ភាគទី១៣

622 65 0
                                    

" គេមិនអីទេ គ្រាន់តែក្តៅក្នុងនិងអស់កម្លាំងខ្លាំងបន្តិចប៉ុណ្ណោះ បងបានដាក់សេរ៉ូមជំនួយកម្លាំងគេវិញហើយមិនយូរមិនឆាប់គេគង់និងដឹងខ្លួនហើយ " និយាយតែមាត់តែដៃកំពុងមូលសារ៉េកម្រិតសេរ៉ូមឲសមបរិមាណហូរចេញមក ជេគក៏ប្រលែងដង្ហើមធំធូរទ្រូងខ្សាក។

" អរគុណបងច្រើនហើយ "

" អឹម..បងមិនបាននៅកំដរឯងយូរទេណា៎ មានអ្នកជំងឺនៅខាងក្រៅច្រើនណាស់ " ហុីស៊ុងលើកដៃអង្អែលក្បាលប្អូនថ្នមៗមុននិងចេញទៅវិញ ជេគងកក្បាលភ្ងក់ដោយការយល់ដឹង ម្យ៉ាងខ្លួនរំខានបងប្រុសមកក៏ច្រើនគួរសមណាស់ទៅហើយ។

ក្រឹប!

អ្នកកម្លោះបិទទ្វារទឹកមុខក៏ប្រែផ្លាស់មិនសូវជាស្រស់បស់ដូចមុននេះនោះទេ ហុីស៊ុងត្រូវជ្រើសរើសកុហកជេគទៀតហើយក៏ព្រោះតែស៊ុងហ៊ុន។ ត្រូវហើយ ស៊ុងហ៊ុនបានដឹងខ្លួនរួចម្តងទៅហើយប៉ុន្តែ....

ត្រឡប់ទៅមុននេះបន្តិច...

" ស៊ុងហ៊ុន ឯងនៅមិនទាន់បានប្រាប់អាការៈឯងដល់ជេគទៀតមែនទេ? " ហុីស៊ុងឈរពិតតុជជែកនិងអ្នកជម្ងឺដ៏សែនមានះមួយរូបនេះ ស៊ុងហ៊ុនមិនតបត្រឹមក្រវីក្បាលបន្តិចប៉ុណ្ណោះ។

" ឯងគិតចង់លាក់គេដល់ពេលណាទៀត? គិតថាលាក់បានរហូតមែនទេ? "

" ខ្ញុំគង់និងប្រាប់ទេគ្រាន់តែមិនមែនពេលនេះ សំខាន់ពេលនេះបងជួយលាក់ខ្ញុំសិនទៅ " ស៊ុងហ៊ុន ប្រើកែវភ្នែកមើលទៅបងជីដូនមួយដោយការអង្វរក

" ជួយលាក់ទៀតហើយមែនទេ? ស៊ុងហ៊ុនបើជាអ្នកផ្សេងបងអាចនិងកុហកបាន តែសម្រាប់ជេគមួយបងហាមាត់កុហកគេមិនបាននោះទេ " គ្រប់ពេលឃើញមុខមាត់ដ៏ស្លូតបូតមួយនោះហើយអ្នកណាអាចដាច់ចិត្តកុហកបានទៅ? ស្មានមិនត្រូវនោះទេបើជេគបានដឹងពីរឿងនេះគេនិងឈឺចិត្តប៉ុណ្ណានោះ។

" ខ្ញុំដឹងថាបងមិនដាច់ចិត្តកុហកគេទេ តែចាត់ទុកថាបងធ្វើនេះដើម្បីគេទៅ... " ហុីស៊ុង ហាមាត់ចង់ប្រកែកតែគ្មានពាក្យអ្វីចេញមកនោះទេ ចុងក្រោយក៏ត្រូវយល់ស្របតាមស៊ុងហ៊ុនដដែល។

" អរគុណបងហើយ " ស៊ុងហ៊ុនញញឹមខ្សោះបន្តិចនាយដឹងច្បាស់ណាស់បើលើកយកជេគមកធ្វើជាធំហើយហុីសុឹងច្បាស់ប្រកែកមិនបាននោះទេ។

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now