ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង

791 36 1
                                    


~ Part 30 [ អូនចាំបងសិន !!! បងទៅជួយអូនហើយ ]

_________________________

#ព្រឹកព្រលឹម !!!

ថ្ងៃរះចែងកំពស់មេឃ រាងស្តើងដេកមិនទាន់ភ្ញាក់ព្រោះរាងកាយចុះឌ្រុតឌ្រោមនឹងក្តៅខ្លួនឈឺជាទម្ងន់ !!! កាលពីយប់មិញពួកវាយកខ្សែរចងរាងកាយឆេមីនអូសតាមកប៉ាលរហូតដល់អស់សភាព ទើបស្រង់នាងឡើងមកកប៉ាលវិញដាក់ឃុំក្នុងទ្រូងម្នាក់ឯងព្រោះតែឆេមីនសាហាវជាងស្រីដ៎ទៃ ។

ឈូ ឈូ ឈូ 💦
ទឹកជាច្រើនធុនជះទៅលើឆេមីន ! ឆេមីនស្ទុះក្រោកទាំងល្ហិតល្ហៃអស់កម្លាំងកំហែងនៅក្នុងរាងកាយ ។

" ដេកទ្រមួកហួសស្រីចង្រៃ !!! ឆាប់សុីបាយទៅ "
" នាងឯងនេះលក់ធ្វើកញ្ជះទើបគេទិញ យកលក់ធ្វើទំនិញល្អគ្មានខ្មោចឆ្កែណាយកទេ ក្បាលរឹងបែបនេះសោះទើបនាងប៊ែលវាយកលុយតឹចខុសពីស្រីមុនៗ "

ស្ត្រីវ័យប្រហែល40ឆ្នាំផ្លាយទំនងមើលទៅជាមេទាក់ទងស្រីយកទៅលក់ឈរទិមចង្កេះរអ៊ូរទាំង៉ូវៗៗ ថែមទាំងសម្លឹងមុខឆេមីនសឹងតែជ្រុះគ្រាន់ភ្នែក ។

" នាងប៊ែល !!! នាងប៊ែលលីមេនទេ "
" ឆាប់ឆ្លើយប្រាប់ខ្ញុំមក "
ឆេមីនស្រែកអង្រួនទ្រុងឈើនោះខ្លាំងៗ រហូតដល់ស្រ្តីវ័យ40ឆ្នាំនោះយកសោរមកចាក់បើកទ្រុងឈើនោះហើយទាញរាងកាយឆេមីនចេញមកក្រៅ ។

" មេនហើយនាងប៊ែលលី ! តែដឹងក៏គ្មានប្រយោជន៍ "
" ព្រោះនាងគ្មានថ្ងៃបានត្រឡប់ទៅវិញទេ !!! ពួកឯងឆាប់យកថ្នាំមកចាក់វាមក "

ស្ត្រីម្នាក់នោះស្រែកច្រឡោតអោយកូនចៅរបស់វាយកថ្នាំអ្វីមិនដឹងមកចាក់អោយឆេមីន ។ ក្រោយពីជាតិថ្នាំសាយភាយចូលទៅក្នុងខ្លួន រាងកាយរបស់ឆេមីនក៏ទន់ស្តូក អាចនិយាយបានថានាងស្ពឹកមិនអាចកម្រើកបាន បានត្រឹមតែបើកភ្នែកម៉ក់ៗសម្លឹងមើលសភាពការណ៍ទីកន្លែងនរកមួយនេះ 🙂 ។

" ឆ្កែឆ្កួតដូចជានាងគួរតែជួបឆ្នាំប្រភេទនេះ "
" កុំបារម្ភអីណាស្រីស្រស់ នាងនឹងបានក្លាយជាមនុស្សថ្មីមួយប្រភេទទៀតមិនខាននោះទេ !!! ចាក់តែ3ម្ជុលទៀតនាងនឹងភ្លេចអ្វីៗគ្រប់យ៉ាង នៅពេលដែលលក់នាងក៏គ្មានទោសពាក់ព័ន្ធនឹងយើង ហាហាហា "

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលទី 1 ) [ complete ✔️ ]Where stories live. Discover now