មនុស្សធូលី [ចប់]

1.1K 54 1
                                        

រឿង:មនុស្សធូលី
ពន្លឺព្រះអាទិត្យរះបញ្ចេញរស្មីចាំងផ្លាតកញ្ចក់បង្អួចមកប៉ះមុខស្អាតៗរលោងៗរបស់អ្នកកម្លោះតូចដែរកំពុងនិន្ទ្រាឱបគ្នាឲស្អិតរមួត...
"ហ្អឹម...!!"អ្នកកម្លោះតូច Xiao zhanបម្រាស់ខ្លួនបម្រុងនឹងក្រោកចូលបន្ទប់ទឹក តែក៏ប្រទះនឹងមុខសង្ហារៗរបស់អ្នកដែលធ្វេីឲខ្លួនមានក្តីសុខកាលពីយប់មិញ ស្នាមញញឹមក៏លេចឡេីងលេីថ្ពាល់ក្រពុំក្រហមព្រឿងៗ នាយតូចយកដៃស្រឡូនបន្លាក្រូចរបស់ខ្លួន វែកសក់រលាស់របស់អ្នកម្ខាងទៀតលេង ស្រាប់តែគេភ្ញាក់ឡេីងចាប់ដៃកម្លោះតូចជាប់!
"ចង់ធ្វេីស្អី?!"Wang yiboសង្កត់សម្លេងធ្ងន់ ភ្នែកសម្លក់ក្មេងដែរហ៊ានមកលេងក្បាលគេបែបនេះ ដៃរាងក្រាស់ចាប់ច្របាច់ដៃនោះខ្លាំងៗ ទាល់តែរាងតូចស្រែកអង្វរថាឈឺទេីបគេក្រវៀសលែងវិញ។នាយyiboក្រោកទាញកន្សែងមករុំល្វែងក្រោមរបស់គេ ដេីរទៅតុធ្វេីការរបស់ខ្លួបទាញសែកមួយសន្លឹកមកសរសេរយកៗ សម្បូរទៅដោយលេខ0ច្រើនខ្ទង់ ឯzhanអង្គុយអង្អែលកដៃរបស់គេថ្នមៗបំបាត់ការឈឺចាប់បានខ្លះៗ...
"នេះសែក!! បានហេីយចេញទៅ"នាយបោះសែកមួយសន្លឹកនោះលេីពូកទាំងមុខស្មេី មិនដូចកាលពីយប់មិញសោះ ឃេីញដូចនេះzhanសម្រក់ទឹកភ្នែកមកតក់ៗ នេះទុកគេជាអ្វី?ជាមនុស្សកំដរតណ្ហាគេមួយពេលៗអញ្ចឹងហេស៎?គេយំមិនមែនឈឺដៃនោះទេ តែវាឈឺក្នុងចិត្ត ឈឺដូចមានកាំបិតមុតស្រួចមកឆ្កេះឆ្កៀលរូងយកបេះដូងមួយដុំក្នុងខ្លួនទៅជាន់ឈ្លី។
"អ្ហិក៎...អ្ហិកកក៎....ខ្ញុំមិនចេញ....ខ្ញុំមិនទៅណាជាដាច់ខាត!!ខ្ញុំស្រលាញ់លោកខ្លាំងណាស់yi សូមកុំដេញខ្ញុំអី ហុិកៗ..."រាងតូចក្រវីក្បាលយំហូរទឹកភ្នែកសស្រាក់ វាគេីមៗមកឱបជេីងyibo ឲគេស្លាប់ភ្លាមៗក៏បានតែកុំដេញគេចេញពីជីវិតនាយបានទេ គេស្រលាញ់នាយខ្លាំងណាស់Wang yibo!!
"លែង ដឹបប៎!!"yibo ក្រវៀសជេីងទៅវិញទៅមក បំណងឲរាងតូចលែងតែវាខុសស្រឡាស់ បែរជាគេទាត់ត្រូវចំគែមមាត់zhanបន្តិចទៅវិញ ឈាមហូរចេញមករឹមៗលាយឡំនឹងទឹកភ្នែកកំពុងហូរ...
Yiboរៀងភាំងបន្តិច តែក៏រៀបរឹកបណ្តេញរាងតូចចេញដដែល ឲគេមកយកក្មេងក្ររហាមបែបនឹងឬ?វាមិនសម!
"សុំអង្វរ!!ចង់ឲខ្ញុំធ្វេីអីក៏បានដែរ អ្ហិកក៎...អ្ហិកក៎..."zhan យំវាទៅរកជេីងyibo គេសុខចិត្តថោកដេីម្បីមនុស្សដែរខ្លួនស្រលាញ់
