម្នាក់នេះគឺត្រូវតែយកឈ្នះជំនិតនិងអង្គរក្សរបស់គេសិន គេមានអាយុ21ឆ្នាំ គ្មានប៉ាឬក៏ម៉ាក់ទេ ព្រោះគេកំព្រាតាំងពីគេនៅអាយុ10ឆ្នាំមកម្លេះ តែគេក៏បានមកនៅជាមួយនិងអ៊ុំរបស់គេហើយអ៊ុំរបស់គេក៏បានយកគេមកចញ្ចិម ដូចជាកូនគាត់បង្តើតចឹងហើយក៏បានប្តូវត្រកូលរបស់គេមកជាJeonតាំងពីពេលដែលគាត់យកគេមកនៅម្លេះតែឥឡូវគាត់បាន ទៅបារាំងបាត់ទៅហើយចឹងហើយទើបJungkookមកបន្តដំណែនពីគាត់ចឹងទៅ

𝗢𝗽𝘁𝗶𝗼𝗻💔🥀(ជម្រើស)Where stories live. Discover now