Part 16

556 46 1
                                    

Jhope« ហឹក អាល្ងង់អើយ! »

Jin« យកទៅហើយបាញ់ខ្លួនឯងឲ្យងាប់តែម្តងទៅ! »គេនិយាយព្រមទាំងហុចកាំភ្លើងខ្លីឲ្យទៅJhope

Jhope« ហ៉ើយ!! »គេក្រវ៉ាត់ដៃមួយទំហឹកហើយកាំភ្លើងនោះក៏ ហោះចេញទៅម្ខាងទៅ

Jin« ស្មានថាខ្លាំង នេះយកទៅ »គេនិយាយព្រមទាំងហុចដប់ស្រាឲ្យJhope Jhopeក៏ទទួលហើយក៏លើដបស្រាផឹកយកៗតែម្តង

Jin« កុំផឹកច្រើនពេក! »គេដាក់គូ*អង្គុយជិតJhopeមុននិងលើដប ស្រាមកផឹកដូចគ្នា

Jhope« ត្រូវហើយ មិចក៏មកទីនេះ? »គេងាក់ទៅសួរJin

Jin« ហាងយើងនៅតាមផ្លូវនេះឲ្យយើងជិះចេញពីbusanមកវិញ តើមែនដែលទេ? »

Jhope« ហើយពិបាកចិត្តរឿងអីដែល? »គេផឹកផងសួរផង

Jin« គឺរឿងតែមួយ! »គេនិយាយចប់Jhopeក៏រៀងឆ្ងល់ហើយក៏ សួរ

Jhope« រឿងតែមួយ? នេះចង់មានន័យថាយ៉ាងមិច? »

Jin« កុំទៅគិតអីយ៉ាងណាក៏វាមិនអាចស្រាប់ទៅហើយ តោះផឹក ទៀងទៅ »គេនិយាយព្រមទាំងលើដបស្រាទៅជុលដបស្រារបស់Jhopeហើយក៏ផឹក ពួកគេបន្តផឹកអស់ជាច្រើនដប និយាយ រឿងក្នុងចិត្តចេញមកស្ទើតែទាំងអស់(ជាតិស្រាចូលខ្លួនគឺចឹង)

Jin« ឯងដឹងទេ? យើងស្រឡាញ់មនុស្សតែមួយដែលប្អូនយើង ស្រឡាញ់ ហើយក៏ជាមួយនិងឯងទៀត ជួយគិតយើងទៅមើល តើយើងអាចយកគេបានយ៉ាងមិចទៅ? »គេនិយាយរបៀបមនុស្សស្រវឹង

Jhope« មានយើងដែលហេ៎? ហឺស! ឆ្គួតពិតមែនលើកលោក នេះមានមនុស្សច្រើនណាស់ហេតុអីក៏ត្រូវមកដណ្តើបយើងទៅ វិញ ប្អូនរបស់ឯងនេះបើមិនឃើញក្តាប់ឈូមមិនឃ្លានបាយពិត មែន? »គេនិយាយទាំងមិនបើកភ្នែកព្រមទាំងលើដបស្រាផឹកតទៀត

Jin« ឯងនិយាយស្អីយើងស្តាប់មិនបាន »

Jhope« កុំទៅខ្វល់សម្តីមនុស្សដូចជាយើងអី តែតាមទៅគឺមកពី ប៉ាពួកយើងកាលគាត់នៅរៀនគឺពួកគាត់ស្រឡាញ់មនុស្សតែមួយទេ ទើបពួកយើងឆ្លងតាមគាត់បែបនៀក ហឺស! ពីមិត្តដែលស្រឡាញ់គ្នាដូចជាបងប្អូនបែបជាមកឈ្លោះគ្នាដោយសារតែ មនុស្សម្នាក់ទៅវិញ យើងគិតថាទេវតាដូចជាលេងសើចនិងយើង ពេកហើយ »

𝗢𝗽𝘁𝗶𝗼𝗻💔🥀(ជម្រើស)Where stories live. Discover now