ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង

683 26 1
                                    


~ Part 43                  [ អូនលាបងហើយ ...!!! ]

______________________________

                      #ព្រឹកថ្ងៃថ្មី !!!

ដោយសារកាលពីយប់មិញមានរឿងរ៉ាវជាច្រើនកើតឡើងមិនចេះអស់ ធ្វើអោយមនុស្សដែលជិតស្និត ស្និតស្នាលនឹងគ្នាក៏ប្រែជាបែកបាក់ គេងបែកបន្ទប់ពីគ្នាទាំងដែលកាលពីមុនពួកគេរស់សឹងតែខ្វះគ្នាមិនបាន ។

រាងកាយស្តើងគេងមិនងាយក្រោកក៏ព្រោះតែថ្នាំងងុយគេងដែលនាងបានលេបការពីយប់មិញនោះគឺច្រើនគ្រាប់ហើយមានប្រសិទ្ធភាពខ្ពស់ ទម្រាំតែនាងបានក្រោកនោះគឺរសៀលថ្ងៃជ្រេបាត់ទៅហើយ ។

អ្នកបម្រើចេញចូលសំអាតបន្ទប់ផ្តល់សម្លេងរំខាន់ដល់នាង ហើយនាងក៏ក្រោកភ្ញាក់នៅវេលានោះតែម្តង ... ។ នាងបើកភ្នែកមិះៗទាំងវិលវល់នៅក្នុងក្បាល វាធីងធោងហាក់និយាយមិនត្រូវ !?!

         “ នេះម៉ោងប៉ុន្មានហើយ ? ”

         “ ម៉ោង2ថ្ងៃត្រង់ហើយអ្នកស្រីឆេ ! ”អ្នកបម្រើនិយាយយ៉ាងគោរពតាមទម្លាប់ទូទៅ ។

         “ ខ្ញុំគេងយូដល់ម្លឹងផង ? ”
         “ ណាមជូនទៅណាបាត់ហើយ ? ”

នាងសួរក្នុងន័យចង់ដឹង មិនបានន័យប្រាថ្នាអោយគេមកក្បែរព្រោះយល់ពីពេលវេលាច្បាស់ណាស់ ពេលនេះនាងមិនដឹងស្ថិតក្នុងឋានះអ្វីនោះទេបើទោះជាគេស្រលាញ់នាងយ៉ាងណាក៏ដោយ តែគេមានសិទ្ធនឹងឈ្មោះជាប្រពន្ធដើម ហើយនឹងមានកូនជាចំណង ក្នុងរឿងមួយនេះអ្នកណាជាអ្នកឈ្នះក៏គួរតែយល់ស្រាប់ហើយ ។

         “ ចៅហ្វាយលឺថាចេញទៅមើលអ្នកប្រុសតូចជូនយ៉ុងតាំងពីព្រលឹមទាន ! តាមមើលអ្នកស្រីដូចជាស្លេកស្លាំងណាស់ អោយខ្ញុំខលតាមចៅហ្វាយដែលទេទាន ? ” អ្នកបម្រើសួរទាំងបារម្ភកាលបើឃើញចៅហ្វាយស្រីមានអាការះដូចជាមិនសូវល្អ ។

         “ កុំអី ! អោយគេនៅជុំគ្រួសារគេចុះ ”
         “ សំអាតហើយក៏ចេញទៅណា ! ខ្ញុំចង់នៅម្នាក់ឯង ”

         “ ចាស៎ ! ”

ក្រោយពីអ្នកបម្រើចាកចេញទៅបាត់ ឆេមីនក៏ដាក់ក្បាលដេកនៅលើខ្នើយម្តងទៀត ! ម្តងនេះគឺលាយឡុំជាមួយនឹងទឹកភ្នែក នេះលួចសួរខ្លួនឯងនៅក្នុងចិត្តថាគួរតែចាកចេញដែលទេ ? តើត្រូវទ្រាំមុខក្រាស់ដល់ណាទៀត ?

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលទី 1 ) [ complete ✔️ ]Where stories live. Discover now