ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( Part 7 )

936 46 0
                                    

~ Part 7 [ មនុស្សកំណាច ចិត្តអាប្រិយ ]

_________________________

#ម៉ោង10យប់ !!! 🌆

ម៉ោង10យប់ឆេមីនទើបតែក្រោកពីសន្លប់ !!! នាងបើកភ្នែកសម្លឹងមើលអោយសព្វថានាងកំពុងតែនៅទីណា ដឹងហើយក៏ភ្ញាក់ខ្លួនព្រើត ...

បន្ទប់ដេគ័រស្រស់ស្អាត ប្រណឹតសព្វកន្លែងជ្រុងជ្រោយបែបនេះ មានតែមួយនោះទេគឺភូមិគ្រិះ គីមណាមជូន !!!

" ហេតុអី ? ហេតុអីក៏យើងនៅទីនេះ ? "

ឆេមីនឆ្ងល់ជាខ្លាំងហើយក៏ប្រញាប់ស្ទុះក្រោកឡើងទាញខ្សែរសេរ៉ូមផ្តាច់ចេញពីដៃរបស់នាង , ដែលធ្វើអោយឆ្ងល់នោះគឺ ឆេមីនបានចាកចេញពីទីនេះហើយ ហើយលើកចុងក្រោយបំផុតសម្រាកនាងគឺហាងពេជ្ររបស់ប៉ាប៊ែលលី ហេតុអ្វីនៅពេលដឹងខ្លួននាងស្រាប់តែមកនៅទីនេះវិញ (ᗒᗩᗕ)

" អួយយ៎ អស់កម្លាំងណាស់ "
" ក្នុងបន្ទប់នេះគ្មានទឹកញាំទៀត ... "

ឆេមីនត្រូវងើបត្រដរដើរចេញទាំងគ្មានកម្លាំងទៅក្រៅបន្ទប់ដើម្បីចុះទៅរកអីញាំនៅជាន់ក្រោម !!! នាងសន្លប់ពេញមួយថ្ងៃ មិនបានបាយទឹកចូលពោះបែបនេះប្រាកដជាឃ្លានខ្លាំងណាស់ហើយ ...

" ចង់ទៅណា "អ្នកបម្រើស្រីមាឌធំជាងឆេមីនបន្តិចថែមទាំងមុខកាចៗស្រែកសួរឆេមីនគ្រលូវៗតាមបែបមិនពេញចិត្ត !!!

" ខ្ញុំឃ្លាន ចង់ចុះទៅរកអីញាំ "ឆេមីនអង្អែលពោះរបស់នាង

" ត្រឡប់ចូលបន្ទប់វិញ បន្តិចទៀតនឹងមានគេលើកអាហារយកទៅអោយ "អ្នកបម្រើ

" ខ្ញុំចុះទៅញាំខ្លួនឯង មិនចាំបាច់មានអ្នកបម្រើមិនបានទេរឺ ? "ឆេមីន មិនចូលចិត្តអោយអ្នកណាមកបម្រើនាងនោះទេ ហាមឃាត់នាងសូម្បីតែចុះទៅញាំបាយខាងក្រោម នេះមិនហៅថាបំបិទសិទ្ធជ្រុលហួសហេតុទេរឺ ???

" ប្រាប់ថាមិនបានគឺមិនបានហើយ នេះជាបញ្ចាចៅហ្វាយ ការពារស្រីមាយាទាក់ប្រុសច្រើនដូចជានាង "ស្រីម្នាក់នោះស្រែក ហើយអង្គរក្សមាឌដំបងម្នាក់ក៏ដើរចូលមក តាមមើលបើសិនជាប្រឆាំងគេមូលខ្ញាំអោយទក់ដូចជាក្រដាស់មិនខានទេ 😭

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលទី 1 ) [ complete ✔️ ]Where stories live. Discover now