⚜️14⚜️

436 67 12
                                    

⚜️⚜️⚜️⚜️⚜️

_Vampire Mansion_

Jin ចុះពីបន្ទប់ធ្វើការរបស់គេមកដល់ខាងក្រោម ក៏បានឃើញ ប្អូនប្រុសរបស់គេទើបឈានជើងចូលមកក្នុងផ្ទះវិញ

"ឯងទើបមកពីណា?"

"មកពីខាងក្រៅ" Jungkook ញញឹមហើយឆ្លើយតបទៅបងប្រុសរបស់គេវិញ

"Taehyung គេនាំមិត្តមកលេងផ្ទះមែនទេ?"

"..." Jungkook ស្ងាត់មាត់ដើម្បីស្ដាប់សម្លេងមើលថាតើឮ សម្លេង Taehyung និយាយអីដែរឬទេ

"មិនបាច់ខំស្ដាប់ទេ! គេចេញទៅវិញបាត់ហើយ"

"ប្រហែលជាគេនាំ Jhope មកហើយមើលទៅនោះ" Jungkook ក៏ឆ្លើយបែបស្មានទៅកាន់បងប្រុសរបស់គេវិញ

"គេជាអ្នកណា?" Jin សួរទៅវិញដោយមិនដឹងថាម្នាក់នោះជាអ្នក ណា

"មិត្តប្រុសរបស់ Tae"

"Tae មានមិត្តប្រុសហើយ?" Jin សួរដោយភ្ញាក់ផ្អើល
"ចុះឯងមានដែរទេ?"

"ខ្ញុំ?" Jungkook សួរបញ្ជាក់ដោយហើយចង្អុលមកកាន់ខ្លួនឯង
"អត់មានទេ" Jungkook ឆ្លើយដោយសម្លឹងមើលមុខរបស់បងប្រុសរបស់គេ

"ច្បាស់ហើយមែនទេ?" Jin លើកចិញ្ចើមសួរបញ្ជាក់ ឬមួយប្អូនរបស់គេភ្លេចហើយថាគេអាចមើលចិត្តបានដែរ

"ក្រែងបងមើលដឹងមែនទេថាខ្ញុំកុហកឬមិនកុហកនោះ?"

"បានហើយ! បងចេញទៅក្រៅហើយ...កុំទាន់ទុកចិត្តគេពេក" Jin និយាយហើយក៏បំបាំងខ្លួនបាត់ចេញពីមុខរបស់ Jungkook ទៅចំណែកឯ Jungkook ក៏បានបំបាំងឡើងទៅបន្ទប់របស់គេដែរទៅ ហើយក៏បានយកពាក្យរបស់បងប្រុសគេមកគិត

⚜️⚜️⚜️⚜️⚜️

_Condo_

Jimin កំពុងតែដើររកទូរសព្ទ័របស់គេពេញបន្ទប់ខុនដូរ តែមិនឃើញសូម្បីតែស្រមោល កំពុងតែគិតថាគេមិនបានដក
ទូរសព្ទ័យកមកប្រើនោះទេ ហេតុអីរកមិនឃើញ ដែលខ្លួនឯងទើបតែកាន់មុននឹងសោះ

(ទៅណាបាត់ហើយ?) Jimin គិតនៅក្នុងចិត្តព្រមទាំង ប្រញាប់យកសោរឡានចុះទៅរកមើលនៅក្នុងឡានក្រែងល៎ គេភ្លេចកាន់យកឡើងមក

ព្រោះតាំងពីជូន Jungkook ត្រឡប់មកផ្ទះដល់ ពេលនេះ គេមិនបាននឹកឃើញកាន់ទូរសព្ទ័ ទើបតែរៀបចំចូលគេងទើបគេប្រុងយកទូរសព្ទ័មកចុចលេងបន្តិចក៏ស្រាប់តែរកមិនឃើញ 

Mr. Devil I Love You Where stories live. Discover now