ស្នេហាកូនក្មេង[មួយរឿងចប់]

1.4K 51 2
                                        

រឿង:ស្នេហាកូនក្មេង
“ហាស៎! ពួកគេទាំងពីរនាក់នឹង ជាសង្សារនឹងគ្នា!!”
“ជាសង្សារនឹងគ្នាហេស៍!”បណ្តាសិស្សានុសិស្សក្នុងវិទ្យាល័យលំដាប់កូនសេដ្ឋីមួយកន្លែង ឈត្រៀបត្រាខ្សិបខ្សាវមេីលគូរសង្សារថ្មីថ្មោងមួយគូរកំពុងកៀកកេីយផ្អែមល្ហែមជាមួយគ្នាដោយមិនខ្វល់ពីមជ្ឈដ្ឋានជុំវិញខ្លួនអ្វីទាំងអស់។
“តែពួកគេទេីបតែអាយុដប់ប្រាំ ដប់ប្រាំមួយឆ្នាំទេ!!”
“មែនហេីយនៅក្មេងណាស់!!”ក្នុងនោះក៏មានយុវតីមួយក្រុម អេីតមេីលតាមបង្អួច ថែមទាំងនិយាយធ្វេីកាយវិការចេញមកទៀតផង
“យេីងថាប្រហែល មិនបានយូរទេ....”សុីងសុីងដែលជាប្រធានថ្នាក់ក៏បានមកមេីលផងដែរ។នាងថែមទាំងម៉ៃថេរវេលារបស់គូរស្នេហ៍មួយគូរនោះទុកមុនទៀត។
“មេប្រធានមិនធ្លាប់មានសង្សារផង កុំទាន់ថាគេ....”តាន់ ហូស៊ានសិស្សប្រុសកំហូចប្រចាំថ្នាក់ឌឺដងដាក់ទៅអ្នកនាងប្រធាន ធ្វើឲនាងលេីកសំពត់ហូតស្បែកជេីងដេញគប់ពេញតែក្នុងថ្នាក់។មកពីមាត់អត់គម្របរបស់គេនឹងហេីយ។
“អាស៊ាន!កុំរត់ កុំគេច បេីឯងខ្លាំងមែន”
“ទេៗ បេីមិនរត់មានតែភ្លេី ប៊ែក!”អ្នកកម្លោះឡេីងជាន់លេីតុរាំក្រវីគូទ ទាញមាត់ឡេីងច្រវែប ធ្វើយ៉ាងណាដេីម្បីបញ្ឆេះស្រីតូចឲឆេះកាន់តែក្តៅនឹងគេ។ ហេីយនាងក៏ជាក្រាស់សិតសក់ស្និតសិតចៃគេផងដែរ។
“ហ្អាយយ!!ឯងកុំគេច អាស៊ានចង្រៃ អាស៊ានគូទស្វិត”នាងជេរប្រទេចឡេីងទ្រហឹង តែសំណាងដែរវាជាម៉ោងចេញលេង។
“ធ្វេីមិនដឹង ធ្វើមិនឮ អត់ខ្វល់ ស៊ានស៊ានមិនខ្វល់ទេបាទ!”សញ្ជាតិជាក្មេងប្រុសច្រឡេីម អាស៊ាននៅតែបន្តរាំក្រវីគូទដាក់នាងតូចដដែល។
បុាំងង!!
“អូហ្អូយយ...គូទខ្ញុំ!!”ដោយទ្រាំមិនបានប្រធានស្រីតូចឡេីងទាត់គេមួយជេីង ទាល់តែដួលអុកគូទផ្ទាល់នឹងឥដ្ឋ ធ្វេីឲគូទស្វិតៗរបស់គេឈឺជាពន់ពេក។អាស៊ានព្រិចភ្នែកញាប់ៗពេបមាត់ចង់យំ។
“ហាសហាសហាស ឲសមមុខឯង ឆឹសស”ស្រីតូចសុីងសុីងបោសដៃ រៀបចំសំពត់ឲបានរៀបរយមុននឹងដេីរចេញទៅកង់ទីនបាត់ ធ្វើដូចគ្មានអ្វីកេីតឡេីងដូច្នឹងដែរ។ឯអាស៊ានឯណេះវិញអង្គុយនៅមួយកន្លែងធ្វេីមុខជូរផ្អេះ។
“ឲសាឡាស់ទៅ រៀនជាមួយអ្នកនាងប្រធាន៣ឆ្នាំហេីយ នៅមិនដឹងចរិតនាងទៀត ថាឆ្នាស់ប៉ុណ្ណា”ឈឺទាំងរាងកាយ ឈឺទាំងចិត្ត ហេីយត្រូវកញ្ញាៗប៉ុន្មាននាក់សេីចចម្អកទៀត។ចំជាឈឺដុបពិតមែន
 “ឈប់មាត់ ហ្អូយយ គ្រាយេីងឡេីងបន្តិចមក...”អាស៊ានហុចដៃឲពួកនាងៗនោះជួយគ្រាគេឡេីងបានអង្គុយស្រួលបួលវិញ។តែទឹកមុខក្មេងប្រុសម្នាក់នេះដូចគេចង់បាញ់លេីសដេីម ថែមទាំងលួចនិយាយតែម្នាក់ទៀតផង ថាបេីមានឱកាសនឹងសងសឹកស្រីឆ្នាស់របស់គេឲបាន។លេីកនេះនាងដូចជាលេងធ្ងន់ដៃបន្តិចហេីយ។
