#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៤០.
                              « ស្តាប់ម៉ាក់ណាកូន! ប៉ាកូននៅឆ្ងាយណាស់! ប៉ាកូនមកមិនបានទេ... » ជីមីនគេទៅប្រជុំនៅប៉ែកអុឺរ៉ុប គ្រាន់តែការធ្វើដំណើរក៏យូរណាស់ហើយ គេទៅយ៉ាងតិចក៏មួយសប្តាហ៍ ឬ 2 សប្តាហ៍ដែរ!។
                              « ម៉េចថាបងមកមិនបាន? » សម្លេងគ្រលរបន្លឺឡើងក្រោយខ្នង ធ្វើអោយហ្វាសុីលីរហ័សងាកមក! បែរមកនាងក៏ឃើញវត្តមានជីមីនលេចឡើង ធ្វើអោយនាងត្រូវបើកភ្នែកធំៗភ្ញាកើផ្អើលហើយក៏មិនយល់ដូចគ្នា!
                              « ម៉េចក៏បង...
                              « ការប្រជុំរំសាយហើយ! បងក៏មករកអូនវិញតែម្តងទៅ! នឹកអូនស្ទើស្លាប់ហើយ » ជីមីនទាញរាងស្តើងមកឆ្ងាយពីកូនៗ ព្រោះមិនចង់អោយកូនឃើញអ្វីដែលមិនគួរឃើញ... មកថើបគ្នាស្រស់ៗបែបនេះកូនឃើញមិនបានទេ។
                              ...
                              « អូនប្រុងមិនប្រាប់ជុងហ្គុកមែន? បងសរសើរប៊ែលឡាណាស់! នាងលាក់ជិតខ្លាំងមែនទែន! ជុងហ្គុកគេទាក់ទងទៅនាងមិនដែលបានទេ អូនមានដឹងថានាងនៅទីណាទេ? » សំណួរចេញពីមាត់របស់ជីមីនមួយប្រយោគនេះ ហ្វាសុីលីបានត្រឹមក្រវីក្បាល ព្រោះនាងក៏មិនដឹងដូចគ្នា! នាងដឹងថាប៊ែលឡាក៏មិនចង់ចាកចោលកូនដែរ! មកពីនាងគ្មានសមត្ថភាពមើលថែកូនមួយនេះទើបនាងត្រូវទុកអោយហ្វាសុីលីដែលមានជីវភាពប្រសើរខ្លាំង អោយមើលថែជំនួស។ 
                              « បើប៊ែលវីណាយំនឹកម៉ាក់ 2-3 ដងទៀតអូនប្រាកដជាទ្រាំមិនបាន ហើយប្រាប់ជុងហ្គុកមែនហើយ! ប៊ែលឡាមកវិញនាងចង់ខឹងអូនក៏ខឹងទៅ! អូនមិនអាចទ្រាំមើលក្មេងខ្វះភាពកក់ក្តៅបែបនេះទៀតទេ » ហ្វាសុីលីចូលខ្លួនទៅអង្គុយក្រោមរង្វង់ដៃរបស់ជីមីន ហើយក៏បន្លឺឡើងតិចៗ ហាក់ដូចជាចង់អោយប៊ែលវីណាបានភាពសប្បាយរីករាយ និងភាពកក់ក្តៅពីគ្រួសារវិញ! នាងចង់ប្រាប់ជុងហ្គុក គេមានសមត្ថភាពចិញ្ចឹមកូនមួយនេះបានប្រាកដណាស់ តែថាប៊ែលឡារីមិនបានគិតបែបនោះទេ! នាងនៅតែគិតថាជុងហ្គុកមិនច្បាស់លាស់ មិនខ្វល់ពីនាង នាងគិតថាគេគ្រាន់តែបារម្ភមួយពេលៗដោយសារតែរឿងជ្រុលជ្រោះម្តងនោះ។
                              « ប៊ែលឡាមកមើលកូនមួយខែម្តងត្រូវទេ? ខែក្រោយនេះបងនិងហៅជុងហ្គុកមក! បងនិងអោយពួកគេដោះស្រាយគ្នាជាថ្មី! បើពួកគេត្រូវការពេលតែពីរនាក់ យើងក៏មើលប៊ែលវីណាជំនួសនិងឯង! អូនគិតយ៉ាងម៉េចដែរ? » ជីមីនសួរឡើងដោយថើបថ្ងាសរាងស្តើងតិចៗ , ហ្វាស៊ីលីក៏ងក់ក្បាលយល់ស្របនិងគេ រឿងដើរមកដល់ពេលនេះហើយ គ្មានជម្រើសណាដែលប្រសើរជាងនិងទេ! 
