ភាគទី :40 សម្ពាធ!

2.2K 281 26
                                    

រាងតូចទាំង3បើកឡានចេញពីផ្ទះរាងខ្លួនសម្ដៅទៅមន្ទីពេទ្យយ៉ាងលឿនម្នាក់ៗបារម្ភមិនចាញ់គ្នាទេ តែសម្រាប់ជីមីនពេលនេះញ័រដៃញ័រជើងអស់ហើយបើកឡានសឹងតែមិនកើតតែដោយចិត្តបារម្ភពីមិត្តទោះយ៉ាងណាក៏យ៉ាងណាទៅ!!

ថេយ៏កុំកើតអីណា...!! >>នេះជាពាក្យដែររាងតូចទាំង3ទន្ទិញជាប់មាត់តែម្ដង ពួកគេបើកឡានទាំងចិត្តមិននៅក្នុងខ្លួនមាត់ទន្ទិញតែពាក្យដូចគ្នា !!មិនយូរប៉ុន្មានអ្នកទាំង3ក៏បានមកដល់ជួនគ្នាតែម្ដង ពួកគេក៏បន្តចូលទៅក្នុងមន្ទីពេទ្យយ៉ាងលឿន!!

សូមសួរមួយ គីម ថេយ៏យ៉ុង សង្គ្រោះនៅបន្ទប់ណា ?? >>ចូលមកដល់ខាងក្នុងហើយគ្រប់គ្នាក៏មិនបានថឹងថាថេយ៏កំពុងតែសង្គ្រោះនៅឯណា បានបន្តិចក៏មានគ្រូពេទ្យស្រីម្នាក់ដើរមកនាងល្អិតរហ័សសួរយ៉ាងលឿន!!

សូមចាំបន្តិច !! >>អ្នកគ្រូពេទ្យក៏លើកទូរស័ព្ទឡើងដើម្បីឆែកមើលតែឆែកយ៉ាងណាក៏រកមិនឃើញ !!

ឲ្យលឿនបន្តិចបានទេ ហេតុអីក៏យឺតបែបនេះហ៎ាស >>នាងល្អិតYunna ស្រែកឲ្យគ្រូពេទ្យទាំងតឹងសរសៃរកមុខក្រហមងាំង ពេលនេះគេកំពុងតែបារម្ភខ្លាំងផងមិចក៏យឺតយាវបែបនេះ!!!

ចា៎...ចា៎ស ឃើញហើយនៅបន្ទប់111 ផ្នែកសង្គ្រោះបន្ទាន់ >>អ្នកគ្រូពេទ្យសឹងតែប្រលឹងហោះចេញពីខ្លួនបាត់ដោយសារនាងល្អិត នាងតបទៅវិញទាំងញ័រៗអ្នកណាមិនភ័យមកស្រែកសម្លុតបែបនេះ!!ពួកគេទាំង3ក៏ប្រញាប់រត់ទៅយ៉ាងលឿន!!

អាថេយ៏!! បើឯងហ៊ានតែកើតអីយើងនឹងសម្លាប់ឯងចោលជាមិនខានទេ >>មកដល់ដល់បន្ទប់ភ្លាមនាងល្អិតក៏សម្លឹងមើលតាមកញ្ចក់តូចមួយនៃបន្ទប់សង្គ្រោះបន្ទាន់សម្លឹងទៅថេយ៏ដែរមានក្រុមគ្រូពេទ្យមិនក្រោម10នាក់កំពុងតែសង្គ្រោះគេ!!នាងល្អិតនិយាយទាំងយំសម្លឹងមើលថេយ៏យ៉ាងណាគេនឹងមិនកើតអីឡើយ !!

Yunna. អាថេយ៏វារឹងមាំណាស់ពួកយើងជឿថាវានឹងមិនអីទេ >>ជីមីនដោយឃើញថានាងល្អិតបារម្ភខ្លាំងពេកក៏ចូលមកលួងលោនសូម្បីតែគេក៏បារម្ភដែរតែមិនឆ្លេឆ្លាមិនបង្ហាញចេញមកដូចនាងល្អិត!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now