ភាគទី :8 ចាហ្វាយសរសៃរទាញ??

4.4K 462 6
                                    

  យើងងាកមកមើលនៅឯសេអ៊ូលឯណេះវិញ ពេលនេះនៅក្នុងភូមិឝ្រឹះម៉ាហ្វៀតូចមានភាពស្ងប់ស្ងាត់ព្រោះម្ចាស់ភូមិគ្រឹះនេះកំពុងតែអង្គុយខូចចិត្តរឿងគេលួចស្នាមថើបដំបូងរបស់ខ្លួន !!!

ហឹម..ទន់ហើយផ្អែមទៀត...អេ៎!!មិនមែនទេ គួរឲ្យស្អប់ណាស់ >>ថេយ៏អង្គុយរអ៊ូពីនេះពីនោះមិនចប់តែ

ក៏ជ្រុលមាត់សរសើរពីបបូរមាត់រាងក្រាស់បន្តិចព្រោះបបូរមាត់មួយនោះទន់ហើយផ្អែមមែន បើចង់ដឹងច្បាស់សួរឆីថេយ៏ទៅ+_-

វើយ...នាងក'ប៊ីន >>ថេយ៏ងើបឈរឡើងដើរមកបើកទ្វាមុននឹងស្រែកហៅជំនិតរូបស្រស់របស់ខ្លួនខ្លាំងៗសឹងតែរង្គើរភូមិគ្រឹះ

អ្នកបម្រើទាំងអស់ក៏ចែកជើងគ្នាធ្វើការឲ្យរៀបរយនិយាយឲ្យត្រង់ពួកគេខ្លាចសម្លេងស្រែករបស់ចាហ្វាយគេណាស់ ។

អ្នកប្រុសតូចប៊ីនគេទៅមើលឃ្លាំងជំនួសអ្នកប្រុសបាត់ហើយ >>ម៉ែដោះពេលលឺសម្រែករាងតូចគាត់ក៏ប្រញាប់ចេញមកមើលហើយក៏ឃើញថារាងតូចស្រែករកជំនិតទើបគាត់ចូលមកប្រាប់បន្តិច

ក៏ពិតមែនមុននេះប៊ីនគេបានទៅមើលឃ្លាំងផ្ទុកទំនិញជំនួសចាហ្វាយបាត់ហើយ!!

ឆឹស..ទៅគ្មានប្រាប់យើងមួយម៉ាត់នាងប៊ីនចង្រៃ ....អរគុណណាស់ម៉ែដោះ >>ថេយ៏ពេលលឺម៉ែដោះប្រាប់បែបនេះហើយគេក៏កើតចឹត្តខឹងនឹងជំនិតរបស់ខ្លួនដែលទៅគ្មានប្រាប់អ្វីមួយម៉ាត់

នាយតូចអោនគោរពអរគុណម៉ែដោះបន្តិចទោះគេជាចាហ្វាយនាយមែនតែត្រូវចាំម៉ែដោះមើលថែគេតាំងពីតូចក៏ប្រៀបដូចជាម្ដាយទី2ដែរគេត្រូវគោរពស្រលាញ់ដែរ..។

ចា៎ស...>>ម៉ែដោះតបបន្តិចទាំងញញឹមគាត់ក៏ចេញទៅវិញដើម្បីមើលការងារនៅសល់ខ្លះៗ ឯរាងតូចក៏ចូលទៅក្នុងបន្ទប់ងូតទឹកហើយគេងយ៉ាងរំភើយ!!

+New Day

   នៅក្នុងក្រុមហ៊ុនJK group ដែលជាក្រុមហ៊ុនល្បីឈ្មោះលំដាប់លេខ1ហើយក៏ជាក្រុមហ៊ុនរបស់ជុងហ្គុក អុីណារៀលដូចគ្នា !!