                              « អៃយ៉ា គេងអស់ហើយនួក! » ក្រលេកទៅមើលក្មេងៗវិញ ជីមីនក៏ឃើញថាម្នាក់ៗលេងដល់ថ្នាក់គេងលក់ទាំងបីតែម្តង។
                              « អូនយកក្មេងៗទៅបន្ទប់របស់ពួកគេសិន » ហ្វាសុីលីថាហើយនាងក៏ងើបចេញពីរាងក្រាស់ ដើរបីក្មេងម្តងម្នាក់ៗទៅបន្ទប់កូនក្មេងដែលនៅក្រោមនោះ។
                              « ហាហ្ស៊ែលរបស់ប៉ាគេងហៀរទឹកមាត់តែម្តងហើយ! » ជីមីនលើកបីកូនរបស់គេទាំងពីរដាក់លើដៃក្នុងពេលតែមួយដើរពីក្រោយហ្វាសុីលីទៅរកបន្ទប់ក្មេងៗនោះ។
                              « កូនគេងហើយ ពួកយើងគេងដែរទៅ! » ដាក់ក្មេងៗលើគ្រែដណ្តប់ភួយហើយអស់ហើយ ជីមីនក៏និយាយឡើងដោយទឹកមុខខិលៗ។
                              « ដាំចេកទៅ! កុំល្មោភពេក! មួយខែម្តងបានហើយ អូនមិនចង់មានកូន 10-20 នាក់ទេ! » ហ្វាសុីលីថាហើយ នាងក៏ដើរចេញទៅមុនគេបាត់ នៅទៀតខ្លាចស្រែកជេរគ្នាភ្ញាក់ក្មេងៗអស់។
                              « អាយយ »
                              « ធានាមិនអោយអូនមានកូនទៀតទេ ចាក់ទឹកក្រៅពាងក៏បានដែរណ៎ »
                              [ចាក់ទឹកក្រៅពាងយ៉ាងម៉េច?👁️👄👁️]
______________________________________
                              « ពេលនេះពួកយើងបានមកដល់នេះជាមួយគ្នា អូនមានអារម្មណ៍ថាស្តាយក្រោយទេ? បើយើងចាប់ផ្តើមជាមួយគ្នាតាំងពីដំបូងមកដោយមានការសងសឹក យើងប្រាកដជាសប្បាយចិត្តជាប់ៗគ្នា មិនមែនម្តងសប្បាយ ម្តងកើតទុក្ខ ឈឺចាប់ព្រាត់ប្រាសបែបនិងទេ! ណ្ហើយចុះ យ៉ាងណាក៏យើងមានក្តីសុខហើយ! » រាងក្រាស់បន្លឺឡើងបែបនេះ ហ្វាសុីលីក៏បានត្រឹមញញឹមដាក់គេ ភ្នែកនាងបើកសឹងលែងរួចទៅហើយ! គ្រាន់តែពិននេះក៏ដឹងថានាងទើបតែនិងត្រូវការកម្តៅសាច់ដុំក្តៅៗមុននេះ!
                              « បងស្រលាញ់អូន ប្រពន្ធសម្លាញ់! »
                              #ចប់!
                                      
                                          
                                   
                                              ВЫ ЧИТАЕТЕ
~បម្រើស្នេហ៍ម៉ាហ្វៀស្រី~
Случайныйស្នេហាដែលមានតែការសងសឹក សងសឹកទៅមកដើម្បីរកយុត្តិធម៍ជូនខ្លួនឯងរៀងខ្លួន! បើពួកគេស្រលាញ់គ្នាមែន ចាំបាច់អីពួកគេយករឿងគំនុំមកបាំងមុខ?
 
                                               
                                                  