"ហុឹសស៎ ធ្វើអីក៏បានអញ្ចឹងហេស៎ ធ្វើឲយេីងមានក្តីសុខ បេីចង់បន្តដង្ហេីមរស់ក្បែរយេីង"yibo ញញឹមនិយាយចុងមាត់ហេីយដេីរទៅពូកជំទែងជេីង ពាក្យសម្តីមួយម៉ាត់ៗរបស់នាយដូចជាព្រួញពឹសបំផ្លោងចូលបេះដូងរបស់គេអញ្ចឹង រាងតូចសុខចិត្តខាំមាត់សង្កត់ចិត្ត ធ្វេីមុខក្រាស់វាឡេីងលេីនាយ បំពេញសេចក្តីសុខឲគេពេញចិត្ត
"ហ្អេីសស៎...ឯងធ្វេីឲលឿនជាងនឹងបានទេ!!អាសស៎ៗៗ....សឺត....អឹសសស៎ៗៗ "គ្រាន់តែដឹងថាzhanធ្វេីបណ្តេីរស្រក់ទឹកភ្នែកបណ្តេីរឈឺទាំងកាយឈឺទាំងចិត្ត មិនហេីបមាត់បញ្ចេញសម្លេងឈឺមកទេ ឯyiboសមចិត្តជាខ្លាំងបានសុីfree freeដោយមិនចំណាយអ្វីទាំងអស់។
សង្រ្គាមលេីកទី២ក៏ត្រូវបានបញ្ចប់ដោយរាងតូចសន្លប់ផ្គាប់មុខនឹងពូក ឯរាងក្រាស់ឈរជក់បារីបង្ហុយផ្សែងវ៉ូៗសម្លឹងមេីលអ្នកគេងលង់លក់មិនឈប់
"ហុឹសៗ គិតហេស៎ ចង់ក្លាយជារបស់យេីង អាក្មេងសម្រែ!!"yiboដេីរមកកាន់ជិតរាងតូចចម្អករហឹស មនុស្សដូចជាគេមានតែពាក្យថាចំណេញនិងចំណេញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយេីងភ្ញាក់ភ្អេីលនោះគឺក្មេងម្នាក់នេះបានលឺគ្រប់ពាក្យគ្រប់ម៉ាត់ចេញពីមាត់នាយ ទឹកភ្នែកហូរមកច្រោកៗ ថ្ងៃណាដែលថារង្វង់ភ្នែកមួយគូរនេះមិនយំ ប្រចណ្ឌគេក៏យំ គេធ្វេីបាបក៏យំ ពិបាកចិត្តក៏យំ...ទឹកភ្នែកជាមិត្តល្អបំផុតរបស់គេ វាកំដរទុក្ខសោកគេគ្រប់ពេលនៅពេលឯកា
"ល្មមក្រោកហេីយ"yiboទាញភួយចេញពីរាងតូចវីសរមៀលធ្លាក់ពីលេីគ្រែ
"អឹមម៎ បាទ"រាងតូចរូតរះចូលបន្ទប់ទឹករៀបចំខ្លួន ប៉ុន្មាននាទីគេក៏ចេញមកជាមួយសម្លៀកបំពាក់ ទឹកមុខស្រស់បស់ក៏ត្រូវធ្លាក់ចុះភ្លាមៗពេលលឺសម្តីរបស់អ្នកម្ខាងទៀត
"ឯងត្រូវការប៉ុន្មានទេីបព្រមចេញពីជីវិតយេីង 1000 000 រឺក៏10 000 000លានដុល្លា?ឲសមថ្លៃខ្លួនដែរឯងបម្រេីយេីង"នាយលេីកសែកថែមលេខសូន្យជាបន្តបន្ទាប់...
"ផាច់!!ហួសហេតុពេកហេីយwang yibo!!ខ្ញុំស្រលាញ់លោកទេីបព្រមធ្វេីមុខក្រាស់ត្រុកៗដូចឆ្កែតាមបម្រេីកាមតណ្ហាឲមនុស្សដូចលោក ចុះលោកវិញដែលមានចិត្តឲខ្ញុំវិញទេ ក្រៅពីថ្ងូរហៅឈ្មោះខ្ញុំពេលធ្វេីវា!!ខ្ញុំក៏ចេះឈឺ ក៏ចេះហត់ ក៏ចេះអន់ចិត្ត គ្រប់ពាក្យ គ្រប់ម៉ាត់ពីមនុស្សដែរខ្ញុំស្រលាញ់វាចុកអួលប៉ុណ្ណា ហាសស៎!!ហុិក ហុិក វាឈឺណាស់..."Zhan ទ្រាំនឹងពាក្យមើលងាយដដែលៗមិនបានក៏ទះyiboមួយកំផ្លៀង គេមិនមែនជាប្រុសលក់ខ្លួនយកលុយដេីរចេញឯណា គេរៀបរាប់ពីទុក្ខរបស់គេកន្លងមកទាំងទឹកភ្នែកហូរហាម yiboឈរស្ងៀមទទួលយកគ្រប់យ៉ាង នេះគេខុសខ្លាំងណាស់ឬ??
