Episode 22

1.7K 113 3
                                    

ថ្ងៃទី1នៃការប្រឡងឆមាសរបស់សិស្សថ្នាក់ទី12ក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័សនៅសល់ស្អែកតែមួយព្រឹកទៀតប៉ុណ្ណោះជាថ្ងៃគឺឆមាសលើកទី2នឹងត្រូវបានបញ្ចប់
((កុំឆ្ងល់ថាម៉េចបានប្រឡងឆមាសទី2យកហ្មង ព្រោះឆមាសទី1គេប្រឡងហើយ Jimin ទើបតែចូលបង្រៀននៅសាលា Jungkook រៀនពេលចូលឆមាសទី2នឹងទេ))

1សប្ដាហ៍ក្រោយមក...

"លោកគ្រូចង់ទៅណា?" Jungkook ដើរចូលមកក្នុង Condo របស់ Jimin ពេលម្ចាស់ Condo បើកទ្វារឱ្យហើយ ដល់ចូលមកខាងក្នុងក៏ឃើញវ៉ាលី Jimin ទើបធ្វើឱ្យអ្នកកំលោះជ្រួញចិញ្ចើមតែម្ដង

"ខ្ញុំទៅស្រុកកំណើតរបស់ខ្ញុំ" Jimin ឆ្លើយតបវិញដោយដៃកំពុងតែរៀបចំរបស់របរដាក់ក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្លួន

"អ៎...ខ្ញុំស្មានតែស្រុកកំណើតលោកគ្រូនៅសេអ៊ូលនេះតើ!" Jungkook និយាយបណ្ដើរជើងក៏ដើរតាម Jimin ដែលកំពុងតែដើរចូលទៅក្នុងផ្ទះបាយ

"សាច់ឈាមខ្ញុំបែបនឹងមិនសមជាកូនអ្នកទីក្រុងទេ" Jimin និយាយហើយក៏បើកទឹកលាងដៃរបស់ខ្លួន

"ម៉េចក៏ថាមិនសម? សមលើសពីសមទៅទៀត" Jungkook ទៅឈរផ្អែកខ្នងនៅទូទឹកកកសម្លឹងមើលទៅ Jimin

"......." Jimin មិនឆ្លើយតប ហើយក៏សម្លឹងមុខ Jungkook "មកធ្វើអី?" សួរហើយក៏ដើរចេញទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវ

"មកលេងធម្មតា" Jungkook ដាក់បង្គុយចុះនៅជិត Jimin វិញមុននិងនិយាយបន្ដទៀត "បើខ្ញុំមិនមកទេលោកគ្រូនឹងមិនប្រាប់ខ្ញុំមួយម៉ាត់ទេឬថាទៅលេងស្រុកកំណើត" Jungkook សម្លឹងមុខ Jimin ដែលមិនបានមើលមកខ្លួនដោយជ្រួញចិញ្ចើម

"រឿងអីដែលខ្ញុំត្រូវប្រាប់ឯងនោះ?" Jimin ងាកមកមើលមុខ Jungkook ដោយលើកចិញ្ចើមម្ខាង

"ក៏...មិនដឹងទេ" Jungkook រកនឹកតបមិនចេញ ព្រោះគេភ្លេចខ្លួនទៅថាគេនិង Jimin មិនបានត្រូវជាអ្វីជាមួយគ្នានោះទេ ហេតុផលអីដែល Jimin ត្រូវប្រាប់គេថាទៅណាទៅណីនោះ??

"ខ្ញុំនិងឯងមិនត្រូវជាអីនិងគ្នានោះទេ ហេតុអីខ្ញុំត្រូវប្រាប់?" Jungkook បានដឹងមុនទៅហើយថា Jimin ប្រាកដជានិយាយបែបនេះដាក់គេ

"ចុះមិនព្រមធ្វើឱ្យត្រូវជាអីនិងគ្នាទៅ?" Jungkook គេពិតជាមិនយល់ពី Jimin នោះទេ ទុកគេជាអីឱ្យប្រាកដទៅ? បន្ដិចទៅក៏ធ្វើជាព្រួយបារម្ភ ដូចជាស្រឡាញ់ បន្ដិចទៅក៏ហីៗមិនខ្វល់

លោកគ្រូបណ្ដូលចិត្តWhere stories live. Discover now