ភាគទី៣

710 89 2
                                    

  " ន៎ែលោកឯងជាអ្នកណាលែងទៅ!! " ម្ចាស់កាយតូចប្រឹងរើបម្រាស់ចេញពីរង្វង់ដៃមាំ កាលបើឮដូច្នេះស៊ុងហ៊ុន នាយប្តូរពីឱបតែបែរជាមកចាប់កាន់ស្មារទាំងសងរបស់ជេយ៉ុនទៅវិញ។

" ជេគ គឺយើងណា៎ យើងផាក ស៊ុង ហ៊ុននោះអី! " ទឹកភ្នែកស្រក់ស្របនឹងពាក្យនិយាយ ស៊ុងហ៊ុនក្រសោបមុខតូចឲសម្លឹងចំមុខខ្លួនក្រវីក្បាលតតាត់ដូចជាមនុស្សសតិមិនគ្រប់យ៉ាងអ៊ីចឹង។

  " ទេ ជេគស្អីលោកឯង ខ្ញុំមិនមែនជេគទេ ខ្ញុំគឺ លី ជេយ៉ុន ស្តាប់បានទេគឺ លី ជេយ៉ុន!! " ជេយ៉ុន ប្រកែកដាច់អហង្ការ ភ្ញៀវដែលបានចូលរួមក៏ងាកមកមើលពួកគេគ្រប់គ្នា ព្រះអើយម្ចាស់ក្រុមហ៊ុនវ៉ាញមួយទាំងមូល បែរជាដើរឱបគេឯងក្នុងទីសាធារណៈបែបនេះ ពិតជាគួរឲអាម៉ាស់ណាស់។

  " ឯងកុហក ឯងគឺជាជេគច្បាស់ណាស់ ឯងចង់គេចពីយើងមិនអីនោះទេ តែឯងចាំបាច់ត្រូវប្តូរនាមត្រកូលដែលទេ? " នាយចាប់អង្រួនស្មារតូចខ្លាំងសឹងរបូតក្បាលពីស្មារ ទាំងខឹងទាំងឈឺចាប់លាយឡំគ្នាពេញក្នុងទ្រូង រូបហ្នឹងរាងហ្នឹងជាជេគច្បាស់ណាស់ ភ្នាល់ដាក់ជីវិតទៀតក៏គេហ៊ានភ្នាល់ដែរ។

  " ផ្លាច់!ឆ្គួតហើយ លោកឯងឆ្គួតមែនទែនហើយ អ្នកណាគឺជាជេគនោះ? ខ្ញុំប្រាប់ហើយថាខ្ញុំគឺ លី ជេយ៉ុន ត្រចៀកប៉ោតឬយ៉ាងម៉េច? " នាយតូចប្រឹងប្រមូលកម្លាំងសេសសល់ក្នុងខ្លួនរើបម្រាស់ចេញពីគេ ចុងក្រោយក៏អាចរើចេញបានមែន មានឱកាសជេយ៉ុនក៏ប្រលែងមួយដៃយ៉ាងដំណំ រហូតដល់ថ្នាក់ផ្ទៃមុខសង្ហាររបស់រាងខ្ពស់ត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់ខ្លួន។

  " ជេគ!!ជេគ " ស៊ុងហ៊ុន ប្រឹងស្រែកដង្ហើយហៅអ្នកដែលដើរចេញទៅជាមួយទឹកភ្នែកហូររហាម នាយចង់រត់ទៅតាមដែរ ប៉ុន្តែត្រូវជេយ៍ចាប់ដៃជាប់។

  " ឲគេទៅសិនទៅ " ជេយ៍ ស្តីឡើងដោយការយល់ដឹង ជួបគ្នាភ្លាមៗបែបនេះជេគច្បាស់ជាធ្វើចិត្តមិនទាន់បាននោះទេ ដូច្នេះគួរបណ្តោយតាមគេមួយខ្យល់សិនទៅ។

________

  " អ្ហឹក ហឹក..ហឹក " អ្នកដែលស្រែកស្តីឲគេឡូងៗមុននេះ ក៏មកក្រាបក្បាលយំនិងចង្កូតឡានដូចជាកូនក្មេង មុខគេម្នាក់នោះប្រៀបដូចជាអំបិលយ៉ាងចឹង កាលណាបានឃើញហើយវាក៏ធ្វើឲបេះដូងមានរបួសនោះឈឺផ្សារពឺតៗ។

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Tempat cerita menjadi hidup. Temukan sekarang