ភាគ10

633 51 1
                                    

#ផ្ទះត្រកូលMin

ឡានទំនើបពណ៌ខ្មៅមួយគ្រឿងបើកមកឈប់នៅនិងមុខផ្ទះរបស់ត្រកូលMinអ្នកកម្លោះដែលជាម្ចាស់ឡានដើរចុះពីឡានជាមួយនិងស្នាមញញឹមស្រល់បំព្រងហើយក៏បន្តដើរចូលទៅខាងក្នុងផ្ទះតែ ពេលដែលចូលទៅដល់ខាងក្នុងសភាពផ្ទះគឺពិបាកមើលរបររបស់ រាយប៉ាយដូចជាផ្ទះដែលគ្មានអ្នកណានៅចឹងតែគេក៏មិនបានខ្វល់ច្រើនដែលក៏ដើររកមើលម្ចាស់ផ្ទះតែរកយ៉ាងណាក៏មិនឃើញរកអស់ក្បាត់គេក៏ដើរទៅសួរខាងក្រោយក៏ឃើញលោកMinនិងអ្នក ស្រីMinអង្គុយនៅសួនខាងក្រោយផ្ទះបើនិយាយពីសភាពរបស់ ពួកគេវិញគឺជាមនុស្សអនាថាទៅទៀតJhopeឃើញបែបនៀកក៏ប្រញាប់រត់ទៅរកពួកគាត់ទាំង2មុននិងសួរ

Jhope« តើមានរឿងអីកើតឡើង? »គេរត់ទៅអង្គុយនៅមុខអ្នក ទាំង2អ្នកស្រីMinគ្រាន់តែឃើញគេភ្លាមគាត់ចង់យំក៏យំមិនចេញចង់សើចក៏សើចមិនចេញហើយក៏លូកដៃទៅចាប់ដៃរបស់Jhope រួចក៏និយាយឡើង

Mrs.Min« ជ-ជួយរំដ-ដោះSugaផង ហឹក! ជ-ជួយរំដោះSugaពី អាម្សៀនោះផង! »គាត់យំផងនិយាយផងសម្លេងក៏ខ្សោយនិយាយក៏ដាច់ៗស្តាប់មិនចង់បានតែJhopeក៏កាត់ន័យយល់បានក៏ ចាប់ផ្តើមសួរដេញដោលរឿងទាំងអស់លោកMinក៏ មិនបានលាក់ បាំងអីច្រើនដែលគាត់ក៏និយាយរឿងទាំងអស់ប្រាប់ទៅកូនប្រសារ របស់គាត់Jhopeស្តាប់ហើយក៏រៀងក្តៅចិត្តបន្តិចតែក៏មានតូចចិត្តសរសើបន្តិចដែល

Jhope« លោកប៉ានិងអ្នកម៉ាទៅជាមួយខ្ញុំពួកយើងនិងទៅរំដោះ Sugaមកវិញគេប្រហែលជាមកដល់កម្មវិធីន័យផ្ទះរបស់ខ្ញុំហើយ » គេថាហើយក៏ជួយគ្រាលោកMinនិងអ្នកស្រីMinទៅរៀបចំខ្លួនហើយក៏ឡើងឡានបើកចេញទៅយ៉ាងលឿនត្រឡប់ទៅភូមិគ្រឹះរបស់គេវិញ

#ភូមិគ្រឹះត្រកូលJung

ឡានស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿនបើកយ៉ាងលឿនមកឈប់នៅក្រោយឡានមួយទៀតដែលមានតម្លៃមិនក្រោយកន្លះលាន នោះ

Jhope« គេនាំSugaទៅវិញហើយ! »គេថាហើយក៏បើកទ្វារត់ទៅយ៉ាងលឿនទៅចាប់កាន់ដៃរបស់Suga

Jhope« ឯងចង់នាំគេទៅ!!!? »គេស្រែកខ្លាំងដាក់JiminរីឯJimin ក៏មិនតបអីដែលគេគ្រាន់តែឈរថ្មើងសម្លឹងទៅJhopeភ្លាមនោះអង្គរក្សរបស់Jiminក៏ដើរមកចាប់គេឲ្យទៅម្ខាងរីឯJiminក៏ទាញដៃ Sugaបម្រុងនិងឡើងឡានតែពេលដែលលឺសម្តីដែលJhope និយាយឡើង "ឯងចង់នាំគូដណ្តឹងរបស់យើងទៅណា" គេក៏ផ្អាកដំណើរហើយក៏សម្លឹងមើលមុខរបស់Suga

𝗢𝗽𝘁𝗶𝗼𝗻💔🥀(ជម្រើស)Where stories live. Discover now