ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( Part 10 )

896 40 1
                                    


~ Part 10 [ មួយជីវិតនេះមានតែពាក្យថាវេទនា 😊 ]

_________________________

// #ព្រឹកថ្ងៃថ្មី //
#ភូមិគ្រិះត្រកូលគីម

សំឡេងសើចយ៉ាងសមតាមចិត្តក៏បន្លឺឡើងខ្លាំងៗ !!! គីមណាមជូន ញញឹមញញែមសើចយ៉ាងសប្បាយចិត្តព្រោះអ្វីដែលគេធ្វើគឺជោគជ័យ ... ការធ្វើបាបអ្នកដទៃដែលគ្មានអ្វីមកតស៊ូគឺជាហ្គេមមួយដែលសប្បាយបំផុតសម្រាប់គេ 😌 « គេឈ្នះទៀតហើយ »

អង្គរក្សម្នាក់ក៏អូសនាយចូសុីនមករកចៅហ្វាយ ព្រោះគេដោះលែងចេញពីការឃុំឃាំងហើយ !!! ទឹកមុខចូសុីនស្ងួតធេងរឹងកុំព្រឹស រីឯខ្សែរភ្នែករឹងមុាំក៏ដាក់សម្លឹងទៅចៅហ្វាយទាំងហួសចិត្ត ...

" អ្នកណាបង្រៀនអោយឯងសម្លឹងយើងបែបនេះហាស៎ចូសុីន "ណាមជូនឈរជ្រែងហោបៅយ៉ាងសង្ហារញាក់មុខដាក់ចូសុីន

" សំទោសចៅហ្វាយ !!! "ចូសុីន

" ឯងឃើញទេ គេធ្វើបាន ! គេមានចិត្តរឹងមុាំអាចធ្វើបាន "
" ហើយឯងនេះស្អី ? ចិត្តទន់ដូចជាឯងនេះ សម្រេចការងារធំមិនកើតនោះទេ "ណាមជូន

" នេះគេមិនហៅចិត្តរឹងមាំទេទាន គេហៅថាចិត្តខ្មៅវិញទេ "ចូសុីនផ្គើនសំដីដាក់ណាមជូនខុសពីទម្លាប់ដើមរបស់គេ ! ណាមជូនលឺហើយខឹងជាខ្លាំង

ឌឹប 💥
មួយជើងកណ្តាលទ្រូង ចូសុីនដេកផ្ញារមុខទៅលើឥត្ឋទាំងមានអារម្មណ៍អួលៗណែនទ្រូង

" ស្រីម្នាក់នោះលាងខួរឯងយ៉ាងមិចខ្លះ ទើបឯងហ៊ានមកផ្គើនដាក់យើងបែបនេះ "ណាមជូន

" គ្មានអ្នកណាលាងខួរក្បាលខ្ញុំនោះទេ ដែលនិយាយគឺសុទ្ធតែតាមការមើលឃើញ ចៅហ្វាយលេងធ្ងន់ពេកហើយទាន "
" ឆេមីនខុសអ្វីខ្លាំងណាស់ណាទៅ ? "ចូសុីន

ចូសុីនលើកសំនួរទាំងភាពចង់ដឹង ! ចង់ដឹងពីទំហំចិត្តចៅហ្វាយកំពុងតែគឹតអ្វី គឹតបែបណាអោយប្រាកដទៅលើស្រីម្នាក់នេះ ?

" នាងខុស ! ខុសព្រោះនាងក្បត់សាវាជាមួយយើង "ណាមជូនស្រែកដាក់ចូសុីនខ្លាំងៗទាំងភ្លេចខ្លួន ( ពូឯងគឹតអី 🤭 )

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលទី 1 ) [ complete ✔️ ]Where stories live. Discover now