Part 9 : កុំទៅអី

418 103 10
                                    

_____at Jk ____

   នាយក្រាស់ដើរចូលទៅខាងក្នុងផ្ទះទាំងទឹកមុខមិនសូវល្អនោះទេ ។

" ហុើយ....ហេតុអីក៍ខ្ញុំមានអារម្មណ៍ថាល្ហល្ហេវបែបនេះ ? " នាយក្រាស់ដាក់ខ្លួនអង្គុយចុះនៅលើសាឡុង សម្លឹងមើលក្នុងផ្ទះ គឺស្ងាត់ជ្រងំ ជាពិសេសពេលដែលរាងតូចថេយ៉ុងធ្លាប់នៅជាមួយគេប៉ុន្មានថ្ងៃ វាដូចជាគ្មានអារម្មណ៍បែបនេះនោះទេ ។

" នេះខ្ញុំកំពុងនឹកក្មេងម្នាក់នោះហេស៎?...ខ្ញុំគិតអីទៅលើគេទៅ..." ជុងហ្គុកផ្អែកខ្លួនទៅលើសាឡុងទាំងធុញថប់ ខួរក្បាលនឹកឃើញតែក្មេងម្នាក់នោះ ដែលស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផង ។

< រឺងៗ >

   សម្លេងទូរស័ព្ទនាយកម្លោះរោទ៍ឡើង ទើបជុងហ្គុករហ័សងើបអង្គុយទាញទូរស័ព្ទមកមើល ។

" អាឡូជី..." នាយក្រាស់លើកទូរស័ព្ទនិយាយទាំងដកដង្ហើមធំ នៅពេលអ្នក call មកមិនមែនជាថេយ៉ុង តែជាសង្សាររបស់គេទៅវិញ ។

( ស្តាប់តាមសម្លេងបង ដូចជាមិនចង់អោយអូន call ទៅទេហេស៎?...អូនរំខានបងមែនទេ ? )

" មិនមែនបែបនឹងទេជី...គឺបងរាងមិនសូវស្រួលខ្លួននឹងណា..."

( ហឹម...ចឹងបងគេងទៅអូនមិនរំខានទេ ) ស្រីស្រស់និយាយបែបអាក់អន់ចិត្ត មុននឹងបិទទូរស័ព្ទចោលតែម្តង ។

    ជុងហ្គុកទម្លាប់ទូរស័ព្ទចុះទាំងធុញ ពេលនេះនាយមានអារម្មណ៍ចាប់ផ្តើមធុញនឹងចរឹករបស់នាងជាសង្សារហើយ ។

   នាយក្រាស់ឡើងទៅខាងលើបន្ទប់ ងូចទឹកសម្អាតខ្លួន មុននឹងដាក់ខ្លួនគេង ។

___________

# ១២យប់

" ហឹម...ដូរសោផ្ទះបាត់ហើយ..." ថេយ៉ុងប្រុងនឹងចាក់សោរចូលទៅខាងក្នុងផ្ទះចាស់របស់ខ្លួនតែក៍ឃើញថាដូរសោបាត់ទៅហើយ ។

" ផ្លោះក៍ផ្លោះទៅវាមិនងាប់ទេ...." ថេយ៉ុងនិយាយហើយ ចាប់ផ្តើមហក់ឡើងរបងផ្ទះដែលរាងខ្ពស់ល្មមដែរ មុននឹងងាកមើលឆ្វេងស្តាំខ្លាចមានអ្នកឃើញច្រលំថាគេជាចោរ បន្ទាប់មកក៍ហក់ចុះពីលើរបងចុះទៅ ។

🌟🌻ផ្ទះស្នេហ៍ លាក់បេះដូង🏠💞Where stories live. Discover now