ថ្ងៃនេះម្ចាស់ក្រុមហ៊ុនដែលធ្លាប់តែមុខមាំពេលអង្គុយធ្វើការក៏ប្ដូរមកជាសើចអាញឹមតែម្នាក់ឯងធ្វើឲ្យជំនិតរូបស្រស់ដែលជាលេខាអង្គុយឆ្ងល់

ជុងហ្គុកយកលេខាជាមនុស្សប្រុសព្រោះបើយកមនុស្សស្រីគេមិនទុកចិត្តថានាងមកធ្វើការរឺក៏មកឲ្យដៃគេទេ(គាត់សុភាពបុរសហា៎ស🙄)

ចាហ្វាយ..ខ្ញុំឃើញចាហ្វាយអង្គុយញញឹមមួយថ្ងៃហើយ សរសៃរទាញមែនទេបាទ?? >>ជំនិតរូបសង្ហារដូចទេវតាធ្លាក់ពីដើមឈើ

សួរទៅចាហ្វាយខ្លួនទាំងសើចញឹមៗព្រោះគេឃើញចាហ្វាយគេអង្គុយញញឹមមួយថ្ងៃហើយប្រហែលសរសៃរទាញទេដឹង?

ធ្វើការរបស់ឯងទៅ >>ជុងហ្គុកងាកមកសម្លក់ជំនិតខ្លួនបន្តិចនៅមិននៅមកថាគេសរសៃរទាញទាំងដែរគេកំពុងតែសប្បាយចិត្ត

និយាយឲ្យត្រង់ចុះពេលគេបំបែកគ្នាពីរាងតូចមកគេញញឹមមិនឈប់សូម្បីតែទឹកក៏មិនងូតដែរព្រោះមិនចង់បាត់ក្លិនសំណព្វចិត្តហើយបបូរមាត់វិញយាយពីថាអង្អែលមិនចេះឈប់

ពីយប់មិញគេគ្រាន់តែដូរសម្លៀកបំពាក់ប៉ុណ្ណោះមិនបានងូតទឹកចេញទេហើយអាសម្លៀកបំពាក់ដែរគេស្លៀកមកជួបរាងតូចនឹងគឺគេគេងអោបថើបពេញមួយយប់-_-(ថូវស្នេហ៍អូនថេយ៏)

ត្រូវស្នេហ៍អ្នកប្រុសថេយ៏ទេដឹង >>ថាហើយថា...ជំនិតម្នាក់នេះមាត់ត្រង់ណាស់ នេះគេដេញឲ្យធ្វើការហើយនៅមិនធ្វើមកផ្គើនសួរគេជីកឬសជីកគល់ទៀត..។

ប្រហែលហើយ...ទេមិនមែនទេ ឆាប់ធ្វើការឯងភ្លាមទៅបើមិនចង់ឲ្យយើងកាត់ប្រាក់ខែ!! >>ជុងហ្គុកភ្លាចខ្លួនបន្តិចក៏ច្រឡំមាត់ហើយទាំងមិនទាន់ដឹងន័យសំណួររបស់ជំនិតខ្លួន

គេភ្ញាក់ខ្លួនបន្តិចក៏រៀបរឹកឲ្យត្រឹមត្រូវមុននឹងដេញឲ្យជំនិតខ្លួនធ្វើការវិញទាំងពាក់មុខកាចៗដើម្បីឲ្យគេស្ដាប់ខ្លួន*__*

បាទ...>>ពិតជាបានផលមែនគ្រាន់តែថាកាត់ប្រាក់ខែសោះជំនិតរូបស្រស់ក៏លែងហ៊ានបន្តសួរទៀតសុខចិត្តស្ងាត់ធ្វើការវិញប្រសើរជាងអត់ប្រាក់ខែ

ជុងហ្គុកញញឹមសមចិត្តបន្តិចក៏ធ្វើការរបស់ខ្លួនបន្តវិញទាំងមិនភ្លេចអង្អែលបបូរមាត់បន្តិច យាយទៅគាត់ធ្វើការបណ្ដើរអង្អែលមាត់បណ្ដើរ-_-

To be  Continued.........<3
Cmt voteឲ្យឆើនៗមកក្រែងបានមួយភាគទៀត*_*

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now