part 5 ពិសពុល

361 68 1
                                    

< 🌟🌻ផ្ទះស្នេហ៍ លាក់បេះដូង🏠💞>

    ក្រោយពីសុំការអនុញ្ញាតពីជុងហ្គុកហើយវ៉ាងជីក៍ចូលទៅអង្គុយជិតនាយ។

" ជុងអូនឃ្លានហើយ " ស្រីស្រស់និយាយម្ញិកម្ញក់ដាក់រាងក្រាស់


" បាទ ថេយ៉ុងឯងងើបដួលបាយឲជីបន្តិច" ជុងហ្គុកញញឹមដាក់អ្នកជាសង្សារ មុននឹងងាកទៅបញ្ជារាងតូច ។


" ហេតុអីជាខ្ញុំ នាងមានដៃជើងដែលមែនពិការឯណា?" រាងតូចថេយ៉ុងនិយាយតបទៅវិញទាំងហួសចិត្តនឹងជុងហ្គុកដែលប្រើគេដួលបាយឲនាងម្នាក់នោះ វ៉ៃគេងាប់ទៀតក៍គេមិនធ្វើដែរ។


" ហេតុអីយើងប្រើឯងមិនបាន? ឯងនៅផ្ទះយើងមិនចឹង ហើយជីគេជាសង្សារយើង" ជុងហ្គុកនិយាយទៅវិញទាំងមិនពេញចិត្តសម្តីរាងតូចមិញនេះ ។


" សង្សារមិនមែនប្រពន្ធទេ ហើយយកមកធ្វើជាសង្សារមិនមែនអោយមកធ្វើដូចលោកស្រីចឹងទេ" ថេយ៉ុងក៍មិនណយ ឆ្លើយវិញដោយមិនខ្លាចអីបន្តិចទេ គេមិនមែនជាអ្នកបម្រើគេមិនធ្វើ ។ 


ផាំង


" នេះវាហួសហេតុពេកហើយណា! " នាយក្រាស់ជុងហ្គុកលើកដៃគោះតុព្រមឡើងលាត់ ទាំងស្រែកសម្លុតទៅរាងតូចវិញទាំងខឹង រាងតូចម្នាក់នេះដូចជាបានដៃដល់ហើយ ។


" វាហួសហេតុត្រង់ណា ចុះលោកប្រើខ្ញុំបែបនេះវាមិនហួសហេតុទេហេស៎? ខ្ញុំមិនមែនអ្នកបម្រើទេ" រាងតូចថេយ៉ុងមិនញញើញនឹងការសម្លុតរបស់នាយឡើយ ងើបឈរឡើងស្រែកដាក់នាយវិញ ។ 


" ឯង.." រកស្រែកអោយរាងតូចវិញហើយតែវ៉ាងជីក៍កាត់


" មិនអីទេណាជុង អូនទៅដួលខ្លួនឯងបានណា កុំអោយពិបាកថេយ៉ុងអី " នាងញញឹមបន្តិច ព្រមទាំងងើបទៅដួលបាយដើម្បីឲជុងហ្គុកមើលមកឃើញនាងល្អ ។


" យប់នេះ ឯងត្រូវមានរឿងនិយាយជាមួយនឹងយើង" រាងក្រាស់ជុងហ្គុកមើលមុខរបស់រាងតូចមិនដាក់ភ្នែក។


" ខ្ញុំមិននិយាយ" ថេយ៉ុងនិយាយហើយប្រុងងើបដើរចេញ មិនចង់នៅរួមតុបន្តទៀត តែជុងគីចាប់ដៃគេជាប់


🌟🌻ផ្ទះស្នេហ៍ លាក់បេះដូង🏠💞Where stories live. Discover now