"ចង់ឃើញខ្ញុំចាកចេញណាស់មែនទេ ហុឹសស៎ បាន!!"zhanជូតទឹកភ្នែកញញឹមដាក់នាយបន្តិច មុននឹងរត់ចេញពីបន្ទប់បុរសគំរក់ម្នាក់នេះ!
"Zhan...!!"yibo លាដៃបម្រុងឃាត់គេតែក៏ត្រូវក្តាប់ជាប់វិញ គេសោកស្តាយនឹងកំហុសដដែលៗរបស់គេណាស់ មិនគួរបណ្តោយឲអ្វីៗហួសពេកដូចនេះសោះ ពេលនេះទេីបដឹងថាក្មេងម្នាក់ដែលគេតែងតែមេីលរំលង ជាក្តីសុខរបស់គេពិតប្រាកដសោះ yiboក៏ប្រញាប់រត់ទៅតាម...
"ហ្អិកក៎ៗ......ខ្ញុំស្អប់លោក....ខ្ញុំស្អប់លោក!!Wang yiboមនុស្សអាក្រក់ អាយយ៎ ផាំង..!"Zhan រត់បណ្តើរជូតទឹកភ្នែកបណ្តេីរ គេនិយាយខុសពីចិត្តទាំងភាសាស្អប់ប្រែថាស្រលាញ់ហេីយខ្លាំងថែមទៀតផង ស្រាប់តែមានឡានមួយបេីកមកបុកគេមួយទំហឹងរមៀលជាច្រើនជុំ ឈាមហូរជោគជាំ ពាក្យចុងក្រោយដែលឈឺចាប់ចេញពីបបូរមាត់គេគឺ÷
"ខ្ញុំ...ស្រលាញ់...អឹកក៎....លោក...Wang yibo"ភ្នែករបស់គេរលីវៗលង់លក់ក្នុងដំណេកជាថ្មីម្តងទៀត ដំណេកដែលមិនអាចបេីកភ្នែកឃេីញពន្លឺថ្ងៃម្តងទៀតបាន ដំណេកដែលសម្រាប់មនុស្សគ្មានតម្លៃដូចជាគេ។
"ងាប់ឲច្រលាស់ទៅ ហាសហាស"ម្ចាស់ឡានក៏បេីកចាកចេញទៅទាំងញញឹមចម្អកអ្នកដេកស្លាប់ក្នុងថ្លុកឈាម វាជាគុំនំរឺព្រហ្មលិខិត?
"Zhan Zhan!!"yiboដែលទេីបមកដល់ ស្រាប់តែលត់ជង្គង់តក់ស្លុតនឹងហេតុការភ្លាមៗបែបនេះ នាយឱបរាងកាយដែលរលត់សង្ខារ យំរលាក់ខ្លួន ទឹកភ្នែកដែលស្ងួតកក្រោះរាប់ឆ្នាំបែរជាហូរស្រក់មកចំពេលអ្វីៗហួសពេល...
"បងសុំទោសៗ បេីកភ្នែកម្តងទៀតមកណា៎ បងខុសហេីយ ហឹក..ហឹក"yibo អួលដេីម កទោះចង់និយាយអ្វីក៏ហួសពេលអស់ទៅហេីយក្រៅយំហេីយយំ សោកស្តាយនៅទង្វើកន្លងមកប៉ុណ្ណោះ។
ជាចុងក្រោយកុំចាំអ្វីៗដល់ទាល់តែហួសពេលទេីបធ្វេីតាមបេះដូងខ្លួនឯង ចង់មានស្នេហាទាល់តែយល់ថាស្នេហាជាអ្វីសិន!!កុំយកនរណាម្នាក់ជាល្បែងស្នេហារបស់អ្នក ព្រោះនៅថ្ងៃណាមួយអ្នកទេដែរ"ស្តាយក្រោយ"។

You've reached the end of published parts.

⏰ Last updated: Nov 24, 2021 ⏰

Add this story to your Library to get notified about new parts!

រឿងប្រលោមលោកខ្លីៗWhere stories live. Discover now