⚜️1⚜️

941 83 21
                                    

តាំងពីរយៈពេលរាប់រយពាន់ឆ្នាំបានកន្លងផុតទៅ មនុស្សបាន ភ្លេចបាត់ទៅហើយថាមានបិសាចជញ្ជក់ឈាមមានជីវិតរស់នៅលើពិភពលោកនេះ តែតាមពិតទៅរឿងនេះគឺខុសស្រឡះ ពីមនុស្សគ្រប់គ្នាបានគិត ព្រោះក្រុមបិសាចជញ្ជក់ឈាមទាំង នោះមិនបានរលាយសាបសូន្យនោះទេ គ្រាន់តែពួកបានប្តូររបៀបរស់នៅអោយស្រដៀងទៅនឹងមនុស្ស ជាហេតុដែលធ្វើអោយមនុស្សធម្មតាមិនអាចបែងចែកដឹងថាមួយណាជាបិសាចមួយណាជាមនុស្ស

អណ្តាតភ្លើងកំពុងតែឆាបឆេះយ៉ាងរោលរាលនៅលើរាងកាយ មនុស្សម្នាក់នៅក្នុងបន្ទប់ងងឹតមួយ រួចហើយអណ្តាតភ្លើងនោះក៏បានធ្វើជា ពន្លឺ ដែលអោយមើលឃើញបុរសម្នាក់ដែលមាន កែវភ្នែកថ្លាព៌ណក្រហម សាច់សស្លេក បបូរមាត់ស្ដើងក្រហម ព្រឿងៗ សក់ព៌ណត្នោតកំពុងតែឈរមើលមនុស្សដែលកំពុងឆេះនោះ មុននឹងវារលាយបាត់ ហើយកែវភ្នែករបស់គេក៏បាន ប្រែមកជាព៌ណត្នោតធម្មតាវិញ

បុរសនោះក៏ដើរចេញទៅក្រៅវិញ ហើយក៏បង្ហាញអោយដឹងថា បន្ទប់ដែលងងឹតស្លុបហើយគ្មានពន្លឺ ឬភ្លើងនោះជាបន្ទប់ដែលស្ថិតនៅក្នុងក្លឹបរាត្រីពេលយប់មួុយកន្លែងដែលស្ថិតនៅជាយក្រុង

"រួចរាល់ហើយមែនទេ?" បុរសដែលមានសក់ព៌ណស្លែបៃតង ដិតបានសួរទៅកាន់បុរសដែលទើបនឹងដើរចេញមកនោះ

"អឹម" បុរសនោះក្រហឹមនៅក្នុងបំពង់ក ជាចម្លើយហើយក៏អង្គុយចុះនៅក្បែរនោះ

"ត្រូវចិត្តទេ?"

"......" បុរសម្នាក់នោះគ្រវីក្បាល ហើយក៏លើកកែវស្រានៅលើតុមកផឹកដាច់ រួចក៏បែរសម្លឹងមើលទៅមនុស្សជុំវិញដែលកំពុងតែរាំទៅតាមចង្វាក់ភ្លេង
"រសជាតិដដែលៗ! គ្មានអ្វីប្លែកទេ"

"យើងចង់សាកណាស់! តែគ្មានចំណូលចិត្ត គ្រាន់តែធុំក្លិនក៏ មានអារម្មណ៍ថាឆ្អាបលេបមិនចូល" បុរសដែលមានសក់ព៌ណ ស្លែបៃតងដិតនោះនិយាយទាំងធ្វើទឹកមុខមិនចូលចិត្ត

"ឯងជាប្រភេទ Psychic ទើបឯងគិតថាវាឆ្អាប! តាមពិតទៅវាឈ្ងុយខ្លាំងណាស់សម្រាប់ប្រភេទដូចជាយើង"

"និយាយអញ្ចឹងរឿងបងប្រុសឯងគិតយ៉ាងម៉េចហើយ?"

"គាត់ចង់អោយយើងទៅសាលារៀនជាមួយឯង"

Mr. Devil I Love You Where stories live. Discover now