បញ្ឈប់រាល់សកម្មភាពអ្នកនៅក្នុងថ្នាក់ មកមេីលគូរស្នេហ៍កូនក្មេងមួយគូរកំពុងអង្គុយនៅលេីទោងប្រលែងគ្នាលេង មិនខ្មាស់អារុកអារក្សអ្នកតាដែរថែរក្សានៅទីនេះបន្តិចសោះឡេីយ។
“ចាន់ចាន់ហា៎....”សម្លេងយ៉ាងស្រទន់ផ្អែមបង្អូសយ៉ាងវែងអន្លាយ។
“បាទ...”អីយ៉ាសស!!គូរស្នេហ៍មួយគូរនេះគឺជាក្មេងប្រុសទាំងពីរទេណា អីចឹងតាស៎ទេីបផ្អេីលពេញសាលាទាំងមូលបែបនេះ។នៅមួយទៀត ពួកគេជាកូនក្មេងនៅឡេីយទេ។តែជាក្មេងមានបេះដូងមនុស្សធំ ហុហុ។
“ចាន់ចាន់ស្រលាញ់បងបូបូប៉ុណ្ណា...?!”អ្នកកម្លោះតូចបូញមាត់យ៉ាងគួរឲក្នក់ក្នាញ់ដាក់អ្នកជាសង្សារ។
“ចាន់ចាន់ស្រលាញ់បូបូតែប៉ុនកូនដៃញិបតែមួយទេ”កម្លោះតូចលេីកកូនដៃបង្ហាញឲគេមេីល រួចកម្លោះតូចចាន់ចាន់បែរមុខទៅម្ខាង ទាំងលួចសេីចចាំមេីលអាកររបស់គេ។
“តូចណាស់ បងចង់បានអាធំជាងនឹង”បូបូអង្គុយមិនស្រណុក ចេះតែរមួលក្នុងខ្លួនពេលដែលបានចម្លេីយដែលគេមិនចង់បានបែបនេះ។
“ហិហិ ល្ងង់ណាស់ប្រុសនេះ ចាំមេីលអូនប្រាប់បងណា...អូនស្រលាញ់បងតូចនឹងស្រួលដាក់តាមខ្លួន បេីស្រលាញ់បងធំពេកអូនពិបាកដាក់តាមខ្លួនណាស់ ដឹងឬនៅ?”
“ហ្អូយយ សង្សារនរណាគេអីក៏ឆ្លាតដូចមនុស្សយ៉ាងនេះ”
“ហ្អិក អាប្រុសចំកួត ចង់បានន័យថាអូនសត្វមែនទេ?”ចាន់ចាន់វ៉ៃដេីមដៃគេផ្លាច់ៗទាំងខាំមាត់ខឹងនឹងគេ។
“អត់ទេ ចាន់ចាន់របស់បងឆ្លាតជាងសត្វទៀតណ៎”គេនៅតែបន្តញោះចាន់ដដែល ឯកម្លោះតូចច្រត់ចង្កេះធ្វេីមុខម៉ៅដាក់អុីបូដូចជាសត្វខ្លា។
“ហ្អា៎ សំណព្វចិត្តមាសបង បងនិយាយលេងទេ!”ចុងក្រោយឃេីញគេពេបមាត់ក្រហមចុងច្រមុះរងៀលទេីបអុីបូចូលទៅឱបលួងក្មេងក្បាលខូចម្នាក់នេះ ព្រោះបេីទុកចោលមិនលួងប្រាកដខឹងងំនឹងណារាប់ខែទៀតមិនខានទេ។
“សង្សារសម្លាញ់ចិត្តបង ចង់ញុាំអីបងទិញឲអូនញុាំទាំងអស់ណា”
“មិនញុាំ”
“ហ្អា៎ ចាន់ចាន់ កុំង៉ក់ងរដាក់បងពេកមឹស បងយំអានៀលដីឥឡូវហេីយ”
“ធ្វេីអីធ្វេីទៅ ចាន់មិនខ្វល់ពីបងស្រាប់ហេីយ ឆឹសស!!”
រាងតូចនៅតែបែរខ្នងដាក់គេ ឱបដៃយ៉ាងខ្មេីត។គឺថាចង់ឲគេលួងនឹងហេីយ តែខ្លួនឯងមិនព្រមបាត់។
“ហ្អាហ្អាហ្អា ចាន់ៗប្រពន្ធសម្លាញ់លេីកលែងទោសឲបងមកណា”
ដូចបំណងពិតមែន កម្លោះអុីបូអានៀលដីដេីម្បីលួងគេឲទាល់តែបាន។ចាន់ងាកមកឃេីញក៏សេីច ដែលគេហ៊ានដេីម្បីធ្វេីឲខ្លួនឈប់ខឹង។
“ចាន់ចាន់របស់បូបូសេីចវិញហេីយ សេីចឲច្រេីនៗមកណាបងចូលចិត្តណាស់”ឮពាក្យទាំងនេះហេីយចាន់ចាន់អឹមអៀនក្រហមថ្ពាល់ម្តង គេថែមទាំងជួយបោសគូទខោប្រឡាក់សុទ្ធតែធូលីឲអុីបូទៀតផង។
“ហិហិ តោះអាប្រុសចំកួតប្រឡាក់គូទខោអស់ហេីយ”

រឿងប្រលោមលោកខ្លីៗWhere stories live. Discover now