ភាគ ៣១.

1.3K 57 1
                                        

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣១.

« ហឹមម ហឹក » សម្លេងដង្ហក់យំបូករួមនិងការទប់សម្លេងថ្ងូរសឹងតែស្លាប់ខ្លួនហើយនោះ ត្របកភ្នែកដែលបើកបង្ហូរទឹកភ្នែករាប់លានដំណក់មុននេះក៏ប្រែទៅជាទន់ចុះ បញ្ជាក់ថានាងបន្តលែងបានហើយ។

« ខ្លាំងណាស់ណ៎ សមជាតំណែងម៉ាហ្វៀស្រីពិតៗតែម្តងហើយ » ជីមីនសើចគ្រហឹមក្នុងបំពង់.កតិចៗ ពេលដែលដឹងថាគេកំពុងឈ្នះនាង! មុននេះគេលេងខ្លាំងដៃណាស់ នាងទប់សម្លេងថ្ងូរមិនហ៊ានអោយគេឮសូម្បីបន្តិច! នាងកាន់តែមានះគេក៏កាន់តែពេញចិត្តនិងឯង។

SKIP.

-ថ្ងៃថ្មី

« ហ្វាសុីលី! យកទឹកមកទទួលភ្ញៀវ! » ព្រឹកព្រលឹមឡើង គ្មានសិរីសួស្តីសូម្បីតែបន្តិច! គេប្រើនាងអោយនាងលើកទឹកអោយស្រីស្នេហ៍របស់គេទៀតហើយ! មិនដឹងថាគេនៅលាក់ស្រីប៉ុន្មាននាក់ទៀតទេ បើស្រីប្តូរមុខរាល់ថ្ងៃបែបនេះ។

« អៃយ៉ា បងបានអ្នកបម្រើស្អាតដល់ថ្នាក់នេះផង? មិនលួចក្បត់អូនទៅរកនាងឯណាហី? » សាមែលនិយាយឡើង ដោយសម្លក់ទៅកាន់ជីមីនបែបរឹកពារស្រីស្អាត លេងទឹកមុខគួរអោយខ្នាញ់ទាក់ចិត្តរបស់គេ។

« បងម៉េចនិងអាចក្បត់គ្រាប់ពេជ្រទៅគេងអោបស្រីបម្រើទៅ? មិនអាចទេ! រអើមណាស់! » ប្រយោគមួយនេះ លាន់ពេញត្រចៀកហ្វាសុីលីតែម្តងហើយ! នាងឈឺឡើងស្ពឹកដល់ថ្នាក់ប្រកែកនិងគេលែងរួច កាន់តែប្រកែកគឺកាន់តែឈឺចាប់ គ្មានជម្រើសណាល្អជាងស្ងាត់មាត់ទេ។

« នេះទឹក! » ហ្វាសុីលីដាក់ថាសទឹកលើតុដែលពួកគេទាំងពីរកំពុងអង្គុយផ្តេកផ្តួលគ្នា នាងដាក់ចុះហើយនាងក៏ដើរចេញ នាងមិនទំនេរនៅអង្គុយមើលទេ!

« ឈប់សិនៗ! ខ្ញុំសុំដូរយកទឹកដោះគោវិញ! » ប្រុងនិងឈានជើងដើរចេញទៅវិញហើយ សាមែលក៏និយាយបញ្ជាឡើងជាហេតុធ្វើអោយហ្វាសយីលីត្រូវបែរមកវិញ ធ្វើតាមបញ្ជារបស់ស្រីម្នាក់នោះដោយមិនមាត់មួយម៉ាត់។

« បងគិតចង់ភ្ជាប់ពាក្យជាមួយអូនទេ? អូនប្រាប់ប៉ាម៉ាក់អូនហើយៗ! »

« បងថាមិនបាច់ភ្ជាប់ពាក្យទេ! ចាំរៀបការតែម្តងទៅ... »

ប្រាវៗ

ជីមីននិយាយមិនទាន់បានអីផង សម្លេងធ្លាក់បែកកែវក៏ឮឡើងមិនឆ្ងាយពីគេប៉ុន្មានទេ ជាហេតុធ្វើអោយគេបានឃើញថាហ្វាសុីលីកំពុងតែដួលលើដី បែកកែវខ្ចាយអស់នោះ!

« អត់ប្រយោជន៍ពិតមែន! អូនកុំខ្វល់ពីនាងអី! នេសញុំានំទៅ! » ជីមីននិយាយតែពិននេះគេក៏ទាញនំបញ្ចុកសាមែល ស្រីស្នេហ៍របស់គេយ៉ាងរីករាយ ទុកអោយរាងស្តើងខាងនោះនៅចុកឆ្អល់តែឯង ឈឺខ្លួនមិនដល់ឈឺចិត្តទេ!

-ល្ងាច

« មកនេះ! នាងបំបាក់មុខយើងណាស់ នាងមានដឹងទេ? » បន្ទាប់ពីជូនដំណើរសាមែលស្រីស្នេហ៍របស់គេទៅផ្ទះវិញហើយ ជីមីនក៏ចូលមកក្នុងភូមិគ្រឹះវិញ គឺចូលមកចាប់ទាញហ្វាសុីលីត្រដាបត្រដួសចេញពីផ្ទះបាយមក។

« អាយយ លោកចង់នាំខ្ញុំទៅណានិង? ហឹក កុំអី » រាងស្តើងស្រែកឡើងដោយទឹកភ្នែកច្រាលចេញមកពីណាខ្លះក៏មិនដឹង អោយតែនាងនៅក្បែរគេគឺនាងតែងតែយំដោយមិនដឹងខ្លួន...

+បន្ទប់ក្រោមដី!

« នាងមិនបាច់ទៅជួបនរណាទៀតទេ! កុំអោយនាងពិនធ្វើរឹកពារ មាយា ល្បុចកលមួយរយជំពូកពេក! »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now