ភាគទី៦

556 77 4
                                    


" ជេយ៉ុន!! ជេយ៉ុន " លោកគ្រូពេទ្យដង្ហើយហៅប្អូនប្រុសឡូងៗដែលកំពុងតែដើរតែលតោលគ្មានទិសដៅនោះ។

" ..... "

" ជេយ៉ុន អូនទៅណា? " នាយស្ទុះទៅកន្រ្តាក់ចាប់កដៃតូចជាប់បង្អាកដំណើររបស់គេ ជេយ៉ុន មិនរើបម្រាស់ក៏មិនតបតដូចគ្នា ត្រឹមយំខ្សឹបខ្សួលជាចម្លើយវិញប៉ុណ្ណោះ។

" ហ្អឹក..ហ្អឹក "

" យំទៀតហើយៗ ធំហើយម៉េចក៏ចូលចិត្តយំដូចជាកូនក្មេងបែបនេះ? " ដៃមាំបោសវាសទឹកភ្នែកចេញពីផ្ទៃមុខស្រស់ស្អាត បេះដូងនាយឈឺចាប់ដូចគេចាប់ច្របាច់លេងក្រោយបានឃើញវង់ភ័ក្រ្តមួយនោះប្រែជាសោកសៅបែបនេះ។

" បងប្រុស ហ្អឹកៗ.... " ជំនួសឲការនិយាយស្តីម្ចាស់កាយតូចក៏សសុលស្ទុះទៅឱបបងប្រុសណែនដៃពេលនេះនាយចង់យំ ចង់មានមនុស្សម្នាក់គ្រាន់ធ្វើជាទីពំនាក់ ហើយបងប្រុសម្នាក់នេះគឺជាជម្រើសដ៏ល្អបំផុតហើយ។

" ជេយ៉ុន.. អូនពិតជាស្រលាញ់ស៊ុងហ៊ុនពិតទេ? " នាយដឹងថាមិនគួរសួរក្នុងកាលៈទេសៈនេះនោះទេ តែនាយគ្រាន់ចង់ឲប្រាកដក្នុងចិត្តប៉ុណ្ណោះ យ៉ាងណាយ៉ាងណីឲនាយបានត្រៀមចិត្តទុកមុនខ្លះដែរ។

" ខ្ញុំ..ខ្ញុំ..." នាយតូចហាក់ស្ទាក់ស្ទើរក្នុងចិត្តមិនដឹងគួរតបយ៉ាងម៉េចឲសមស្របនោះទេ ចិត្តមួយប្រាប់ថាស្រលាញ់តែចិត្តមួយទៀតក៏ប្រឆាំងតវ៉ាជាដាច់ខាតថានិងមិនវិលទៅរកស្នេហាចាស់នោះវិញនោះទេ។ កាយវិការបែបនេះហុីសុឹងក៏អាចកាត់ន័យយល់បានថាបែបណា នាយប្រលែងពីការឱបមកក្រសោបស្មារទាំងសងរបស់ម្ចាស់កាយតូចទាបវិញ។

" ចុះបង? បងវិញនោះឯងធ្លាប់ស្រលាញ់បងទេ? " នេត្រាមុតស្រួចសម្លឹងចំកែវភ្នែកក្រហមថ្លែរប្រឹងស្វែងរកចម្លើយចេញពីបេះដូង នាយបានលាក់វាអស់រយៈពេលបីឆ្នាំរួចមកហើយនាយមិនចង់លាក់វាទៀតទេ។

" ហុីស៊ុងបង.. "

" មិនខុសទេ បងស្រលាញ់ឯង ស្រលាញ់មិនមែនក្នុងនាមជាបងប្អូនតែស្រលាញ់ក្នុងន័យចង់បានឯងមកថ្នាក់ថ្នម មកថែរក្សាមកធ្វើជាកម្មសិទ្ធរបស់បងតែម្នាក់ តែបងក៏មិនមែនជាមនុស្សអាត្មានិយមឯងប្រាប់បងតែមួយម៉ាត់មកឯងស្រលាញ់បងឬអត់? ឬមួយក៏ឯងស្រលាញ់ស៊ុងហ៊ុន? បើឯងជ្រើសយកបង បងក៏សប្បាយចិត្តតែបើឯងជ្រើសយកស៊ុងហ៊ុនបងក៏យល់ស្របក្នុងការប្រគល់ឯងឲទៅគេវិញ ដូច្នេះឯងគ្រាន់ប្រាប់បងមួយម៉ាត់មកឯងស្រលាញ់គេឬក៏អត់? " ក្តីស្រលាញ់ច្បាស់ជាមិនអាចហាមបាននោះទេ តែយើងក៏មិនត្រូវធ្វើខ្លួនជាអាត្មានិយមនោះទេ។ ពាក្យថា ' ស្រលាញ់ ' មួយម៉ាត់ថ្វីបើស្តាប់ទៅវាសាមញ្ញតែមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ ការស្រលាញ់ គឺសំដៅលើការថែទាំ ថ្នាក់ថ្នម ហើយក៏ត្រូវលះបង់ផងដែរ។

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Место, где живут истории. Откройте их для себя