ភាគទី :41 បញ្ឃឺ!

2.2K 268 29
                                    

+New Day

  ពន្លឺព្រះអាទិត្យក៏បានលេចមកជំនួសពន្លឺព្រះច័ន្ទដែរមានពណ៏ស្រអាប់ ងាកមកមើលនៅឯមន្ទីរពេទ្យវិញ ថេយ៏គេបានដឹងខ្លួនមកហើយពេលដឹងខ្លួនម្មិនឃើញរាងក្រាស់ក៏រាងអន់ចិត្តតិចតួចដែរតែដល់ឃើញមិត្តល្អទាំង3របស់គេក៏សប្បាយចិត្តណាស់ហើយ ថេយ៏សម្លឹងមើលអ្នកអត់ឈឺដែរមកគេងឈាមគេទាំងចង់សើច សាឡុងតូចមួយតែនាំគ្នាគេងពពាក់ពពូនគ្នា!

ហ៊ឹម.... អេថេយ៏!! >>Yunnaដោយមានអារម្មណ៏ថាធ្នង់ៗក៏ក្រហឹមបន្តិចមុននឹងបើកភ្នែកសន្សឹមសម្លឹងមើលជើងជីមីនគងគេឡើងដល់ក-_-ហើយក៏ក្រឡេកប៉ាច់ឃើញថេយ៏នៅអង្គុយទាំងដៃជាប់សឺរ៉ូមសងខាងមុននឹងស្រែកហៅទាំងញញឹម!!

ហ៎ាស!! អាថេយ៏ៗ >>2នាក់ទៀតគ្រាន់តែលឺសម្រែកឈ្មោះថេយ៏ភ្លាមក៏ស្រចេស្រវាងើបទាំងបើកភ្នែកមិនរួចយប់មិញលេងហ្គេមដល់យប់ជ្រៅពេក!!

អឺគឺអាថេយ៏!! >>Yunna តបទៅវិញមុននឹងចុះទៅអផបថេយ៏ថ្នមៗព្រោះខ្លាចថេយ៏ឈឺយ៉ាងណាក៏នាងសប្បាយចិត្តបានហើយព្រោះថេយ៏បានដឹងខ្លួន!!!

អាថេយ៏កើតអី អ្នកណាចាប់វា តោះទៅប្ដឹងបងប៉ូលីស >>រាងតូច2នាក់ទៀតស្រវេស្រវាងើបតែកុំមើលភ្នែកបិតជិតឈឹងខំប្រឹងនិយាយទាំងងោក!!

អាថេត៏ដឹងខ្លួនហើយពួកអាភ្លើ >>នាងល្អិតនឹងថេយ៏សើចហឹសៗនឹងមិត្ត2នាក់ទៀតមុននឹងនាងល្អិតតបទៅវិញធ្វើឲ្យ2នាក់នោះបើកភ្នែកធំៗសម្លឹងមើលមកក៏ឃើញថេយ៏អង្គុយញញឹមដាក់គេ!!

ទីបំផុតថេយ៏របស់យើងមកវិញហើយ >>ជីមីនគ្រាន់តែឃើញថេយ៏ភ្លាមក៏បាត់ងងុយបាត់ រត់ទៅអោបថេយ៏យ៉ាងណែនពេញដៃ !!ភ្លេចគិតថាថេយ៏នៅឈឺព្រោះរំភើបពេក!

អូ៎យ!! យើងឈឺណា >>ថេយ៏ត្អូញត្អែមួយរំយេពេចបាយតូច2នាក់នោះអោបមិនថ្នមដៃ តែគេមិនបានខឹងទេមានតែសប្បាយចិត្តទៅវិញ!!

អុះ!!យើងសូមទោស ពួកយើងភ័យណាស់ឯងដឹងទេ >>ជីនក៏ប្រលែងវិញមុននឹងតបទៅវិញ ពួកគេភ័យឡើងពេញមួយថ្ងៃហើយ!!

អឺ!! ពេលនេះយើងក៏លែងអីហើយឯងក៏ឃើញ >>ថេយ៏តបទៅវិញទាំងញញឹមពេលនេះគេក៏លែងអីហើយមិនចឹង គ្រាន់តែមិនសូវមានកម្លាំងប៉ុណ្ណោះ!!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now