⚜️2⚜️

604 71 27
                                    

⚜️⚜️⚜️⚜️⚜️

"ហេ៎! Jungkook" Taehyung ដើរចូលមកក្នុងបន្ទប់របស់មិត្តគេហើយហៅ បន្ទាប់ពីពួកគេទាំងពីរទើបតែឡើងមកពីខាងក្រោមមុននេះ

"មានការអី?"

"យើងទើបទិញទឹកអប់ក្លិនថ្មីមក! ហើយនេះរបស់ឯង" Taehyung ហុចដប់ទឹកអប់ដែលនៅក្នុងដៃអោយទៅមិត្តរបស់ខ្លួនដែលកំពុងតែចុចទូរសព្ទ័

"ដាក់នៅលើតុទៅ! អរគុណ" Jungkook តបមកវិញដោយដៃ និងភ្នែកមិនបែរមករកមើលរបស់មិត្តគេទិញអោយសោះ

"មិនត្រូវការអរគុណទេ!"

"ចង់បានអី?"

"នែ! ឯងធ្វើនិយាយជាមួយយើងបែរមកមើលមុខយើងបន្តិចមើលធ្វើអញ្ចឹងដូចយើងមិនដល់ឯងសោះ" Taehyung និយាយហើយដើរតម្រង់មកប្រុងនឹងយកទូរសព្ទ័ពីដៃមិត្តរបស់គេ
"អោយមកយើងសិនមក! ចាំនិយាយគ្នាចប់ចាំអោយវិញ"

"កុំស៊ាំណា Tae! ១០នាទីទៀតចប់ហើយ" Jungkook តបទៅវិញម្ដងទៀត ដោយមិនគ្រលាសភ្នែកមកមើលសូម្បីតែបន្តិច ហើយដៃវិញនៅតែចុចហ្គេមនៅក្នុងទូរសព្ទ័ដដែល

"បង្រៀនយើងអោយចេះមើលចិត្តមនុស្សតិចមើល"

"អត់ទេ"

"តែនេះយើងមិនដែលសុំអីពីឯងទេណា!" Taehyung ធ្វើមុខ
ខកចិត្ត ហើយនិយាយឡើងដោយដើរមកអង្គុយនៅលើពូកជិត Jungkook

"មិនចេះបង្រៀនទេ" Jungkook ឆ្លើយហីៗ ដោយសារតែគេកំពុងតែលេងហ្គេមនៅក្នុងវគ្គចុងបញ្ចប់ហើយ

"មិនចេះក៏ត្រូវបង្រៀនដែរ!" Taehyung និយាយហើយក៏កញ្ឆក់យកទូរសព្ទ័ពីក្នុងដៃរបស់មិត្តគេហើយ បំបាំងកាយរបស់គេទៅបន្ទប់របស់ Jin បាត់

⚜️⚜️⚜️⚜️⚜️

_Jin Room_

Jin កំពុងតែត្រាំទឹកក្តៅអ៊ុនៗ នៅក្នុងបន្ទប់ទឹកដើម្បីកាត់ បន្ថយស្ត្រេសខ្លះ ក៏ស្រាប់ភ្ញាក់ឡើងនៅពេលដែលឮសម្លេងថូផ្កាធ្លាក់បែកនៅក្នុងបន្ទប់គេងរបស់គេ ក៏ប្រញាប់ងើបឡើងពាក់អាវរួចទៅមើលក៏ថាក្មេងរញ៉េរញ៉ៃទាំងពីរកំពុងតែវ៉ៃគ្នា
ដណ្តើមទូរសព្ទ័

"ឈប់!" សម្លេងត្រជាក់ហើយស្មើរបស់ Jin បានធ្វើអោយពីរ នាក់ដែលវ៉ៃគ្នាបែករបស់របរក្នុងបន្ទប់គេនោះបញ្ឈប់សកម្មភាពភ្លាមៗ

Mr. Devil I Love You Where stories live. Discover now