ភាគទី១៧

586 64 0
                                    

" ហុីគេយ៉ាងម៉េចហើយ? គេមិនអីទេមែនទេ? គេផុតគ្រោះថ្នាក់ហើយមែនទេ? ខ្ញុំអាចចូលទៅមើលគេបានហើយមែនទេ? " សំនួរជាច្រើនលើកយកមកចោទក្នុងពេលតែមួយ ដោយឃើញរឹកពាស្លន់ស្លោរបស់ជេគពេក ទើបជេយ៍ស្តីកាត់

" ជេគស្ងប់អារម្មណ៍សិន កុំទាន់អាលបង្ខំគាត់ពេកអី " ជេយ៍ ចូលទៅទាញជេគឲខិតថយក្រោយបន្តិចដ្បិតមុននេះគេចាប់អង្រួនដើមដៃហុីស៊ុង សឹងរបូតទៅហើយ។

" ហុីស៊ុងបងប្រាប់ខ្ញុំមកថាគាត់មិនអីទេត្រូវទេ

" សម្លេងរបស់គេបង្កប់ទៅដោយក្តីសង្ឃឹមវាធ្វើឲលោកគ្រូពេទ្យពិបាកក្នុងការនិយាយការពិតជាខ្លាំង

" ជេយ៉ុន.. "

" ហុីស៊ុង សូមប្រាប់ខ្ញុំមកថាគេមិនអីនោះទេ " ជេគនៅតែទទូចដដែលៗ លោកគ្រូពេទ្យសន្សឹមងើបមុខឡើងសម្លឹងមើលប្អូនប្រុសដែលពេលនេះមានសភាពពិបាកយល់ជាពន់ប្រមាណ បបូរមាត់នាយបង្ហើបតិចៗមុននិងផ្តល់ចម្លើយ

" សូមទោសជេយ៉ុន..តែបងខំអស់ពីសម្ថភាពហើយ "

ក្រឹប!

ខ្លួនប្រាណទន់ធ្លាក់ដល់ដីស្របពេលបេះដូងក៏ប្រេះបែកជារាប់សិបកោដិ ទឹកភ្នែកធ្លោយហូរមកមិនដឹងជាលើកទីប៉ុន្មានក្នុងថ្ងៃនេះ ។

" អត់ទេ!! គេមិនបានស្លាប់ទេ ហុីស៊ុងបងកុហកខ្ញុំមែនទេ? " នាយស្រែកយំឡើងទ្រហឹង គក់ទ្រូងខ្លួនឯងឌឹបៗ អ្នកណាក៏បានដែរជួយប្រាប់គេផងថាវាមិនមែនជាការពិត នាយគ្រាន់តែស្តាប់ច្រឡំប៉ុណ្ណោះ។

" ជេយ៉ុន.... " បងប្រុសស្ទុះមកត្រកងកាយប្អូន ឱបអង្អែលក្បាលគេដោយថ្នាក់ថ្នម ដំណឹងនេះជេគច្បាស់ជាពិបាកក្នុងការទទួលយក ប៉ុន្តែយើងអាចជៀសផុតទេ?

" គេមិនបានទៅណាចោលខ្ញុំទេ គេបានសន្យាហើយថានិងនៅក្បែរខ្ញុំ ហុីស៊ុងគេមិនបានទៅចោលខ្ញុំទេ អ្ហឹក..ហុឺ " នាយជ្រប់មុខក្នុងទ្រូងមាំ ស្រែករោទ៍ដូចគេចាក់.ក ធ្វើចិត្តមិនទាន់ធ្វើខ្លួនមិនត្រូវ។

" ស៊ុងហ៊ុន ប្រុសចង្រៃហេតុអីក៏បងទៅចោលអូន បងក្បត់សន្យា បងមនុស្សអាក្រក់ ផាក ស៊ុងហ៊ុន បងមនុស្សអាក្រក់បងតែងតែធ្វើឲអូនយំ " " ផាក ស៊ុងហ៊ុន អ្ហឹកៗ ឆាប់ងើបមកទទួលខុសត្រូវភាពឈឺចាប់ដែលបងបន្សល់ឲអូនភ្លាម!!! "

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now