Part 15

70 9 0
                                    

@ Jk company
« តើក្មេងនោះអន់ចិត្តនឹងយើងឬអត់? » ជុងហ្គុកកាន់ប៊ិចដើម្បីសាញ៉េឯកសារតែខួរក្បាលគិតដល់ថេយ៉ុងឯណោះវិញទេ។

« សូមទោស...ធុញណាស់វុើយ» ជុងហ្គុកទម្លាប់ប៊ិចចោល អារម្មណ៌ច្របូលច្របល់គ្មានអារម្មណ៌ធ្វើការទេ មានអារម្មណ៍ថាបារម្ភពីថេយ៉ុង ហេតុអីស្រាប់តែមានអារម្មណ៍ថាខុស?

« ខេវី!!មកនេះបន្តិច » ជុងហ្គុក

« បាទមានការអីចាហ្វាយ? » គ្រាន់តែឮការហៅភ្លាម នាយកម្លោះខេវីប្រញាប់ងើបពីតុធ្វើការមកភ្លាម។

« មកនេះ យើងមានរឿងចង់អោយឯងជួយគិត...» ជុងហ្គុកងើបទៅអង្គុយលើសាឡុង មុននឹងហៅនាយជាកូនចៅមកអង្គុយជិត។

« បាទ..មានរឿងអីចាហ្វាយ?...មើលទៅដូចតានតឹងម្លេះ?...នេះរទេះភ្លើងបុកគ្នាអត់ទេ? » ខេវី

« ផូត!!..រទេះភ្លើងបុកស្អី?...និយាយអោយសាច់ការទៅមើល...រឿងយើងចង់និយាយវាស្រដៀងដែរតែវាមិនបុកគ្នាទេ...យើងសួរឯង...ឯងធ្លាប់មានស្នេហាទេ?...ហើយពេលស្រឡាញ់មនុស្សម្នាក់មានអារម្មណ៌បែបមិច? » ជុងហ្គុក

« ខ្ញុំហេស៎? ក៍ធ្លាប់មានដែរ...គឺនៅពេលយើងស្រឡាញ់មនុស្សម្នាក់...នៅពេលដែលបានជិតគេបេះដូងលោតញាប់ខុសពីធម្មតាដូចជារំភើប...ចង់ជួប...ចង់ក្បែរ..នៅពេលនៅជិតមានអារម្មណ៍មានក្តីសុខ..មានអារម្មណ៍កក់ក្តៅ...គឺបែបនេះណាចាហ្វាយ»ខេវី

( ពិតមែនហើយ ពេលដែលយើងនៅជាមួយក្មេងនោះទោះសម្តីឈ្លើយបន្តិចឆ្នាស់បន្តិចតែយើងបែរមានអារម្មណ៌ថាក្តីសុខ ពេលនៅជិតក្មេងនោះមានអារម្មណ៍ថាកក់ក្តៅ តែថាចុះពេលយើងនៅជាមួយជី?...មិចក៍យើងភ្លេចអារម្មណ៍ដែលយើងទទួលបានពីជី?...ឬយើងមិនដែលនៅជិតគ្នាដូចថេយ៍? ) ស្តាប់សម្តីខេវីបណ្តើរ នាយសង្ហាសញ្ចឹងគិតបណ្តើរ វិភាគពីចិត្តរបស់ខ្លួនឯង ទុកអោយនាយខាងនោះនិយាយម្នាក់ឯង ។

« ចាហ្វាយ...ចាហ្វាយហា៎...ចាហ្វាយ!!...»

« វាស្អីឯង ស្រែកនោះស្រែកបែកក្រដាសត្រចៀកយើងហើយ» ជុងហ្គុកភ្ញាក់ពីការគិត មុននឹងងាកមកសម្លក់អ្នកជាកូនចៅ រកតែគិតអីតិចតូចមិនបាន ហៅនោះហៅ។

You've reached the end of published parts.

⏰ Last updated: May 04 ⏰

Add this story to your Library to get notified about new parts!

🌟🌻ផ្ទះស្នេហ៍ លាក់បេះដូង🏠💞Where stories live. Discover now