Episode 24

2.2K 129 3
                                    

"និយាយជាមួយអ្នកណា?" ពេលឃើញ Jungkook ដើរចូលមកវិញ Jimin ក៏សួរ

"និយាយជាមួយម៉ាក់" Jungkook តបវិញដោយសម្លឹងមើលមុខ Jimin ហើយដាក់ទូរស័ព្ទចុះនៅលើតុ មុននឹងទៅធ្វើម្ហូបវិញ

"......." Jimin មិនតបតរវិញនោះទេគេគ្រាន់តែតាមសម្លឹងមើល Jungkook ដែលដើរចេញទៅនោះ មុននឹងងាកមកមើលទូរស័ព្ទ Jungkook ហើយយកវាមកឆែកមើល ឃើញថា Jungkook ពិតជានិយាយទូរស័ព្ទ ជាមួយម៉ាក់របស់គេមែន។ Jimin ញញឹមហើយដាក់ចុះវិញពេលឃើញ Homescreen របស់ Jungkook ដាក់តាំងរូបរបស់ខ្លួន។

______________

ពេលរាត្រីក៏បានឈានចូលមកដល់ Jungkook ពិតជាមិនបានទៅណាឆ្ងាយពី Jimin ដូចជាមាត់គេនិយាយមែន គេនៅមើលថែ Jimin តាំងពីព្រឹករហូតដល់យប់ក៏ជួយងូតទឹកឱ្យ Jimin....

Jimin ដោះអាវចេញដើរលោតៗទៅជិតអាងត្រាំទឹក ចំណែក Jungkook ធ្វើមុខដូចគ្រាប់បែកដើរកាន់កន្សែងតាមពីក្រោយ Jimin មិនឱ្យធ្វើមុខដូចគ្រាប់បែកបានយ៉ាងម៉េចទៅបើមិញនេះធ្វើ Jimin ស្ដីឱ្យឡើងស្ពឹកមុខដោយសារតែគេចង់ងូតទឹកជាមួយ Jimin ចង់ជួយដោះខ្លួនឱ្យ តែ Jimin មិនព្រមដាច់ខាតតែម្ដង

"......." Jimin ងាកទៅសម្លក់ Jungkook ដែលសម្លឹងមើលមកដោយផ្ទៃមុខមិនរីកមុននឹងដាក់គូទអង្គុយចុះនៅមាត់អាង រៀបនឹងស្រាតខោជើងខ្លីលើជង្គង់របស់ខ្លួនចេញ Jungkook ឃើញបែបនេះគេក៏ងាកមុខចេញទោះ Jimin មិនប្រាប់ក៏ដោយ

"ខ្លួនខ្ញុំវាគួរឱ្យខ្ពើមរអើមណាស់មែនទេ? បានជាឯងងាកមុខចេញ!!" Jimin ស្រាតខោចោលគប់ទៅរក Jungkook ពេលនេះគេនៅតែខោខ្លីមួយប៉ុណ្ណោះ គប់ទៅ Jungkook ហើយគេក៏ចូលទៅត្រាំក្នុងអាងទឹកដែលមានពពុះសាប៊ូទាំងស្លៀកខោក្នុង ហើយលើកជើងដែលមានរបួសនោះដាក់លើមាត់អាង

"ខ្ញុំនិយាយពីពេលណា?" Jungkook តបវិញដោយសំឡេងគ្មានរសជាតិសាបដូចជាទឹកទន្លេដាក់ Jimin មុននឹងបែរទៅរក Jimin

"ឯងមិននិយាយតែឫកពារឯងនឹងកំពុងតែបង្ហាញប្រាប់ខ្ញុំហើយ" Jimin មិនមើលមុខ Jungkook នោះទេ គេគិតតែយកពពុះសាប៊ូមកដោះលើស្បែកសររលោងរបស់គេ ពេលដែលប៉ះពពុះសាប៊ូបែបនេះកាន់តែរលោងភ្លឺថ្លាលើសដើម ធ្វើឱ្យ Jungkook កើនអារម្មណ៍ឡើងមកភ្លាមៗតែម្ដង ដូចជាត្រូវថ្នាំសណ្ដំឱ្យមានអារម្មណ៍ផ្លូវភេទយ៉ាងអញ្ចឹង គឺរាងកាយ Jimin ទាក់ទាញសាហាវខ្លាំងណាស់....

លោកគ្រូបណ្ដូលចិត្តWhere stories live. Discover now